ទំព័រដើម អចលនទ្រព្យ គម្រោង២វគ្គថ្មីនៃផ្ទះវីឡារបស់បុរីអង្គរភ្នំពេញចាប់ផ្តើមដំណើរការហើយ

គម្រោង២វគ្គថ្មីនៃផ្ទះវីឡារបស់បុរីអង្គរភ្នំពេញចាប់ផ្តើមដំណើរការហើយ

រាជធានីភ្នំពេញ៖ គម្រោង២វគ្គថ្មីរបស់បុរអង្គរភ្នំពេញបា​នចាប់ផ្តើមដំណើរ​ការ​បុកគ្រឹះហើយដើម្បីសាងសង់វីឡាដ៏ប្រណិតស្របតាមការរស់នៅបែបស៊ីវីល័យក្នុង​ទីក្រុងភ្នំពេញ។

គម្រោងថ្មីរបស់បុរីអង្គរភ្នំពេញនេះរួមមានវីឡាVIP វិឡាមូឌែន និងវិឡា​ភ្លោះ​ដែល​កំពុងដំណើរការសាងសង់មានទីតាំងស្ថិតមហាវិថីអង្គរ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ (ចូលតាមកាំកូស៊ីធី 2000m)។

បើតាមកញ្ញា ប៊ុន ថារី បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន​បានបញ្ជាក់ថា សម្រាប់​លក្ខណៈ​ពិសេសអតិថិនជនអាចធ្វើការបង់ជាពីរប្រភេទ អតិថិជនអាច​ធ្វើការបង់​ផ្តាច់​នោះអតិថិជននឹង​ទទួលការបញ្ចុះតម្លៃពិសេស​ចាប់ពី៣%​រហូល់១២%​អាស្រ័យ​តាម​ទីតំាងនឹងប្រភេទផ្ទះវីឡា។ ដោយឡែក​សម្រាប់អតិថិជន​ចង់​ធ្វើការ​បង់​រំលោះ អាចបោះមុខ៣០% និងបង់៧០%ជាបន្តបន្ទាប់ទៅ​តាមដំណាក់កាល​នៃការកំណត់​របស់ក្រុមហ៊ុន។

សម្រាប់តម្លៃវិញ វីឡាVIP មានតម្លៃចាប់ពី៧១៨,៨០០ដុល្លារ, វីឡាម៉ូឌែន តម្លៃចាប់ពី ៤៣៨,៨០០ដុល្លារ និងវីឡាភ្លោះមានតម្លៃចាប់ពី ២៥៦,០០០ដុល្លារ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Comments

comments