ទំព័រដើម ចាប់ផ្តើមអាជីវកម្ម លោកឆាត់ ឡេងចាន់សុជាតិ៖វិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)ដូចទឹកកំពុងក្តៅតែមិនទាន់ពុះ

លោកឆាត់ ឡេងចាន់សុជាតិ៖វិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)ដូចទឹកកំពុងក្តៅតែមិនទាន់ពុះ

វិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន បានធ្វើឲ្យការធ្វើអាជីវកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិកនៅកម្ពុជាកាន់តែមានការរីកចម្រើនដោយសារមនុស្សជាច្រើនកំពុងឈានជើងជូលក្នុងបច្ចេកវិជ្ជា ពិសេសយុវជនជំនាន់ក្រោយ កំពុងតែមាននិន្នាការ​ប្រើ​ប្រាស់​បណ្តាញសង្គមមានដូចជា Facebook YouTube Instargram  twitter និងSky ដើម្បីធ្វើការទំនាក់ទំនង និងបង្កើត​អាជីវកម្មថ្មីៗតាម​ប្រព័ន្ធអនឡាញ​ជា​ដើម។

ដើម្បីស្វែងយល់កាន់តែច្បាស់ ពាណិជ្ជកម្មកម្ពុជា បានធ្វើការសម្ភាសលោក ឆាត់ ឡេងចាន់សុជាតិ អ្នកជំនាញ និងជានាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Kantar TNS Cambodia ដែលលោកបាននិងកំពុងធ្វើការស្រាវជ្រាវ និង​សិក្សា​អំពីឥរិយាបថរបស់អតិថិជននៅក្នុងតំបន់អាស៊ាន។ លោកបានអះអាងថា នៅ​ក្នុងបរិបទសង្គមសព្វថ្ងៃចរន្តនៃការទិញលក់ទិញលើប្រព័ន្ធអនឡាញនៅកម្ពុជាហាក់មានកំណើតគួរឲ្យកត់សម្ភាល់។ ខាងក្រោមនេះ​គឺជាអត្ថបទដក​ស្រង់ខ្លះៗ​ចេញពីទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាទើបចេញផ្សាយប្រចាំខែមករាឆ្នាំ២០១៧នេះ។

និន្នាការ និងទំហំនៃតម្រូវការទិញអីវ៉ាន់តាមអនឡាញនៅកម្ពុជា

ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍក្នុងនោះមានអាជីវកម្មជាច្រើនប្រភេទ​បានកំពុងរំលេចខ្លួនជាបណ្តើរៗ ក្នុងនោះអាជីវកម្មលក់​ទំនិញតាមអនឡាញ​កំពុង​ដើរពីក្រោយជាលំដាប់ ខណៈអាជីវកម្មប្រភេទនេះ ហាក់នៅក្មេង​ខ្ចី​សម្រាប់​ប្រទេសកម្ពុជា។ តាមការសិក្សារបស់ក្រុមហ៊ុនស្រាវ​ជ្រាវ​ទីផ្សារនៅកម្ពុជា​ខាង​លើ​នេះ លោក សុជាតិបានលើកឡើងថា ទីផ្សារពាណិជ្ជកម្មអេឡិចត្រួ​និកនៅ​កម្ពុជា​​មានការកើនឡើង លោកពន្យល់ថា «បើយើងគិតពីកំណើនជាភាគ​រយ​កម្ពុជា​កើនឡើងនៅក្នុងកម្រិតមួយពោល គឺកើនប្រហែលជាងពាក់កណ្តាល់ បើធៀបនឹងប្រទេសថៃ វៀតណាម តែបើយើងគិតពីកំណើន​ដុលជាភាគរយ​កម្ពុជា​​យើងនៅមិនទាន់ស្មើគេនោះទេ ដោយសារតែគេរីក​ចម្រើន​យូរ​ណាស់មក​ហើយ​លើអាជីវកម្មប្រភេទនេះ ហើយអត្រាកំណើនរបស់គេគឺនៅថេរ»។

តើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងពុះកញ្ជ្រោលនៅពេលណា?

បើយើងមើលលើតថភាពជាក់ស្តែង វិស័យពាណិជ្ជកម្មអេឡិច​ត្រូនិក​(E-Commerce) នៅកម្ពុជាគឺមានភាពក្មេងខ្ចីនៅឡើយ ព្រោះតែវិស័យនេះ មាន​ការងារ​ច្រើនណាស់ដែលត្រូវមានការចូលរួមចំណែកពីភាគីក្រុមហ៊ុនឯកជន និង​រដ្ឋាភិបាល​។ តាមទស្សន និងការសិក្សាផ្ទាល់របស់លោកសុជាតិ ដែលជា​អ្នក​​ជំ​នាញលើវិស័យមួយនេះ បានលើកឡើងថា« យើងមិ​នអាចកំណត់​បានទេ​ថា ការធ្វើពាណិជ្ជកម្មបែបទំនើបនេះ អាចនឹងផ្ទុះឡើងនៅពេលណា តែកម្ពុជា​អាចមាន​ឳកាសច្រើនក្នុងការទទួលបានជោគជ័យ…៕

សេចក្តីលម្អិតលោកអ្នកអាចស្វែងរកនៅទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាលេខទី៨១ប្រចាំខែមករាឆ្នាំ២០១៧នេះ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាបានចុះផ្សាយនូវ មានគំនិត និងតិចនិកថ្មីៗក្នុងការរកស៊ី ស្វែងយល់អំពីភាពជោគជ័យអាជីវកម្ម និងអត្ថបទសំខាន់ៗផ្សេងទៀតទាក់ទងនឹងអាជីវកម្ម ។

Comments

comments