ទំព័រដើម ព័ត៌មានថ្មីៗ ក្រុមហ៊ុន CU Plus គ្រោងនឹងបង្កើតសាលាកែសម្ផស្សបែបកូរ៉េនៅកម្ពុជា

ក្រុមហ៊ុន CU Plus គ្រោងនឹងបង្កើតសាលាកែសម្ផស្សបែបកូរ៉េនៅកម្ពុជា

ក្រុមហ៊ុន CU Plus ដែលសព្វថ្ងៃបាននាំចូលផលិតផល គ្រឿងសម្អាង ជាច្រើនមកពីប្រទេសកូរ៉េ បានបង្ហាញនូវមហិច្ឆតារបស់ខ្លួនក្នុងការ ពង្រីកទីផ្សារនៅកម្ពុជា។ ដោយថ្មីៗនេះ ក្រុមហ៊ុនមួយនេះ គ្រោងនឹង បង្កើតសាលា កែសម្ផស្សបែបកូរ៉េមួយដែលគេហៅថា K-Beauty នៅកម្ពុជា។

ក្រុមហ៊ុន CU Plus ទើបតែបើកបានប្រមាណតែ ៨ខែប៉ុណ្ណោះនៅកម្ពុជា តែហាក់ដូចជាទទួលបានការគំាទ្រច្រើន ពីប្រជាជនស្ទើរគ្រប់ខេត្តក្រុង។ តាមរយៈប្រធានក្រុមហុ៊ុននេះ គឺលោក Shindochul បានឲ្យដឹងថា ជោគជ័យនេះកើតទ្បើង គឺដោយសារក្រុមហ៊ុនលោកនាំផលិតផល សុទ្ធ១០០% ពីកូរ៉េ ក្នុងតម្លៃទាបជាង ផលិតផលមកពីប្រទេសឯទៀត។

បើយើងសង្កេតមើលពីសង្គមខ្មែរបច្ចុប្បន្ន យុវជនខ្មែរជំនាន់ក្រោយ ហាក់មានទំនោរទៅរកវប្បធម៌សម័យថ្មីបែបកូរ៉េច្រើន តាមរយៈការមើលខ្សែភាពយន្តកូរ៉េល្បីៗជាច្រើន។ នេះអាចជាកក្តាមួយទៀតផងដែរដែលធ្វើឲ្យផលិតផល សម្អាងខ្លួនរបស់ កូរ៉េទទួលបានជោគជ័យនៅកម្ពុជា។

គួរបញ្ជាក់ថា ក្រុមហ៊ុន CU Plus ក៏បានចាប់ដៃជាមួយក្រុមហ៊ុន Botaem De Beaute និង Canamall ផងដែរ ដើម្បីធ្វើសិក្ខាសាលទាក់ទងនឹងការផាត់មុខនិងកែសម្ផស្ស ដែលព្រឹត្តការណ៍នេះមានការចូលរួមច្រើនពីសំណាក់យុវវ័យកម្ពុជា៕

អត្ថបទដោយ៖ David

 

Comments

comments