ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ sotheabs

sotheabs

144 ប្រកាស 0 យោបល់

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនឹងស្រូបកម្លាំងពលកម្មប្រមាណ១០ម៉ឺននាក់នាពេលអនាគត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា លោក អ៊ិត សំហេង បានអនុញ្ញាតឲ្យលោកអគ្គនាយកក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកអគ្គនាយកមានប្រសាសន៍ថា បច្ចុប្បន្ននេះមានក្រុមហ៊ុនវិនិយោគ បានកើនឡើងដល់១០៥ក្រុមហ៊ុន ផ្តល់ការងារជូនកម្មករនិយោជិត ប្រមាណ ១៦.០០០ នាក់ ហើយជាគោលដៅនាពេលអនាគត នឹងបង្កើនផ្តល់ការងារជូនកម្មករនិយោជិតប្រមាណ ១០ម៉ឺននាក់។ លោកបន្តថា ការសហការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ...

ក្រុមហ៊ុន ម៉ែន សារុន នឹងទិញស្រូវសែនក្រអូប២ពាន់តោនពីប្រជាកសិករ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន ម៉ែន សារុន នឹងប្រមូលទិញ ស្រូវសែនក្រអូបចំនួន ២០.០០០ តោន តាមតម្លៃទីផ្សារជាក់ស្តែង នៅនឹងកន្លែង នៅតាមទីតាំងរោងម៉ាស៊ីនកិនស្រូវ តាមបណ្តាខេត្តសំខាន់ ៗ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រុហ៊ុនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងយុទ្ធនាការប្រើប្រាស់ផលិតផលខ្មែរ ពិសេសដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងការជំរុញការទិញស្រូវក្នុងប្រទេស ព្រមទាំងជំរុញការនាំចេញអង្ករក្រអូបកម្ពុជាទៅកាន់ទីផ្សារបរទេស នារដូវប្រមូលផលស្រូវឆ្នាំ...

អ្នកវិនិយោគចិនសិក្សាអំពីសក្ដានុពល និងទីតាំងសម្រាប់សង់រោងចក្របន្ថែមនៅកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ វិច្ឆិកា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបប្រតិភូវិនិយោគិនចិន ដើម្បីពិភាក្សាអំពីសក្ដានុពលក្នុងការវិនិយោគនៅកម្ពុជា។ ក្នុងកិច្ចប្រជុំនោះដែររួមមាន លោក ជា វុទ្ធី អគ្គនាយករងនៃក្រុមប្រឹក្សាវិនិយោគកម្ពុជា និងក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចពិសេស ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងរបស់សមាគមរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា។ លោករដ្ឋមន្ត្រីបានលើកឡើងក្នុងកិច្ចប្រជុំអំពីការលូតលាស់នៃកិត្ដិសព្ទរបស់ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងពិភពលោក ដែលទទួលបានកំណើន GDP ជាមធ្យម...

ជប៉ុនគ្រោងចំណាយប្រមាណ១០០លានដុល្លារ សម្រាប់សង់អាងពិពរណ៍ចិញ្ចឹមត្រីដ៏ធំមួយនៅកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃទី២៥ វិច្ឆិកា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជា និងជាអីតឯកអគ្គរដ្ឋទូតជប៉ុនជួបសំដែងការគួសម និងពិភាក្សាការងារ អំពីគម្រោងស្ថាបនាអាងពិពណ៍ចិញ្ចឹមត្រីដ៏ធំមួយ (Aquarium) នៅប្រទេសកម្ពុជា។ គំរោងអាងពិពណ៍ (Aquarium) គឺអាចនឹងចំណាយថវិកាសាងសង់ប្រមាណ ១០០ លានដុល្លារ ដែលជាជំនួយពីមិត្តជប៉ុន។ អាងពិពណ៍ចិញ្ចឹមត្រី(Aquarium)...

ក្រសួងកសិកម្មចង់ទាញបច្ចេកទេសនុយក្លេអ៊ែរប្រើក្នុងវិស័យកម្មនៅកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ វិច្ឆិកា នៅទីស្តីការក្រសួងកសិកម្ម លោក វេង សាខុន បានអនុញ្ញាតឲ្យ លោក Dazhu Yang អគ្គនាយករងនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសលើការគ្រប់គ្រងសុខភាពសត្វ និងសុវត្ថិភាពចំណីអាហារ តាមរយៈការប្រើប្រាស់បច្ចេកទេសនុយក្លេអ៊ែរ។ លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ជាពិសេសការផ្តល់នូវការបណ្តុះបណ្តាលដល់មន្រ្តីក្រសួងទាំងក្នុង និងក្រៅប្រទេស។...

ចិនជាប្រទេសលំដាប់ទី១នៃទីផ្សារនាំអង្ករចេញរបស់កម្ពុជា

រាជធានីភ្នំពេញ៖ ការនំាអង្ករចេញកម្ពុជាទៅទីផ្សារអន្តរជាតិជាទិសដៅមានចំនួន ៦៣ប្រទេស ប្រទេសចិនឈរលំដាប់ទី១ មានចំនួន ៨៩.៩៤៦តោន ប្រទេសបារាំងលំដាប់ទី២ មានចំនួន ៦១.១៧៣តោន ប្រទេសប៉ូឡូញលំដាប់ទី៣ មានចំនួន ៥៦.១៥១តោន ប្រទេសម៉ាឡេស៊ីលំដាប់ទី៤ មានចំនួន២៦.៨៩១តោន ប្រទេសនីដឺឡែនលំដាប់ទី៥ មានចំនួន ២១.៤៩៤តោន និងប្រទេសប៊ែលហ្ស៊ិកលំដាប់ទី៦ មានចំនួន ១៨.៨២៥តោន។ ហើយសព្វថ្ងៃកម្ពុជាមានក្រុមហ៊ុននាំអង្ករចេញសរុបចំនួន ៨១ក្រុមហ៊ុន កំពុងដំណើរក្នុងប្រទេសកម្ពុជាយើងនេះ។ ក្រៅពីការនាំចេញអង្ករ ក្នុងកំឡុងឆ្នាំ២០១៥...

គម្រោងUNIDO សម្រាប់ឆ្នាំ២០១៦-២០២០ នៅកម្ពុជានឹងចំណាយជាង៧លានដុល្លារ

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលជាតំណាងរបស់រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមខួបទី៥០ របស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម សហប្រជាជាតិ (UNIDO) ប្រទេសអូទ្រីស ពីថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ។ អង្គការ UNIDO បានបង្កើតឡើងតាំងពីឆ្នាំ១៩៦៦មកម្ល៉េះ។ ខួបលើទី៥០នេះ គឺក្រោមពាក្យស្លោក “រួមគ្នាដើម្បីនិរន្តភាពថ្ងៃអនាគត” (ពង្រឹងភាពជាដៃគូ ភាពសម្បូរបែបការងារ និងជំនាញ ការបង្កើតភាពរុងរឿងដែលបានចែករំលែក...

រយៈពេល១០ខែក្នុងឆ្នាំ២០១៦នេះ កម្ពុជានាំចេញកៅស៊ូប្រមាណ ៩៩.៧៣៦តោន

រាជធានីភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០៦ បានឲ្យដឹងថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន៤០២ ពាន់ហិកតា និងបាននាំចេញកៅស៊ូ៩៩.៧៣៦តោន ហើយក្នុង១តោនមានតំលៃត្រឹមតែ១.២៤៧ដុល្លារ សម្រាប់រយៈពេល១០ខែក្នុងឆ្នាំ២០១៦នេះ ។ ការនាំចេញកៅស៊ូកម្ពុជាបន្តធ្លាក់ចុះបើប្រៀបធៀបរយៈពេលដូចគ្នាក្នុឆ្នាំ២០១៥ កម្ពុជានាំចេញកៅស៊ូចំនួន៨៨.១៧៣,៨៣តោន ដែលតំលៃក្នុង១តោន ១.១៤៦ដុល្លារ។ តំលៃកៅស៊ូនៅលើទីផ្សារជាតិ និងអន្តរជាតិប៉ុន្មានឆ្នាំចុងក្រោយនេះមានការធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានរយៈពេល៨ឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យការនាំចេញកៅស៊ូកម្ពុជាធ្លាក់ចុះគួរឲ្យកត់សម្គាល់។ លោក វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ក្នុងឳកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះ...

គម្រោង TSSD ជួយពលរដ្ឋក្រីក្រប្រមាណ៦៣ម៉ឺនគ្រួសារឲ្យមានជីវភាពប្រសើរជាងមុន

គម្រោង TSSD ឬហៅថាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ឧបត្ថម្ភគាំទ្រដោយធនាគារADB  មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFAD) រដ្ឋាភិបាលហ្វាំងឡង់(Finland) និងបដិភាគរាជរដ្ឋាភិបាលកម្ពុជា។ វាជាជំនួយឥតសំណង  និងហិរញ្ញប្បទានកម្ចី ដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ដែលសរុបទឹកប្រាក់ប្រមាណ៥០.៣៧លានដុល្លារ សម្រាប់រយៈពេល៧ឆ្នាំ ដោយបញ្ចប់នៅឆ្នាំ២០១៨ខាងមុខនេះ។ នៅថ្ងៃទី២២ វិច្ឆិកា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមដំណើរដោយ លោក...

កម្ពុជាគ្រោងសម្ពោធវិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោក ក្នុងឆ្នាំ២០១៧ខាងមុខនេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ វិច្ឆិកា លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អមដំណើរដោយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាគមឧស្សាហកម្មទេសចរណ៍មួយចំនួនបានចុះត្រួតពិនិត្យ វិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy Culinary Arts Cambodia) ។ វិទ្យាស្ថាននេះសាងសង់ក្រោមជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលស្វីស (shift 360 foundation) ដែលផ្តោតសំខាន់លើជំនាញធ្វើម្ហូបអាហារ ក្រោមការអនុញ្ញតពីរាជរដ្ឋាភិបាលកម្ពុជា និងការជួយសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម។ វិទ្យាស្ថានម្ហូបអាហារកម្រិតពិភពលោកនេះ មានកម្មវិធីសិក្សា រយៈពេលយ៉ាងតិច២ឆ្នាំ...