ទំព័រដើម ភាពជាអ្នកដឹកនាំ សម្តេចសង្ឃ Dalai Lama ៖ ចិត្តស្ងប់មិនមែនទាល់តែឈប់គិតបញ្ហាទេ តែត្រូវគិតដោយប្រើបញ្ញា

សម្តេចសង្ឃ Dalai Lama ៖ ចិត្តស្ងប់មិនមែនទាល់តែឈប់គិតបញ្ហាទេ តែត្រូវគិតដោយប្រើបញ្ញា

សម្តេចសង្ឃទីបេ ដែលកំពុងរស់នៅប្រទេសឥណ្ឌា គឺព្រះសង្ឃ Dalai Lama បានមានបន្ទូលថា ព្រះអង្គយល់ថា ចិត្តស្ងប់មិនចាំទាល់តែ ធ្វើចិត្តយើងឈប់គិតអ្វីៗទាំងអស់នោះទេ។ មនុស្សពូកែ ត្រូវចេះធ្វើចិត្ត ឲ្យស្ងប់ នៅពេលជួបបញ្ហា ដោយចេះប្រើបញ្ញាក្នុងការគិត។

ព្រះអង្គក៏បានពន្យល់បន្ថែមទៀតថា ប្រសិនបើយើងមើលបញ្ហាតាមផ្លូវត្រង់ តាមតែបញ្ហាលេចចេញនោះ នោះយើងនឹងទប់កំហឹងមិនបានទេ។ តែបើយើងមើលតាមផ្លូវផ្សេងវិញ នោះយើងនឹងអាចធ្វើឲ្យចិត្តយើងនឹង មិនភ័យ មិនស្លុត មិនខឹងទ្បើយ។ នៅពេលដែលចិត្តស្ងប់ នោះយើងនឹងអាចដោះស្រាយបញ្ហាដោយប្រើបញ្ញា យើងបានដោយជោគជ័យ។

លើកចំណុចខាងលើនេះទ្បើងព្រោះខ្ញុំគិតថា ចិត្តស្ងប់នេះហើយ ដែលអាច ជួយលោកអ្នកបានច្រើនដោះស្រាយបញ្ហាជីវិតនិងរកសីុ។ ជីវិតអ្នករកសីុ គ្មានថ្ងៃណាដែលថាមិនជួបបញ្ហាទេ ដូចនេះសូមព្យាយាមធ្វើចិត្តអ្នកឲ្យស្ងប់ ដើម្បីឲ្យលោកអ្នកអាចដោះស្រាយបញ្ហាទាំងនោះដោយបញ្ញាបាន។ សូមកំុប្រើកំហឹង ដើម្បីដោះស្រាយបញ្ហា ជូនពរលោកអ្នកដោះស្រាយ បញ្ហារកសីុដោយជោគជ័យ៕

អត្ថបទដោយ៖ សំ កុសល
Samuel@business-cambodia.com

Comments

comments