ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ sotheabs

sotheabs

158 ប្រកាស 0 យោបល់

ក្រុមហ៊ុន Air Asia ដឹកភ្ញៀវទេសចរទូទំាងពិភពលោក៦៨ជើងក្នុង១សប្តាហ៍មកកម្ពុជា

ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដ៏ធំមួយរបស់ប្រទេសម៉ាឡេស៊ីបានដឹកភ្ញៀវទេសចរជាមធ្យម៦៨ជើងក្នុងមួយសប្តាហ៍ដើម្បីមកធ្វើដំណើរកម្សាន្តនៅប្រទេសកម្ពុជា។ក្នុងឳកាសជំនួបរវាងសម្តេចតេជោ និងលោក Anthony.F Fernandes ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia សម្តេចតេជោ បានស្នើឲ្យមានវត្តមានក្រុមហ៊ុន Air Asia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថាវត្តមាន Air Asia នៅកម្ពុជានឹងនាំមកនូវអ្នកទេសចរណ៍កាន់តែច្រើនឡើងមកកម្ពុជា។ជាការឆ្លើយតប លោក Anthony.F Fernandes បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកនឹងបើកការិយោល័យខ្លួនក្នុងពេលដ៏ខ្លីខាងមុខក្នុងប្រទេសកម្ពុជាដើម្បី...

នាវាកម្រិតអន្តរជាតិ AIDABELLAដឹកភ្ញៀវទេចរជាង២ពាន់នាក់ចូលចតកម្សាន្តក្រុងព្រះសីហនុព្រឹកមិញ

ខេត្តព្រះសីហនុ៖ នៅវេលា​ម៉ោង ៨:០០ ព្រឹក ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៧ មាន​នាវា​ទេសចរណ៍​ចំនួន ០១ គ្រឿង ឈ្មោះ AIDABELLA ដែល​ជា​នា​វាទី ០៨ មក​ពី​កំពង់ផែ Phu My ប្រទេស​វៀតណាម បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ នេះបើយោងតាមការប្រកាសព័ត៌មានពីកំពុងផែស្វយ័តក្រុងព្រះសីហនុ។នាវា​ទេសចរណ៍អន្តរជាតិ​នេះ​មាន​ផ្ទុក​អ្នកដំណើរ​ចំនួន ១.៩៩១...

គម្រោងសង់ផ្ទះតម្លៃ២ម៉ឺនដុល្លារសម្រាប់ពលរដ្ឋកម្រិតជីវភាពទាបបើកការដ្ឋានសាងសង់ជាផ្លូវការហើយ

ខេត្តកណ្តាល៖ ក្រុមហ៊ុនឌិន សត្យា បានបើកការដ្ឋានសាងសង់ផ្ទះដែលមានតម្លៃ២០,០០០​ម៉ឺនហើយ ដែលមានទីតាំងស្ថិតនៅភូមិ ត្រពាំងរបង ឃុំ ជ្រៃលាស់ ស្រុក ពញាឭ ខេត្តកណ្តាល ដែលត្រូវកាត់ចូលក្រុងឆាប់ៗនេះ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុនឌិនសត្យា។ដំណើរការសាងសង់ផ្ទះតម្លៃចាប់ពី២០,០០០ម៉ឺនដុល្លារនេះ គឺដើម្បីបំពេញតម្រូវការប្រជាជនដែលមានកំរិតជីវភាពកម្រិតទាប និងសម្រាប់បំពេញនូវគោលបំណងក្តីស្រម៉ៃ របស់បងប្អូន ពូមីងមន្រ្តីរាជការ កម្មករ សិស្សនិសិត្សទាំងអស់ ជាពិសេសអ្នកទើបនឹងមានគ្រួសារថ្មីទាំងអស់ អាចមានលទ្ធភាពទិញផ្ទះថ្មីបាន។សម្រាប់គម្រោងនេះដែរនឹងសាងសង់ផ្ទះចំនួន២៦៦ផ្ទះ ហើយលក្ខណៈពិសេសនោះអតិថិជនអាចបង់រំលស់ គ្មានការបង់ប្រាក់មុន បង់ត្រឹមតែ២០០ដុល្លារក្នុងមួយខែ...

នាវាយក្សCosta Victoriaដឹកភ្ញៀវទេសចរជាង១ពាន់នាក់ចូលចតកម្សាន្តខេត្តឆ្នេរសមុទ្រកម្ពុជា

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង០៩:០០ព្រឹក ថ្ងៃទី២០ មករាមាន​នាវា​ទេស​ចរ​ណ៍​ចំនួន ០១ គ្រឿង ឈ្មោះ Costa Victoriaបានផ្ទុកអ្នកដំណើរ ចំនួន ​៣២៧​នាក់ និងនាវិក​ចំនួន ​៧២៣នាក់ ចូលចតនៅកពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះ​បើយោងតាមការប្រកាសឲ្យដឹងព័ត៌មានពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។វានាឈ្មោះ Costa Victoriaធ្វើដំណើរមកពីកំពង់ផែ Laem chabang ប្រទេស​ថៃបាន​ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយ​នាវា​ទេសចរណ៍​នេះ​នឹង​ចាក​ចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង១៨:០០ ថ្ងៃដដែលដោ​យ​ឆ្ពោះ​ទៅកាន់កំពង់ផែ Nangsha...

ធនាគារអាមេរិកនឹងជំរុញឲ្យក្រុមហ៊ុនធំៗរបស់អាមេរិក មកវិនិយោគលើវិស័យធំៗ៤នៅកម្ពុជា

នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជានៅ​ក្នុងទីក្រុង Davos ប្រទេសស្វីស លោកស្រី Margaret Ren នាយិកាប្រចាំប្រទេសនៃធនាគារអាមេរិក (Bank of America) ប្រចាំហុងកុងមានការអារម្មណ៍យ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ពិសេស​​លើគម្រោង ខ្សែក្រវ៉ាត់ មួយផ្លូវមួយហើយលោកស្រីនឹង​ជួយ​ជំរុញ​ក្រុមហ៊ុន​ធំៗ​​ដើម្បី​មក​បណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ក្នុងឳកាសនៃកិច្ចប្រជុំពាក់ ព័ន្ធនឹងយន្តការខ្សែក្រវ៉ាត់មួយផ្លូវមួយ​នៅក្នុងខែ​ឧសភា​ឆ្នាំ២០១៧ខាងមុខនេះតាមរយៈកិច្ចប្រជុំនោះ លោកស្រីនឹង​ខិត​ខំជួយ​ជំរុញ​អ្នកវិនិយោគទុន ចុះមកធ្វើការសិក្សាដើម្បីពិនិត្យលទ្ធភាព​នៃការ​វិនិយោគ​ក្នុង​ប្រទេសកម្ពុជា។មានវិស័យសំខាន់ៗ៤ដែលអ្នកស្រីនាយិការខិតខំជួយជំរុញឲ្យក្រុមហ៊ុនធំៗរបស់កមបណ្តាក់​ទុននោះគឺលើវិស័យ ថាមពល សំណង់...

សភាអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង៣០លានអឺរ៉ូដល់កម្ពុជាដើម្បីអភិឌ្ឍន៍វិស័យកសិកម្ម

រាជធានីភ្នំពេញ៖ សភាអឺរ៉ុប និងភាគីកម្ពុជាកំពុងបានពិភាក្សា​គ្នា​លើការ​ផ្តល់​ហិរញ្ញ​ប្ប​ទានឥតសំណងប្រមាណជាង៣០លានអឺរ៉ូ លើគម្រោង​សំខាន់ៗ​៣​ផ្សេង​គ្នានៅកម្ពុជា។ នេះបើយោងតាមការប្រកាសឲ្យដឹងព័ត៌មាន​ពីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជានាពេលថ្មីៗនេះ។នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្ដម វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីបានប្រជុំពិភាក្សាការ​ងារ​​ជា​មួយ​លោក Pierre AMILHAT អគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ និង​អភិ​វឌ្ឍន៍​នៃសភាពអឺរ៉ុប នៅទីក្រុងប្រូសសែល ដើម្បីពិនិត្យមើលលើបណ្តា​គម្រោង​មួយ​ចំនួនដែលត្រូវផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់បណ្តាឆ្នាំខាងមុខ ។គម្រោងសំខាន់ៗដែលត្រូវបានពិភាក្សានោះរួមមាន៖ ១-ការពង្រឹង​សមត្ថ​ភាព​ដោយ​ដល់រដ្ឋបាលជលផល...

ចិនសហការជាមួយឧកញ៉ាទ្រី ភាពបោះទុន៥០លានដុល្លារបើករោងចក្រដំឡើងម៉ូតូដំបូងនៅខេត្តកណ្តាល

ខេត្តកណ្តាល៖ក្រុមហ៊ុនចិន Sichuan Grand Royal Group បានសហការជាមួយ​ក្រុម​ហ៊ុន​របស់លោកឧកញ៉ាទ្រី ភាព បានបោះទុនវិនិយោគ​ប្រមាណ៥០លាន​ដុល្លារ​ដើម្បី​បើ​ដំណើរ​​ការរោងចក្រដំឡើងម៉តូដ៏ធំមួយដែលមានទីតំាងស្ថិតនៅស្រុកអង្គស្នូល ខេត្ត​កណ្តាល​។នៅថ្ងៃទី១៨ មករា ពិធីសម្ពោធបើកឲ្យដំណើររោងចក្រដំឡើងម៉ូតូនេះ​គឺមាន​វត្ត​មាន​ឯក​ឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឧកញ៉ា ទ្រី ភាព ដែលជាម្ចាស់ក្រុមហ៊ុន និង​បុគ្គលិកមួយចំនួនទៀតផងដែរ។ការបង្កើតរោងចក្រដំឡើងម៉ូតូនេះ គឺក្នុងគោលដៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការ​ប្រកួត​ប្រជែងទីផ្សារក្នុងស្រុក និងក្រៅស្រុក តាមរយៈកិច្ចសហប្រតិបត្តិការ លើផ្នែក​បច្ចេក​ទេស...

គន្លឹះឆ្លាតវៃទាំង៤ក្នុងដើម្បីសន្សំសំចៃប្រាក់ជាប្រចាំ

មានចំណូលច្រើនគឺជាការល្អហើយ តែយ៉ាងណាអ្នកក៏ត្រូវតែរៀន​ទុកដាក់​ឲ្យ​បានត្រឹមត្រូវ មិនថែមទាំងប៉ុណ្ណោះ អ្នកគួររៀនសន្សំសំចៃថែមទៀតផងប្រសិនបើអ្នក​មិនមានចំណូលច្រើន ឬត្រូវការចំណាយច្រើន៖១-ទិញតាមវិធីឆ្លាតវៃ៖ មនុស្សភាគច្រើនអាចនឹងគិតថា ប្រសិនបើអ្នកជាគេវិញ​ អ្នកនឹងមិនឈរតម្រង់ជួរចាំទិញទំនិញនូវរដូវកាលបញ្ចុះតម្លៃ ព្រោះមើលទៅមិនឡូយហ៊ឹហារជាដើម។ តែធាតុពិត អ្នកមិនដឹងនោះទេថាការដែលចំណាយភាពអត់ធ្មត់បន្តិចនឹងធ្វើឲ្យអ្នកសន្សំលុយបានដល់កម្រិតណានោះ ព្រោះអ្នកមិនមែនទិញ​តែរបស់មួយឯណា។២-រកភាពសប្បាយនៅផ្ទះ៖ មនុស្សច្រើនណាស់គិតថានៅផ្ទះគឺគួរឲ្យធុញទ្រាន់មែនទែន តែអ្វីដែលអ្វីត្រូវចាំនោះគឺថា ខណៈពេលដែលអ្នកដើរចេញពីផ្ទះភ្លាម នោះហើយគឺជាពេលដែលអ្នកចាប់ផ្ដើមចំណាយលុយ។ អ្នកអាចសន្សំសំចៃបានច្រើន​ណាស់ពេលនៅផ្ទះ ដូចជាសល់លុយថ្លៃសាំង​ ថ្លៃហូប​ចុក ឬមើល​កុន​ជា​ដើម។៣-ចម្អិនម្ហូបនៅផ្ទះញឹកញាប់ជាងមុន៖​ ចំណុចមួយនេះនឹងធ្វើឲ្យអ្នកសល់លុយ​បានច្រើនណាស់ ព្រោះថាអាហារដែលអ្នកធ្វើផ្ទាល់ដៃចំណាយលុយតិច ឬពេលខ្លះសឹងតែមិនចំណាយសោះ ប្រសិនបើអ្នកមានគ្រប់គ្រឿងដែលត្រូវការរួចរាល់នោះ។ វាប្រហែលជាពិបាកសម្រាប់អ្នក តែយូរៗទៅអ្នកនឹងសាំជាមួយនឹងការញាំអាហារនៅផ្ទះញឹកញាប់ហើយ។៤-សន្សំលុយជាក្រុម៖ ប្រសិនបើអ្នកមិនពូកែសន្សំលុយទេ​នោះ អ្នក​គួរតែ​បបួល​មិត្តភក្តជិតស្និទ្ធរបស់អ្នកសន្សំលុយជាមួយគ្នា ព្រោះវាអាចជាកម្លាំងចិត្តមួយដែរជាជាងការសន្សំម្នាក់ឯងដែលងាយធ្វើឲ្យបោះបង់គោលដៅចោលទៅវិញងាយៗ។ តែប្រសិនបើអ្នកមិនមាននរណាដែលអ្នកគិតថាអាចទុកចិត្តបានទេនោះ ចាប់ផ្ដើមម្នាក់ឯងមិនមែនជាបញ្ហាអ្វីនោះទេ៕ដោយ៖ ម៉ាយ៉ារស្មី

អគារខុនដូអិលបឹងកេងកង៣កម្ពស់២១ជាន់គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ

រាជធានីភ្នំពេញ៖ អគារខុនដូអិលបឹងកេងកង៣​កម្ពស់​ដល់​ទៅ២១ជាន់របស់ក្រុម​ហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញបានកំពុងដំណើរការសាងសង់របស់របស់ខ្លួនដល់ជាន់ទី១៨ ហើយគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០១៨ខាងមុខនេះ។អគារខុនដូដ៏ប្រណិតនេះមានកម្ពស់២១ជាន់ មានយូនីតសរុបចំនួន​៣១៤​យូ​នីត ហើយតម្លៃចាប់ពី៥៨.៣០០ដុល្លារដល់៩៣.៣០០ដុល្លារ។ ខុនដូ​នេះមាន​ទីតាំង​​ស្ថិតនៅផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជ​ធានី​ភ្នំពេញ។បើតាមប្រសាសន៍របស់កញ្ញា ស្រី ពៅ បុគ្គលិកផ្នែកលក់ បានឲ្យដឹងថា លក្ខណៈ​ពិសេស​នេះអគារខុនដូនេះ គឺជាន់ទី១ដល់ជាន់ទី៤គឺជាចំណតរថយន្ត និង​នៅ​លើ​ដំបូលនៃជាន់ទី២១ មានអាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបា ស្ទីម​សូណា និងស្តាម៉ាតជាដើមវានឹងបង្ក​លក្ខណៈងាយ​ស្រួលដល់​អតិថិជន​រស់​នៅ​ប្រកប​ដោយបែបទំនើបនិងស៊ីវិល័យ។សូមបញ្ជាក់ផងដែរថា អគារខុនដូរបឹងកេងកង៣នេះ​ជាគម្រោងទី៤របស់​ក្រុម​ហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញក្នុងចំណោមគម្រោង៥ផ្សេងៗទៀតរបស់ក្រុមហ៊ុន៕អត្ថបទដោយ៖ ម៉ន វុទ្ធា...

ឆ្នាំ២០១៦កម្ពុជាមានទីសត្តឃាតសរុបចំនួន១៤៨កន្លែងបានពិឃាតសត្វប្រមាណ១លានក្បាល

រាជធានីភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៦នេះ កម្ពុជាមាន​សត្តឃាត​ដ្ឋាន​ដែល​ទទួល​បាន​​ការអនុញ្ញាតនៅទូទំាងប្រទេសសរុបចំនួន ១៤៨កន្លែង ហើយចំនួន​សត្វ​ដែល​បាន​ពិឃាតក្នុងសត្តឃាតដ្ឋានទំាងអស់សរុបចំនួន១.៣៥០.៦៨២ក្បាល។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្មទើបចេញផ្សាយនាពេលថ្មីៗនេះ។សម្រាប់ខេត្តនិងរាជធានីដែលមានទីសត្តឃាតដ្ឋានច្រើនជាងគេមានដូចជាខេត្តកណ្តល ២៣កន្លែង ខេត្តបាត់ដំបង១៤កន្លែង ក្រុងភ្នំពេញមាន១២កន្លែង ខេត្ត​ព្រៃ​វែងមាន១២កន្លែង និងខេត្តសំខាន់មួយចំនួនទៀតរបស់កម្ពុជា។ដោយឡែកសម្រាប់ចំនួនសត្វដែលត្រូវពិឃាតទូទំាងប្រទេសមានដូចជា សត្វ​គោ​មានចំនួន ៥៥.២៩២ក្បាល សត្វក្របីមានចំនួន ១.១៥៥ក្បាល សត្វជ្រូក​មាន​ចំនួន ២៩៩.៧៨១ក្បាល និងសត្វមាន់មានចំនួន​ ៩៩៤.៤៥៤ក្បាល សរុប​ចំនួន ១.៣៥០.៦៨២ក្បាល។សូមបញ្ជាក់ផងដែរថា ទោះបីជាកម្ពុជាមានទីសត្តឃាត​ច្រើន​ក៏ពិត​មាន​មែន​ប៉ុន្តែ​នៅតែ​ខ្វះក្នុងការផ្គត់ផ្គង់សាច់លើទីផ្សារនៅឡើង ជាស្តែងដើម្បីឆ្លើយតប​នឹង​តម្រូវ​ការនេះក្រុមហ៊ុន SLN...
LEO BEER Cambodia