ទំព័រដើម ព័ត៌មានថ្មីៗ ក្រុមហ៊ុនចិនកំពុងសិក្សាលើគម្រោងផ្លាស់ប្ដូរប្រព័ន្ធផ្សាយពីអាណូឡូកទៅជាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុនចិនកំពុងសិក្សាលើគម្រោងផ្លាស់ប្ដូរប្រព័ន្ធផ្សាយពីអាណូឡូកទៅជាឌីជីថលនៅកម្ពុជា

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មានកម្ពុជាបានគាំទ្រចំពោះក្រុមហ៊ុនបច្ចេកវិទ្យា និង​សារ​គមនា​គមន៍ចិន ដែលចង់សហការ​ក្នុងការរៀបចំប្រព័ន្ធផ្សាយ​ទូរទស្សន៍​ឌីជីថលនៅ​ប្រទេស​កម្ពុជា។នេះបើយោងតាមការការចុះផ្សាយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា។

នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ក្នុងឳកាសជំនួបពិភាក្សាជាមួយក្រុមហ៊ុនចិន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមាន​ប្រសាសន៍ថាក្រួសួងគាំទ្រចំពោះគម្រោង​ការ​សិក្សាលើការរៀបចំប្រព័ន្ធផ្សាយពីអាណូឡូក ទៅជាឌីជីថល ដើម្បី​ជំរុញឱ្យ​ការ​ប្រើ​ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មី និងការផ្សាយតាម ទូរទស្សន៍បានកាន់តែទូលំទូលាយ។

ឯកឧត្តមបានបន្តថា ការផ្លាស់ប្ដូរការផ្សាយពីប្រព័ន្ធអាណូឡូកទៅជាឌីជីថលគឺ ពិតជាផ្ដល់ នូវសារៈសំខាន់ណាស់ ក្នុងការចូលរួមលើកកម្ពស់ការផ្សាយ រៀបចំឱ្យមាន ស្ដង់ដារត្រឹមត្រូវ ស្របតាម ប្រទេសក្នុងតំបន់ និងពិភពលោក។

លោក GU Xun អគ្គនាយករងរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ការចាប់ដៃគូ ពង្រឹង កិច្ច​សហ​ប្រតិបត្តិការ ជាមួយក្រសួងព័ត៌មានលើការរៀបចំការ ផ្លាស់​ប្ដូរការ​ផ្សាយពីប្រព័ន្ធ​អាណូឡូក ទៅជាឌីជីថលនេះ គឺដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ពិសេសប្រព័ន្ធ ផ្សាយទូរទស្សន៍ក្នុងស្រុកទាំងអស់ឱ្យទៅជាឌីជីថល។

សូមជម្រាបផងដែរថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ គឺកំពុងតែវិវត្តន៍​ទំនោរ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាយ៉ាងសម្បូរបែប ដូចជាប្រព័ន្ធទូរស័ព្ទចល័ត ការផ្សព្វផ្សាយ​តាមអនឡាញជា​ដើម។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជាគ្រោងត្រឹមឆ្នាំ២០២០ខាងមុខ ប្រព័ន្ធផ្សាយ​ទូរ​ទស្សន៍ទាំងអស់ នឹងធ្វើការផ្លាស់ប្ដូរពីអាណូឡូកទៅជាឌីជីថល៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments