ទំព័រដើម អចលនទ្រព្យ អគារBlue Sky Tower Condoដែលមានកម្ពស់១៨ជាន់នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩

អគារBlue Sky Tower Condoដែលមានកម្ពស់១៨ជាន់នឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៩

ខេត្តព្រះសីហនុ៖ អគារដ៏ប្រណិត The Blue Sky Tower Condo ដែលមានកម្ពស់​១៨​ជាន់ ដែលកំពុងធ្វើការសាងសង់ហើយ​គ្រោង​នឹងបញ្ចប់ការ​សាង​សង់របស់​ខ្លួននៅ​ឆ្នាំ​២០១៩​ខាងមុននេះ។ អគារខុនដូរកម្ពស់១៨ជាន់នេះ មានទីតាំងស្ថិតនៅភូមិ២ សង្កាត់​២ ក្រុងព្រះសីហនុ នៅក្បែរឆ្នេរអូឈើទាល។

បើយោងតាមកញ្ញា ស្រេង សុខលីម បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន បានបញ្ជាក់ថា អគារខុនដូរ The Blue Sky Tower Condo នេះ មានយូនីតសរុប១៨២យូនីត មាន​កម្ពស់​១៨ជាន់ ហើយសម្រាប់ជាន់ទី១ដល់ទី៣គឺជាផ្សារទំនើប។ លើស​ពីនេះទៅទៀត​លក្ខណៈ​ពិសេសនៃអគារខុនដូរដ៏ប្រណិតនេះមានអាងហែលទឹក កន្លែងស្ទីមសូណា កន្លែងហាត់ប្រាណ និងភោជនីយដ្ឋានជាដើម។

សម្រាប់តម្លៃវិញគឺចាប់ពី ៤៦៨០០ដុល្លារអាមេរិកឡើងទៅ និងថែមទាំង​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស១៥% ចំណែកសម្រាប់ការបោះរំលោះក្នុង១ខែចំនួន ៦៩៤ដុល្លារ ដោយ​គ្មាន​ការប្រាក់៕

អត្ថបទដោយ៖​ ម៉ន វុទ្ធា

 

Comments

comments