ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ sotheabs

sotheabs

158 ប្រកាស 0 យោបល់

ឆ្នាំ២០១៦ទុនវិនិយោគលើវិស័យសំណង់ប្រមាណ៨.៥ពាន់លានដុល្លារបានផ្តល់ការងារប្រមាណ២០ម៉ឺននាក់ក្នុង១ថ្ងៃ

រាជធានីភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ វិស័យសំណង់នៅកម្ពុជាបាន​បង្កើតឳកាសការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋគិតជាមធ្យមប្រមាណ១៩ម៉ឺននាក់ទៅ២០ម៉ឺននាក់ក្នុងមួយថ្ងៃ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឆ្នាំ២០១៦។នៅរាជធានីភ្នំពេញវិស័យសំណង់បានស្រូបយកចំនួនកម្មករប្រមាណពី១៤ម៉ឺននាក់ទៅ១៥ម៉ឺននាក់ ហើយកម្លាំងពលកម្មអាចប្រែប្រួល​ទៅតាមទំហំការ​ងារ​ជាក់​ស្តែងនៅការ​ដ្ឋាន​សំណង់ ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៥ បរិមាណ​នៃកម្លាំងពលកម្មមានការ​កើន​ឡើង​ចំនួន៣៣,៣៣%។ដោយឡែកសម្រាប់តម្លៃពលកម្មវិញ ចំពោះកម្មករគ្មានជំនាញក្នុង១ខែទទួល​បាន​១២០​ដុល្លារ​ទៅ២០០ដុល្លារ ចំណែកកម្មករជំនាញ និងមេជាងក្នុង១ខែទទួលបាន៣០០ដុល្លារ ទៅ៤៥០ដុល្លារ ចំពោះវិស្វករ ស្ថាបត្យករ និងជំនាញផ្សេងៗក្នុង១ខែទទួលបាន​ប្រាក់​ប្រៀ​វត្ស​ពី៣៥០ដុល្លារទៅ២.៥០០ដុល្លារ។សូមជម្រាបផងដែរថា សម្រាប់គម្រោងសាងសង់ទូទំាង​ប្រទេសវិញ​គឺមាន​ចំនួន​សរុប​២.៦៣៦​គម្រោង មានផ្ទៃក្រឡាសំណង់សុរបចំនួន១៤.៦២០.២២៥ម៉ែត្រការេ មាន​តម្លៃ​ប៉ាន់​ស្មានទុនវិនិយោគប្រមាណ ៨.៥៣៤.០៥៨.៣៨៩ដុល្លារ បើធៀប​នឹងរយៈពេលដូចគ្នានៃ​ឆ្នាំ​២០១៥ មានចំនួន ២.៣០៥គម្រោង មានផ្ទៃក្រឡាសំណង់សរុបចំនួន...

អ្នកជំនាញកាណាដាបានសង់ស្ពានអណ្តែតទឹកឆ្លងទៅអង្គរវត្តមានសមត្ថភាពទ្រមនុស្ស៦៣៧១នាក់ក្នុងពេលតែមួយ

ខេត្តសៀមរាប៖ ស្ពានអណ្តែតទឹកឆ្លងទៅអង្គរវត្តត្រូវ​បានសាង​សង់​ឡើង​ដោយ​អ្នក​ជំនាញមកពីប្រទេសកាណាដា និងសម្ភារៈក៏មកពីប្រទេសកាណាដា​ដែរ​​នោះ​នឹង​ដាក់ឱ្យដំណើរការប្រើប្រាស់មុនខែឧសភា ឆ្នាំ២០១៧នេះហើយ ដើម្បី​ជំនួស​ស្ពានហាលអង្គរវត្តត្រូវបិទទាំងស្រុងដើម្បីទុកលទ្ធភាពឱ្យក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ​សូហ្វីយ៉ាធ្វើការ​ជួស​ជុល​ក្នុង​គោល​បំណង​អភិ​រក្ស​ស្ពានបុរាណនេះឱ្យបានល្អប្រសើរ។ នេះបើតាមប្រកាសឲ្យ​ដឹង​ពីអជ្ញា​ធរ​អប្ស​រា​នាពេលថ្មីៗនេះ។ស្ពានអណ្តែតទឹកបណ្តោះអាសន្នធ្វើពីពោងជ័រ Polyethylene ហើយ​លក្ខណៈ​ពិសេសរបស់ស្ពានអណ្តែតទឹកបណ្តោះអាសន្នគឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ មានកន្លែងឈរលេងចំនួន៦​សម្រាប់​ភ្ញៀវទេស​ចរឈរ​ស្រូប​យក​ខ្យល់​អាកាសនិងថតរូបជាដើម។ ហើយស្ពាន​អណ្តែតទឹកនេះទទួល​ខុសត្រូវ​សាង​សង់ដោយក្រុមហ៊ុន កាំត្រង់ស៊ីប (KTS)។ចំណែកផ្ទៃពោងជ័រអណ្តែតទឹកសរុបគឺ១៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧​ម៉ែត្រ​x​ទទឹង១០ម៉ែត្រ) ដែលក្នុង១ម៉ែត្រការេអាចទ្របន្ទុកបានចំនួន២៧២គីឡូក្រាម ហើយ​បើសន្មត់មនុស្សម្នាក់មានទម្ងន់៨០គីឡូក្រាម ស្ពាននេះ​អាច​ទ្រមនុស្ស​សរុប​ចំនួន៦៣៧១នាក់ក្នុងពេលតែមួយ។បន្ថែមពីលើនេះ លក្ខណៈពិសេសរបស់ពោងអណ្តែតទឹក គឺជាជ័រ ស្វិត ធន់ ហើយ​អាចទ្រទ្រង់នឹងអាកាសធាតុបានយ៉ាងល្អបំផុត មិនមានប្រតិកម្មនឹងពន្លឺថ្ងៃ ភ្លៀង...

អគារខុនដូដឹស្តាប៉ូឡារីស23របស់បុរីប៉េងហួតនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០១៩ខាងមុខ

រាជធានីភ្នំពេញ៖ អគារខុនដូដឹស្តាប៉ូឡារីស២៣របស់បុរីប៉េង​ហួតនឹង​លេចរូប​រាង​ក្នុង​ពេលឆាប់ៗខាងមុខនេះដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ១ ខណ្ឌ​ផ្សារអំពៅមានចម្ងាយប្រមាណ២គីឡូម៉ែត្រពីស្ពានផ្សារអំពៅ។អគារខុនដូរដ៏ប្រណិតនេះមានកម្ពស់២៦ជាន់ មានចំនួន១០៦៨យូនីត ហើយ​មាន​តម្លៃចាប់ពី៣៥,៨០០ដុល្លារដល់៦០,៨០០ដុល្លារ។ លក្ខណៈនៃអគារ​ខុនដូ​នេះ​គឺមានSky Garden ផ្សារទំនើបកន្លែងហាត់ប្រាណ ដែលវាបង្កលក្ខណៈ​ងាយ​ស្រួលដល់ការរស់នៅរបស់អតិថិនជន។បន្ថែមពីលើនេះ អគារខុនដូមានទីតំាងអំណោយផលដល់​អតិថិន​ជនព្រោះអគារ​ខុន​ដូនេះស្ថិតនៅជិតសាលាអន្តរជាតិSouth Bridge មន្ទីរពេទ្យអន្តរជាតិជោរី និង​ជាតំបន់ពាណិជ្ជកម្មដ៏សំខាន់របស់ទីក្រុងភ្នំពេញផងដែរ។សូមបញ្ជាក់ផងដែរថា អគាខុនដូដឹស្តាប៉ូឡារីស២៣នេះបានចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ការសាងសង់​របស់ខ្លួននៅឆ្នាំ២០១៩​ខាង​មុខ​នេះ៕អត្ថបទដោយ៖ ម៉ន វុទ្ធា

ក្រុមហ៊ុនចិនគ្រោងជួលដី៤ពាន់ហិកតានៅតាកែវផលិតស្រូវសម្រាប់នាំចេញទៅកាន់ចិន

ខេត្តតាកែវ៖ ក្រុមហ៊ុនឡុង ចាវហ្វូ​ជាក្រុមហ៊ុនរបស់ប្រទេសចិន​គ្រោងជួល​ដី​ស្រែ​​ប្រាំងចំនួន៤០០០ហិកតា ពីកសិករនៅខេត្តតាកែវដើម្បីធ្វើការ​ផលិត​ស្រូវ​ដើម្បី​នាំចេញទៅកាន់ប្រទេសចិនចំនួន៥ម៉ឺនតោនទៅ១០ម៉ឺនតោនក្នុង១ឆ្នាំ។គម្រោងជួលដីនេះត្រូវបានបញ្ជាក់ឲ្យដឹងនៅក្នុងឳកាសចុះអនុស្សារយោគយល់រវាងខេត្តតាកែវ និងក្រុងស៊ាងយ៉ាង ប្រទេសចិន លើការអភិវឌ្ឍវិស័យកសិកម្ម។ មិន​ត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនចិនមួយទៀតក៏បានបោះទុនលើគម្រោង​សាង​សង់​រោង​​​ចក្រផលិត​សំណីសត្វ និងកាប់សាច់ដែលសរុបទឹកប្រាក់នៃការ​វិនិយោគ​ទំហំ​ទឹ​កប្រាក់​១០០​លានដុល្លារដើម្បីអភិវឌ្ឍន៍នៅខេត្តតាកេវផងដែរ។ទន្ទឹមនឹងនេះក្រុមហ៊ុនចិន ក៏នឹងបង្កើតកន្លែងផលិតចំណីសត្វ និងការនាំចូល​គ្រឿង​យន្តកសិកម្ម មកចែកចាយ​នៅក្នុងខេត្តតាកែវ​ដើម្បី​ធ្វើឲ្យ​ខេត្តមួយនេះមាន​ទំនើប​កម្មខាងវិស័យកសិកម្មផងដែរ។សូមបញ្ជាក់ផងដែរថា ការជួលដីប្រាំងចំនួន៤០០០ហិកតានេះវានឹងជួយ​ជំរុញ​ការផលិតស្រូវនៅខេត្តតាកែវកាន់តែមានទិន្នផលខ្ពស់ដោយសារចិននឹងប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប។ បន្ថែមពីលើនេះរោងចក្រផលិត​ចំណីសត្វវា​នឹង​ផ្តល់​ឲ្យការងារដល់ពលរដ្ឋ ហើយរោចក្រនេះនឹងទិញវត្ថុធាតុដើម​ពីកសិករ​ផ្ទាល់​តែម្តង​ដើម្បីផលិតជាចំណីសត្វសម្រាប់ផ្គត់ផ្គង់តម្រូវការលើទីផ្សារ៕អត្ថបទដោយ៖ ម៉ន វុទ្ធា 

ឆ្នាំ២០១៦កម្ពុជាបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗចំនួន៥នៅប្រទេសចិន

រាជធានីភ្នំពេញ៖ នៅឆ្នាំ២០១៦កន្លងទៅនាពេល​ថ្មីៗនេះកម្ពុជា​បានបើ​មជ្ឈ​មណ្ឌលពាណិជ្ជកម្មសំខាន់ៗចំនួន៥នៅប្រទេសចិនដើម្បីផ្សព្វផ្សាយអំពីផលិតផលកម្ពុជា និងបង្ហាញអំពីសក្តានុពល​សេដ្ឋកិច្ចក៏ដូច​ជាការទាក់ទាញ​វិនិយោគមក​បណ្តាក់ទុននៅកម្ពុជាផងដែរ។ នេះបើយោងតាមរបាយការណ៍​របស់​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជាទើបចេញផ្សាយនាពេលថ្មីៗនេះ។មជ្ឈមណ្ឌលទំាង៥នេះគឺស្ថិតនៅតំបន់សេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិនមានដូចជានៅទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងយាយនីង ទីក្រុងក្វាងចូវ និងខេត្ត​ក្វា​ស៊ីអាន កម្ពុជាក៏បានបញ្ចូលផលិតផលសក្តានុពល​កម្ពុជា​ទៅតាំងបង្ហាញ​ផ្សព្វ​ផ្សាយ​រកទីផ្សារនិងលក់នៅទីនោះផងដែរ។ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងប៉េកាំងបានទាក់ទាញក្រុមហ៊ុនចំនួន៤មកបណ្តាក់ទុននៅកម្ពុជាដែលផ្តោតលើវិសយពាណិជ្ជកម្ម វិនិយោគ ទេសចរជាដើម។ បន្ថែមពីលើមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុងបានសម្រួលដល់ការទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដោយឈានទៅដល់ការចុះហត្ថលេខានាំអង្ករពីកម្ពុជារហូតដល់២០ម៉ឺនតោនផងដែរ។សូមបញ្ជាក់ផងដែរថា​ នៅថ្ងៃទី៥ ខែមករាឆ្នាំ២០១៧នេះ ភាគីរដ្ឋមន្ត្រី​ក្រសួង​ពាណិ​ជ្ជកម្មបានធ្វើដំណើរទៅប្រទេសចិន ដើម្បីពិភាក្សា​លើការ​ដាក់ឲ្យ​ដំណើរ​ការ​មជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀតរបស់កម្ពុជា នៅទីក្រុងស៊ីអាន ខេត្ត​សាន​ស៊ី និងដើម្បីពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យបាន ៥ពាន់​លាន​ដុល្លារ នៅត្រឹមឆ្នាំ ២០១៧នេះផងដែរ៕អត្ថបទដោយ៖ ម៉ន វុទ្ធា  

អគារខុនដូរផ្កាយ៥របស់វីឡាទួលសង្កែគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ

រាជធានីភ្នំពេញ៖ អគារខុនដូរលំដាប់ផ្កាយនេះជាគម្រោងទី៣​របស់បុរីវីឡាទួល​សង្កែ​នៅពេលបច្ចុប្បន្ននេះបានកំពុងសាងសង់ដោយបានបញ្ចប់ជាន់ទី២ ហើយ​គ្រោង​នឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ។អគារខុដូរផ្កាយប្រាំនេះមានកម្ពស់១៩ជាន់មានចំនួន១៨៨យូនីត ហើយ​គ្រប​ដំណ្តប់​លើផ្ទៃដីសរុប១៩៣៥៨.៦២ម៉ែត្រការ៉េ និងមានទីតំាង​ក្នុង​បរិវេណ​បុរីវីឡា​ទួល​សង្កែផ្ទាល់តែម្តង។ ហើយលក្ខណៈពិសេសរបស់ខុរ​ដូរវា​ស្ថិតនៅចម្ងាយ​១៥០០​ម៉ែត្រ​ពី​ស្តាតចាស់ និងផ្សារអ៊ីអនថ្មី។លោក អ៊ុក ច័ន្ទដារ៉ាវុធ នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនបាន​មាន​ប្រសាសន៍​ថា អតិថិជនអាចបង់៦៦០ដុល្លារ​ក្នុងមួយ​ខែ​សម្រាប់​រយៈ២៤ខែ​បន្ទាប់​មក​អតិថិជនអាចបង់ផ្តាច់ឬអតិថិជនអាចបង់រំលស់រយៈពេល ៥ឆ្នាំ ជាមួយការប្រាក់ ១២ % ក្នុងមួយឆ្នាំ។ ប្រសិនបើអតិថិជនចង់បានតែខុនដូរ នោះខាងក្រុមហ៊ុននឹង​ផ្តល់​ជូននៅបន្ទប់ទឹក​ចង្ក្រាន​បាយ ឬអាចបង់១៥០០០ដុល្លារនោះអតិថិជន​នឹង​ទទួលបានបាន​នូវ​សម្ភារៈ​​បរិក្ខាលំដាប់ផ្កាយ៥បែបអឺរ៉ុបដែលបានក្រុមហ៊ុនបានផ្តល់ជូន។លោកបានបន្តថា អគារខុរដូរលំដាប់ផ្កាយ៥នេះនឹង​ផ្តល់ជូននូវ​សំណង់ដ៏គុណភា​ព​ល្អ បរិក្ខាទំនើបៗ និងតម្លៃសមរម្យធ្វើឲ្យអតិថិជនមានទំនុកចិត្ត។ ហើយ​អតិ​ថិ​ជន​ដែលជាគោលដៅរបស់ក្រុមហ៊ុនគឺជាប្រជាជនកម្រិតជីវភាពកណ្តាល​ដែល​មាន​អាយុចាប់ពី២៥ឆ្នាំឡើងទៅ។...

រោងចក្រផលិតស៊ីម៉ងត៍តម្លៃជិត២០លាននឹងចាប់ផ្តើមដំណើរផលិតជាផ្លូវការនៅចុងឆ្នាំ២០១៧ខាងមុខនេះ

ខេត្តបាត់ដំបង៖ ក្រុមហ៊ុនបាត់ដំបងខនស៍មេនខមភេនីលីមីធីត​បានបោះទុន​ជិត​២០​លានដុល្លារសម្រាប់សាងសង់រោងចក្រផលិតស៊ីម៉ងត៍ដ៏ធំមួយស្ថិតនៅ ស្រុក​រតនមណ្ឌលខេត្តបាត់ដំបង។ នេះបើយោងទៅតាមការប្រកាស​ឲ្យ​ដឹង​ព័ត៌​មាន​ពីរដ្ឋ​បាលខេត្តនាពេលថ្មីៗនេះ។រោចក្រស៊ីម៉ង់ត៍នេះកំពុងដំណើរការសាងសងសម្រេចបាន២០%និងចាប់ដំណើរការផលិតស៊ីម៉ង់ត៍ជាផ្លូវការនៅខែតុលាឆ្នាំ២០១៧ខាងមុខ។ ការសាងសង់​រោង​ចក្រនេះគឺអាចផ្គត់ផ្គង់ស៊ីម៉ងត៍សម្រាប់សាងសងហេរដ្ឋារចនាសម្ព័ន្ធនៅខេត្តបាត់ដំបងនិងតំបន់ជុំវិញតំបន់អភិវឌ្ឍន៍នៃខេត្តនេះ។ដោយឡែករោងចក្រស៊ីម៉ងត៍នេះនឹងចូលរួមការអភិវឌ្ឍន៍នៃការផ្តល់សម្ភារៈ ការ​ដឹក​ជញ្ជូនចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុង និងក្រៅតំបន់​ថែមទៀត​ផង​។សូមបញ្ជាក់ផងដែរថា រោងចក្រអាចវាអាចផ្តល់ឱកាសការងារ​ជួនដល់​ប្រជា​ពល​រដ្ឋក្នុង​ចំនួន៥០០កន្លែងផងដែរ៕អត្ថបទដោយ៖ ម៉ន វុទ្ធា

ចាប់ផ្ដើមសកម្មភាពទាំងនេះដើម្បីកាត់បន្ថយបញ្ហាដែលកំពុងកើតមាននៅក្នុងជីវិត

ជីវិតរបស់មនុស្សម្នាក់ៗមានភាពផ្លាស់ប្ដូរបាន លុះត្រាតែសកម្មភាពរបស់អ្នកមានការផ្លាស់ប្ដូរដែរ មិនមែនសម្ដីរបស់អ្នកអាចផ្លាស់ប្ដូរបាននោះទេ។ ប្រសិនបើអ្នកគិតថាជីវិតរបស់អ្នកកំពុងតែស្ថិតនៅក្នុងចំណុចមួយដែលមិនមានការពេញចិត្តជាមួយវា នោះការចាប់ផ្ដើមសកម្មភាពខាងក្រោមនេះនឹងមិនធ្វើឲ្យអ្នកខកបំណងនោះទេ៖១-ទម្លាប់ប្រចាំថ្ងៃ៖ នេះគឺជាចំណុចមួយដែលមនុស្សទូទៅច្រើនមើលរំលង ព្រោះវាជាអ្វីដែលអ្នកធ្វើប្រចាំថ្ងៃ ហេតុនេះហើយអ្នកប្រហែលជាមិនបានយកចិត្តទុកដាក់អំពីឥទ្ធិពលរបស់វា។ ជីវិតអ្នកអាចនឹងល្អ ឬដុនដាបជាងមុនគឺអាស្រ័យនៅលើទម្លាប់ដែលអ្នកធ្វើរាល់ថ្ងៃនេះហើយ ហេតុនេះអ្នកគួរតែគិតគូរឡើងវិញថាសព្វថ្ងៃអ្នកមានទម្លាប់ល្អនិងអាក្រក់អ្វីខ្លះ។២-អភិវឌ្ឍខ្លួនឯងជារឿយៗ៖ អ្នកមិនត្រូវស្ថិតនៅកន្លែងមួយរហូតនោះទេ ត្រូវតែដើរទៅមុខ អានសៀវភៅឲ្យបានច្រើន ទទួលយកព័ត៌មានក៏ដូចជាបទពិសោធន៍ថ្មី ហើយកុំខ្លាចក្នុងការទទួលយកឱកាសសិក្សា ឬការងារណាដែលមានភាពលំបាក។ ទាំងអស់នេះគឺជាអ្វីដែលអ្នករៀនហាត់ពុតលុតដំខ្លួនឯងឲ្យក្លាយទៅជាមនុស្សថ្មីបាន។៣-មានគម្រោងជាក់លាក់៖ កុំធ្វើអ្វីមួយដោយគ្មានគម្រោងនិងគោលដៅ។ អ្នកគួរតែសួរខ្លួនឯងដោយសំណួរថាហេតុអ្វីឲ្យបានច្រើន ព្រោះបើអ្នកមិនដឹងថាហេតុអ្វីបានជាខ្លួនឯងធ្វើអ្វីដែលខ្លួនកំពុងធ្វើ នោះហើយគឺជាបញ្ហាពិតប្រាកដ។ ចាប់ផ្ដើមរៀបគម្រោងបន្តបន្ទាប់សម្រាប់ជីវិត ព្រោះការធ្វើបែបនេះនឹងឲ្យអ្នកគិតថាតើអ្នកត្រូវការធ្វើអ្វីខ្លះដើម្បីអាចសម្រេចគោលដៅមួយនោះបាន៕ដោយ៖ ម៉ាយ៉ារស្មី

ចំណុចសំខាន់មួយចំនួនដែរអាចមើលរំលងប៉ុន្តែវាជួយឲ្យជីវិតរបស់អ្នកមានភាពស្រស់បំព្រង

កំហុសដ៏ធ្ងន់បំផុតដែលអ្នកអាចប្រព្រឹត្តិទៅទាំងដឹងនិងមិនដឹងខ្លួននោះគឺការកុហកខ្លួនឯង ដែលនេះជាមូលហេតុចម្បងមួយដែលធ្វើឲ្យជីវិតរបស់អ្នកដុនដាបទៅៗ។ ដោយឡែក មានរឿងរ៉ាវជាច្រើននៅក្នុងជីវិតដែលអ្នកគួរតែទទួលស្គាល់ថាវាជាការពិត ហើយឈប់បន្តកុហកខ្លួនឯងទៀតទៅ៖១-ទំនាក់ទំនងពិតជាមិនអាចមើលរំលងបាន៖ អ្នកប្រហែលជាមនុស្សម្នាក់ដែលពូកែនៅក្នុងការសិក្សា អាជីព ឬអាជីវកម្មរបស់ខ្លួន តែអ្នកធ្លាប់ដែលសួរខ្លួនឯងដែរឬទេទាក់ទងជាមួយនឹងទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សជុំវិញខ្លួន ជាពិសេសគ្រួសាររបស់អ្នកតែម្ដង។ ប្រសិនបើអ្នករក្សាខ្លួនឆ្ងាយពីមនុស្សជុំវិញខ្លួន វាល្មមដល់ពេលដែលអ្នកចាប់ផ្ដើមសាងទំនាក់ទំនងល្អវិញហើយ។២- គ្មាននរណាធ្វើឲ្យអ្នកសប្បាយចិត្តក្រៅពីអ្នកខ្លួនឯងទេ៖​ អ្នកអាចនឹងគិតថាមនុស្សដែលអ្នកស្រលាញ់ទាំងអស់គឺជាប្រភពនៃសេចក្ដីសុខរបស់អ្នក។ អ្នកយល់ខុសហើយ ព្រោះថាសេចក្ដីសុខពិតប្រាកដគឺស្ថិតនៅក្នុងខ្លួនរបស់អ្នកនោះទេ។ អ្នកគួរតែព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ជាជាងរង់ចាំអ្នកដទៃធ្វើឲ្យអ្នកសប្បាយចិត្តទៅវិញ។៣-ជីវិតហាក់បីដូចជាការលេងហ្គេមអញ្ចឹង៖​ ឈប់ខ្វាយនិងព្រួយបារម្ភចំពោះបញ្ហាដែលកើតមានឡើងនៅក្នុងជីវិតខ្លះក៏ល្អ ព្រោះថាពេលវេលាដែលរឿងចំណាយទៅលើការបញ្ចេញអារម្មណ៍របស់យើងនោះ នឹងមិនអាចជួយអ្វីក្នុងការដោះស្រាយបញ្ហាបាននោះទេ។ ហេតុនេះ អ្នកត្រូវធ្វើដំណើរតទៅមុខ​ កុំខ្លាចភាពបរាជ័យ ព្រោះមិនថាយ៉ាងណានោះទេ ពេលវេលាគឺតែងតែដើរទៅមុខជានិច្ច។៤-អ្វីដែលចប់គឺចប់៖ មនុស្សជាច្រើនចូលចិត្តប្រើពាក្យថាស្ដាយ ហើយរស់នៅជីវិតរបស់ខ្លួននៅក្នុងអតីតកាល និងតែងគិតក្នុងការកែប្រែអ្វីដែលខ្លួនធ្លាប់បានធ្វើ ទាំងដែលដឹងថាវាមិនអាចទៅរួច។ វាហាក់បីដូចជាទម្លាប់ល្អ ដែលអ្នកមិនយកពេលវេលាមានតម្លៃទៅចំណាយគិតគូរតែពីបញ្ហាដែលបានកើតឡើងរួចទៅហើយ៕ដោយ៖ ម៉ាយ៉ារស្មី

សញ្ញាទាំង ៥ បង្ហាញថា ចៅហ្វារបស់អ្នកកំពុងស្អប់អ្នកហើយ

បុគ្គលិកបម្រើការងារទាំងអស់ តែងតែចង់ឲ្យចៅហ្វានាយ មានការពេញ​ចិត្ត​មក​លើខ្លួន​គេ និងការងារដែលគេបានធ្វើ។ ប៉ុន្តែនៅពេលដែលចៅហ្វា ឫ មេរបស់​អ្នក​កំពុងខឹងអ្នក ស្អប់អ្នក តែអ្នកបែរជាមិនដឹង វាសញ្ញា​បង្ហាញពីហានិភ័យដែល​អ្នក​នឹង​ត្រូវប្រឈរមុខ។ ដូចនេះ យើងសូមបង្ហាញសញ្ញាចំនួន ៥ ដែល​បង្ហាញ​ថា ចៅហ្វារបស់អ្នកកំពុងស្អប់អ្នក ដើម្បីឲ្យអ្នកត្រៀមខ្លួន និងចេះកែប្រែ ដើម្បីឲ្យ​មេ​របស់អ្នកត្រលប់មកចូលចិត្តអ្នកសារជាថ្មី។១. ក្រសែរភ្នែកមេរបស់អ្នក៖ មេរបស់អ្នកតែងតែសម្លឹងមើលអ្នក និង​រាល់​កិច្ចការ​ងារដែលអ្នកកំពុងធ្វើ តែគាត់នឹងមិនមើលអ្នកចំមុខនោះទេ ព្រោះ​ខ្លាច​អ្នក​ដឹងពីអារម្មណ៍របស់គាត់ចំពោះ ដែលនេះជាសញ្ញាបង្ហាញថា...
LEO BEER Cambodia