ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ sotheabs

sotheabs

144 ប្រកាស 0 យោបល់

ចិន-ជប៉ុននឹងផ្តល់រថយន្តក្រុងចំនួន២៤០គ្រឿងដល់សាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រទេសចិនគ្រោងបញ្ជូនរថយន្តក្រុងចំនួន១០០គ្រឿង ចំណែក​ជប៉ុន​តាម​រយៈទីភ្នាក់ងារអង្គការ JICA របស់ជប៉ុនបាន​សម្រេច​ផ្តល់​រថយន្តក្រុងដល់សាលា​រាជ​ធានី ចំនួន១៤០គ្រឿងសរុបចំនួន២៤០​គ្រឿង​ស្របពេល​ដែលសាលា​រាជធានី​ភ្នំពេញ​​មានគម្រោងបង្កើនខ្សែរត់បន្ថែមទៀត។ នេះបើយោងតាមការឲ្យរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានី​ក្នុងឳកាសកិច្ចប្រជុំគណៈកម្មាធិការ​អាជីវកម្ម​រដ្ឋា​ករ​ស្វយ័ត​ដឹកជញ្ជូនសាធារណៈរថយន្តក្រុងនៅព្រឹកថ្ងៃ១០ ខែមករា ឆ្នាំ២០១៧។ គិតចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ មានចំនួនអ្នកជិះ​រថយន្តក្រុងសាធារណៈ​ចំនួន​សរុប ២.១៦៧.០២២នាក់ ដោយក្នុងនោះបង់ប្រាក់មានចំនួន ១.៣៤២.១២៩​នាក់ និងមិនបង់ប្រាក់ (លើកលែងចំពោះព្រះសង្ឃ សិស្ស និស្សិត ជន​ពិការ កុមារ​កំពស់​ក្រោម​១ម៉ែត្រ...

ចាប់ពីឆ្នាំ២០១៧នេះកម្ពុជា-ឡាវបានឯកភាពគ្នាបង្កើតប័ណ្ណព្រំដែនដើម្បីសម្រួលការដោះដូរពាណិជ្ជកម្ម

ខេត្តស្ទឹងត្រែង៖ រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសឡាវបានឯកភាពគ្នាអនុញ្ញាត​ឲ្យប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំប្រើប្រាស់ប័ណ្ណព្រំដែនជាផ្លូវការដែលបានកំណត់ដើម្បីសម្រួលទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងដើម្បីបង្ក​លក្ខណៈ​​ងាយស្រួលក្នុងការដោះដូរពាណិជ្ជកម្មទ្វាភាគីផងដែរ។ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នេះកម្ពុជា-ឡាវបាន​សម្ពោធដាក់​ឲ្យប្រាស់​ជា​ផ្លូវ​ការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំង​ក្រៀង-ណង​ណុក​ខៀន នៅព្រំដែនខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ​ក្រោម​អធិបតីសម្តេចតេជោ ហ៊ុន សែន និងលោក ថង​លូន ស៊ីស៊ូលីត នាយក​រដ្ឋមន្ត្រីឡាវ។ ច្រកទ្វារព្រំដែនអន្តរជាតិថ្មីនេះនឹងជួយដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជានិង​ឡាវក្នុងការបង្កើតការដោះដូរទំនិញគ្នាទៅវិញទៅមក ហើយវានឹងជួយ​បង្កើត​ចំនួន​ភ្ញៀវទេសចរជាតិ-អន្តរជាតិឆ្លងកាត់ព្រំដែនអន្តរជាតិនេះ។ ប័ណ្ណ​ព្រំដែន​ថ្មីនេះដែលរដ្ឋាភិបាលទំាងពីរបានឯកភាពគ្នានោះវានឹងជួយសម្រួលការឆ្លងដែនរវាងប្រជាជននៃប្រទេសទំាងពីរដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះតទៅ។ សូមបញ្ជាក់ផងដែរថា កន្លងមកសម្តេចនាយករដ្ឋមន្រ្តីកម្ពុជាក៏...

ឆ្នាំ២០១៧នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាដាក់គោលដៅនាំចេញសណ្តែកខ្មៅឲ្យបាន១០ពាន់តោន

ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមការនាំចេញសណ្តែកខ្មៅទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីបានពន្យាពេលនាំចេញជិតបីឆ្នាំមកនេះ។ មីយ៉ាន់ម៉ា បានពន្យាពេលក្នុងការនាំចេញផលិតផលរបស់ខ្លួន ជាពិសេស សណ្តែកខ្មៅ ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ ២០១៤ ដោយសារតែប្រទេសនេះត្រូវការសាងសង់ និងពង្រីកកំពង់ផែ ព្រមទាំងធ្វើផ្លូវដឹកជញ្ជូនបន្ថែម។ អាជ្ញាធរ គ្រប់គ្រងកំពង់ផែ មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែ និងពង្រីកផ្លូវទាំងនេះ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយមីយ៉ាន់ម៉ា អាចចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនបានក្នុងខែ មិនា ខាងមុខ។ សណ្តែកខ្មៅប្រមាណ ១០ពាន់តោន នឹងត្រូវនាំចេញទៅកាន់ប្រទេសឥណ្ឌា...

គន្លឹះដ៏មានប្រសិទ្ធភាពដើម្បីនិយាយដោយមានភាពជឿជាក់នៅលើវេទិកាឬទីសាធារណៈ

អ្នកណាៗក៏ខ្វះខាតនូវភាពជឿជាក់ឬមានភាពភ័យខ្លាច ឲ្យតែនឹកឃើញដល់ការនិយាយជាសាធារណៈ (Public Speaking) ឬឡើងនិយាយនៅក្នុងកម្មវធីផ្លូវការជាដើម។ យ៉ាងណាមិញ អ្នកចៀសបញ្ហាមួយនេះមិនរួចនោះទេនៅក្នុងជីវិត ហេតុនេះវាល្មមដល់វេលាដែលអ្នកគួរធ្វើអ្វីម្យ៉ាងហើយ ដូចជាសាកល្បងនូវវិធីសាស្ត្រខាងក្រោម៖ ១-និយាយទាក់ទងពីបទពិសោធន៍របស់ខ្លួន អត្ថប្រយោជន៍នៃការធ្វើបែបនេះគឺ អ្នកមិនចាំបាច់ចំណាយពេលក្នុងការព្យាយាមចងចាំអ្វីឡើយ ហើយវាក៏ជាវិធីទាក់ទាញទស្សនិកជនដ៏ល្អមួយ ព្រោះថាវាជាបទពិសោធន៍ពិតៗរបស់អ្នកផ្ទាល់តែម្ដង។ វាគឺជាការចែករំលែកដ៏ល្អមួយ ហើយវាព្រមទាំងធ្វើឲ្យអ្នកផងងាយយល់ពីអារម្មណ៍របស់អ្នកនៅពេលនោះផងដែរ។ ២-រៀនដកដង្ហើម ការដកដង្ហើមនៅពេលដែលអ្នកកំពុងតែភ័យគឺពិតជាសំខាន់ខ្លាំងណាស់ ហើយប្រសិនបើអ្នករៀនដកដង្ហើមបានល្អ​ នោះវានឹងជួយសម្រួលទៅដល់អារម្មណ៍របស់អ្នកកុំឲ្យតានតឹងពេកផងដែរ។ ឧទាហរណ៍ងាយៗគឺដូចជាការដកដង្ហើមវែងៗជាដើម។ ៣-វាត្រូវការការហ្វឹកហាត់ កុំមានអារម្មណ៍ថាមិនហ៊ានឲ្យសោះនៅពេលដែលអ្នកឃើញអ្នកដែលនិយាយល្អជាងអ្នកនោះ ព្រោះថាវាមិនមែនជាទេព្យកោសល្យពីកំណើតអ្វីនោះទេ តែវាជាជំនាញមួយដែលត្រូវការការហ្វឹកហាត់ និងបទពិសោធន៍ច្រើន។ ៤-ការបើកនិងបិទឆាក វាពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជនឬអ្នកស្ដាប់ផងទាំងឡាយ។ ប្រសិនបើអ្នកធ្វើបានល្អតាំងពីដំបូង នោះអ្នកទាំងអស់នោះប្រាកដជានៅចង់ត្រងត្រាប់ស្ដាប់អ្នកជារឿយៗជាក់ជាមិនខាន។ រីឯការបិទឆាករបស់អ្នកក៏គួរតែល្អឥតខ្ចោះមិនចាញ់ការបើកឆាករបស់អ្នកប៉ុន្មាននោះទេ។ ៥-កុំផ្ដល់សម្ពាធឲ្យខ្លួនឯង បរិយាកាសនៅជុំវិញខ្លួនរបស់អ្នកបានផ្ដល់សម្ពាធឲ្យអ្នករួចទៅហើយ មិនថាតិចឬច្រើននោះទេ​ ហេតុនេះប្រសិនបើអ្នកព្យាយាមបន្ថែមសម្ពាធមកដល់ខ្លួនឯងទៀត នោះអ្នកនឹងពិបាកក្នុងការនិយាយជាក់ជាមិនខាន។ គន្លឹះសំខាន់នោះគឺ ព្យាយាមធ្វើខ្លួនធម្មតា ហើយនិយាយអ្វីដែលគួរនិយាយដោយមានភាពជឿជាក់។ ៦-ការញញឹម កុំធ្វើឲ្យអ្នកស្ដាប់មានអារម្មណ៍ថាតានតឹងឲ្យសោះ ព្រោះបើពួកគេមានអារម្មណ៍បែបនោះ​ មិនយូរមិនឆាប់ពួកគេនឹងឈប់ស្ដាប់អ្នកហើយ។ ញញឹមដាក់ពួកគេជានិច្ច ហើយធ្វើឲ្យអ្នកទាំងអស់នោះមានអារម្មណ៍ថាស្រស់ស្រាយនៅពេលដែលបានស្ដាប់អ្នក៕ ដោយ៖ ម៉ាយ៉ារស្មី

គម្រោង២វគ្គថ្មីនៃផ្ទះវីឡារបស់បុរីអង្គរភ្នំពេញចាប់ផ្តើមដំណើរការហើយ

រាជធានីភ្នំពេញ៖ គម្រោង២វគ្គថ្មីរបស់បុរអង្គរភ្នំពេញបា​នចាប់ផ្តើមដំណើរ​ការ​បុកគ្រឹះហើយដើម្បីសាងសង់វីឡាដ៏ប្រណិតស្របតាមការរស់នៅបែបស៊ីវីល័យក្នុង​ទីក្រុងភ្នំពេញ។ គម្រោងថ្មីរបស់បុរីអង្គរភ្នំពេញនេះរួមមានវីឡាVIP វិឡាមូឌែន និងវិឡា​ភ្លោះ​ដែល​កំពុងដំណើរការសាងសង់មានទីតាំងស្ថិតមហាវិថីអង្គរ សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានីភ្នំពេញ (ចូលតាមកាំកូស៊ីធី 2000m)។ បើតាមកញ្ញា ប៊ុន ថារី បុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន​បានបញ្ជាក់ថា សម្រាប់​លក្ខណៈ​ពិសេសអតិថិនជនអាចធ្វើការបង់ជាពីរប្រភេទ អតិថិជនអាច​ធ្វើការបង់​ផ្តាច់​នោះអតិថិជននឹង​ទទួលការបញ្ចុះតម្លៃពិសេស​ចាប់ពី៣%​រហូល់១២%​អាស្រ័យ​តាម​ទីតំាងនឹងប្រភេទផ្ទះវីឡា។ ដោយឡែក​សម្រាប់អតិថិជន​ចង់​ធ្វើការ​បង់​រំលោះ អាចបោះមុខ៣០% និងបង់៧០%ជាបន្តបន្ទាប់ទៅ​តាមដំណាក់កាល​នៃការកំណត់​របស់ក្រុមហ៊ុន។ សម្រាប់តម្លៃវិញ វីឡាVIP មានតម្លៃចាប់ពី៧១៨,៨០០ដុល្លារ, វីឡាម៉ូឌែន តម្លៃចាប់ពី ៤៣៨,៨០០ដុល្លារ និងវីឡាភ្លោះមានតម្លៃចាប់ពី ២៥៦,០០០ដុល្លារ៕ អត្ថបទដោយ៖...

ឆ្នំា២០១៧នេះ កម្ពុជានឹងទទួលផលនេសាទសរុប៥០០ពាន់តោន

រាជធានីភ្នំពេញ៖ កម្ពុជានឹងទទួលបា​នកំណើនផលនេសាទ​សរុបចំនួន៥០០ពាន់​តោន​សម្រាប់​ឆ្នាំ២០១៧នេះ។ ផលនេសាទនេះ​គិតរាប់បញ្ចូលការនេសាទទំាង​ក្នុងដែន​នេសាទ​ទឹកសាប និងការនេសាទតាមស្រែ និងវារីវប្បកម្មទឹកសាបរបស់កម្ពុជា។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា។ បើតាមការវាយតម្លៃជាបឋមពីក្រសួងកសិកម្មបានឲ្យដឹងថា លំហូរ​ត្រីដែល​ចេញបឹង​ទន្លេ​សាប​​នាឆ្នាំនេះបានល្អនិងមានទម្រង់ធំជាងឆ្នាំទៅ គឺដោយសារ​ប្រមុខរាជរដ្ឋាភិបាល​បាន​សម្រេច​ចិត្តធ្វើការបង្រាបបទល្មើសនេសាទទ្រង់ទ្រាយធំជារបៀបភ្លៀងរលឹម ។ ជាលទ្ធផលកម្ពុជាមានក្តីសង្ឃឹមថា អាចទទួលបានផលប្រមាណជាជាង១៤០ពាន់តោន​ក្នុង​ឆ្នាំនេះនៅក្នុងដែននេសាទទឹកសាប កើនឡើងលើសពីឆ្នាំមុនចំនួន ៥ពាន់តោន ហើយ​​នឹងអាចទទួលបានផលនេសាទសរុបចំនួន ៥០០ ពាន់តោន ដោយគិតរាប់​បញ្ចូល​ការនេសាទ​តាមស្រែ និងវារីវប្បកម្មទឹកសាប ។ សូមបន្ថែមថា រដូវនេះជារដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ...

សណ្ឋាគារអូឬស្សី១ដ៏ប្រណិតនៅកណ្តាលរាជធានីភ្នំពេញបានបើកសម្ពោធជាផ្លូវការហើយ

រាជធានីភ្នំពេញ៖ សណ្ឋាគារអូឬស្សី១ ជាសណ្ឋាគារដ៏ប្រណិត និងបែប​ស៊ីវិល័យ​ផង​នោះ​បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីការបើកឲ្យដំណើរការនូវភោជនីយដ្ឋានរបស់ខ្លួននៅចុងឆ្នាំ២០១៦កន្លងមក។ សណ្ឋាគារអូស្សី១នេះ មានបន្ទប់ធំទូលាយ បំពាក់ទៅដោយគ្រឿងសង្ហារឹមទំនើបៗ ប្រកប​ដោយផាកសុខភាព ដើម្បីបម្រើដល់ភ្ញៀវជាតិ និងអន្តរជាតិ អម​ជាមួយ​នៅបរិយា​ស​ស្រស់ស្រាយដោយរួមមានកន្លែងហាត់ប្រាណ សន្ទីម និងហាងហែលទឹក និងភោជ​នី​យ​ដ្ឋាន​ជាដើម។ សណ្ឋាគារដ៏ប្រណិតនេះ​មានទីតំាងស្ថិតនៅ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលជាទីតាំងល្អប្រសើរសម្រាប់ភ្ញៀវស្នាក់នៅក្នុងក្រុងភ្នំពេញ។ គួររំលឹកផងដែរ កាលពីចុងឆ្នាំ២០១៦ ខែវិចិ្ឆកាកន្លងមក ខាងសណ្ឋាគារ​ក៏ទើប​តែបើក​សម្ពោធ​​ឲ្យដំណើរការនូវភោជនីយដ្ឋានផងដែរ ដើម្បីបម្រើដល់សេច​ក្តីត្រូវ​ការ​របស់​អតិ​ថិ​ជន​៕ អត្ថបទដោយ៖...

ដើមឆ្នាំ២០១៧នេះមាននាវារអន្តរជាតិ២គ្រឿងផ្ទុកភ្ញៀវទេសចរជាង៤ពាន់នាក់បានចូលចតកំពង់ផែក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ សម្រាប់ដើមឆ្នាំ២០១៧នេះ កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ​បាន​ទទួលនាវាដឹកភ្ញៀវទេសចរអន្តរជាតិ២គ្រឿងហើយ ដែលផ្ទុក​អ្នកដំណើរ​សរុប​ចំនួន ៤៥៨៧នាក់។ នេះបើយោងតាមការប្រកាស​ឲ្យដឹងពីទំព័រ​ហ្វេសប៊ុក​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ។ នាវាដឹកភ្ញៀវទេសចរអន្តរជាតិទី១ឈ្មោះ AIDA BELLA សម្រាប់​ដើមឆ្នាំ២០១៧​នេះ​បានចុះចតកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅថ្ងៃទី៧ ខែមករា ដែល​ផ្ទុកអ្ន​ក​ដំណើរ​ចំនួន២១៦១​ នាក់និង នាវិក​ចំនួន ​៥៩៩​ នាក់​ដែលធ្វើដំណើរ​ចេញពី​កំពង់​​ផែ Phu Myប្រទេសវៀតណាម ហើយនឹបន្តដំណើរឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ​។ ដោយឡែក នាវាអន្តរជាតិទី២ ឈ្មោះ Volendam...

លោកឆាត់ ឡេងចាន់សុជាតិ៖វិស័យពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)ដូចទឹកកំពុងក្តៅតែមិនទាន់ពុះ

វិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន បានធ្វើឲ្យការធ្វើអាជីវកម្មតាម​ប្រព័ន្ធអេឡិច​ត្រូនិកនៅកម្ពុជាកាន់តែមានការរីកចម្រើនដោយសារមនុស្សជាច្រើនកំពុងឈានជើងជូលក្នុងបច្ចេកវិជ្ជា ពិសេសយុវជនជំនាន់ក្រោយ កំពុងតែមាននិន្នាការ​ប្រើ​ប្រាស់​បណ្តាញសង្គមមានដូចជា Facebook YouTube Instargram  twitter និងSky ដើម្បីធ្វើការទំនាក់ទំនង និងបង្កើត​អាជីវកម្មថ្មីៗតាម​ប្រព័ន្ធអនឡាញ​ជា​ដើម។ ដើម្បីស្វែងយល់កាន់តែច្បាស់ ពាណិជ្ជកម្មកម្ពុជា បានធ្វើការសម្ភាសលោក ឆាត់ ឡេងចាន់សុជាតិ អ្នកជំនាញ និងជានាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន Kantar TNS Cambodia ដែលលោកបាននិងកំពុងធ្វើការស្រាវជ្រាវ និង​សិក្សា​អំពីឥរិយាបថរបស់អតិថិជននៅក្នុងតំបន់អាស៊ាន។ លោកបានអះអាងថា នៅ​ក្នុងបរិបទសង្គមសព្វថ្ងៃចរន្តនៃការទិញលក់ទិញលើប្រព័ន្ធអនឡាញនៅកម្ពុជាហាក់មានកំណើតគួរឲ្យកត់សម្ភាល់។...

គម្រោងថ្មីTHE HRAMONY VILLEរបស់បុរីភ្នំពេញថ្មីតាមបណ្តោយផ្លូវឯកឧត្តមជាសុផារ៉ាប្រកាសបើកលក់ហើយ

រាជធានីភ្នំពេញ៖ គម្រោងថ្មី គម្រោងថ្មី THE HARMONY VILLE របស់បុរី​ភ្នំពេញ​ថ្មីបាន​លេចជារូបរាង​ និងបានប្រកាសបើកលក់ជាផ្លូការហើយ និងមាន​ការ​បញ្ចុះតម្លៃពិសេសសម្រាប់អតិថិជនផងដែរ។ គម្រោងដ៏ល្អប្រណិតនេះមានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វិឡឃ្វីន ហើយ​មានទីតាំងតាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវឯកឧត្តមជាសុផារ៉ា, ប្រមាណ​១០០០​ម៉ែត្រពីរង្វង់មូលខេមកូស៊ីធី និង ១៥០០ម៉ែត្រពីផ្សារទំនើប AEON MALL2​។ យោងតាមកញ្ញា ខាន់ ស្រីណាន...