ទំព័រដើម ចាប់ផ្តើមអាជីវកម្ម Café NISSET ហាងកាហ្វេបណ្តែតទឹកនឹងបង្ហាញខ្លួននៅស្រះទឹកនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

Café NISSET ហាងកាហ្វេបណ្តែតទឹកនឹងបង្ហាញខ្លួននៅស្រះទឹកនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ

ហាងកាហ្វេនិស្សិតCafé NISSETដែលជាហាងបណ្តែតទឹកបង្កើតដោយនិស្សិតដែលស្ថិតនៅលើស្រះទឹកខាងក្រោយបណ្ណាល័យសម្តេចហ៊ុនសែននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនឹងចាប់ដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៧នេះ។នេះបើតាមគណនីហ្វេសបុគរបស់លោក Thavouth Khoun។

ហាងកាហ្វេបណ្តែតទឹក Café NISSETនេះនិងត្រូវដាក់ដំណើរការដោយក្រុមសមាគមនិស្សិត(BANG)នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏នឹងផ្ដល់ការងារជូនដល់និស្សិតក្រីក្រមួយចំនួនផងដែរ។

ជាមួយគ្នានេះដែរ នៅទីនោះគឺនឹងមានរៀបចំជាកៅអីអង្គុយអោយបានសមរម្យ ជាពិសេសនឹងបង្កើតជាហាងកាហ្វេតូចមួយ ឈ្មោះថា ” កាហ្វេនិស្សិត (CAFE NISSET) ” ដែលមានដាក់លក់ជាកាហ្វេ និង ភេសជ្ជៈសម្រាប់អ្នកដែលនិយមពិសាកាហ្វេអានសៀវភៅ។

គួរបញ្ជាក់ផងដែរថាគម្រោងមួយនេះនឹងត្រូវចាប់ផ្ដើមអនុវត្តការសាងសង់ក្នុងឆ្នាំ២០១៧ផ្ទាល់តែម្ដង ដោយខាងនិស្សិតនៃមហាវិទ្យាល័យវិស្វកម្មជាអ្នកទទួលខុសត្រូវលើការគូរប្លង់ ក្រោមជំនួយឧបត្ថម្ភថវិកាពីមជ្ឈមណ្ឌលសហប្រតិបត្តិការកូរ៉េ (CKCC )៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Comments

comments