ទំព័រដើម ព័ត៌មានថ្មីៗ ចិន-ជប៉ុននឹងផ្តល់រថយន្តក្រុងចំនួន២៤០គ្រឿងដល់សាលារាជធានីភ្នំពេញ

ចិន-ជប៉ុននឹងផ្តល់រថយន្តក្រុងចំនួន២៤០គ្រឿងដល់សាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រទេសចិនគ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០គ្រឿង ចំណែក​ជប៉ុន​តាម​រយៈទីភ្នាក់ងារអង្គការ JICA របស់ជប៉ុនបាន​សម្រេច​ផ្តល់​រថយន្តក្រុងដល់សាលា​រាជ​ធានី ចំនួន១៤០គ្រឿងសរុបចំនួន២៤០​គ្រឿង​ស្របពេល​ដែលសាលា​រាជធានី​ភ្នំពេញ​​មានគម្រោងបង្កើនខ្សែរត់បន្ថែមទៀត។ នេះបើយោងតាមការឲ្យរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានី​ក្នុងឳកាសកិច្ចប្រជុំគណៈកម្មាធិការ​អាជីវកម្ម​រដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅព្រឹកថ្ងៃ១០ ខែមករា ឆ្នាំ២០១៧។

គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ មានចំនួនអ្នកជិះ​រថយន្តក្រុងសាធារណៈ​ចំនួន​សរុប ២.១៦៧.០២២នាក់ ដោយក្នុងនោះបង់ប្រាក់មានចំនួន ១.៣៤២.១២៩​នាក់ និងមិនបង់ប្រាក់ (លើកលែងចំពោះព្រះសង្ឃ សិស្ស និស្សិត ជន​ពិការ កុមារ​កំពស់​ក្រោម​១ម៉ែត្រ និងចាស់ជរា)៨២៤.៨៩៣នាក់ គិតជាមធ្យម ៦.៤៨៨នាក់ ក្នុងមួយថ្ងៃ។

បច្ចុប្បន្នរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានដំណើរការខ្សែរត់ចំនួន០៣ខ្សែ ដោយប្រើប្រាស់រថយន្តសរុប៥៧គ្រឿង៖
១- ខ្សែទី១: ប្រវែង​ ២០​គ.ម ចាប់ពីគីឡូម៉ែត្រលេខ៩ ដល់បឹងឈូក ប្រើប្រាស់រថយន្ត ២០គ្រឿង
២- ខ្សែទី២: ប្រវែង​ ២២គ.ម ចាប់ពីផ្សាររាត្រី ដល់ក្រុងតាខ្មៅ ប្រើប្រាស់រថយន្ត ២០គ្រឿ
៣- ខ្សែទី៣: ប្រវែង​ ១៤គ.ម ចាប់ពីផ្សាររាត្រីដល់រង្វង់មូលចោមចៅ ប្រើប្រាស់រថយន្ត ១៧គ្រឿ។ ដោយឡែករថយន្ត​ ១៤គ្រឿងត្រូវបានត្រៀមបម្រុងជំនួសឡានដែលខូច។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពនៃដំណើរការគ្រប់គ្រង និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ និងដាក់ផែនការអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments