ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sen Saveth

Sen Saveth

451 ប្រកាស 0 យោបល់

ខុនដូ The Penthouse Residenceលក់អស់៦០% ខណៈគម្រោងត្រៀមបញ្ចប់នៅឆ្នាំ ២០១៨

អគារខុនដូ The Penthouse Residence ជាសំណង់អគារខុនដូផ្កាយប្រាំលំដាប់ពិភពលោកដែលសាងសង់ឡើងលើផ្ទៃដី ១៦៩២ម៉ែត្រការ៉េ នាពេលបច្ចុប្បន្នខុនដូនេះ បានលក់អស់ ៦០ភាគរយហើយ ខណៈគម្រោងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០១៨ខាងមុខនេះ ។ បើតាមបុគ្គលិកផ្នែកលក់របស់ក្រុមហ៊ុន កញ្ញា ធារិទ្ធ កញ្ញារី បានរៀបរាប់ថា គម្រោងខុនដូរបស់ The Penthouse Residence ក្នុងមួយយូនីតតម្លៃតម្លៃចាប់ពី ៨ម៉ឺន ដល់៩ម៉ឺនឡើងទៅ។ កញ្ញាឲ្យដឹងទៀតថា...

គម្រោងអគារពាណិជ្ជកម្មនិងស្នាក់នៅដ៏ទំនើប Star City Cambodia កំពុងរំលេចខ្លួននៅតំបន់ពោធិ៍ចិនតុង

ភ្នំពេញ៖ គម្រោងសាងសង់អគារពាណិជ្ជកម្ម និងស្នាក់នៅបែបទំនើបកម្ពស់១២ ជាន់ ចំនួន ៧អគារដែលមានឈ្មោះថា Star City Cambodia  បានកំពុងរំលេចខ្លួននៅតំបន់ពោធ៍ចិន តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី។ តាមលោក ចាន់ មុន្នីរិទ្ធ បុគ្គលិកផ្នែកលក់នៃគម្រោង Star City Cambodia  បានប្រាប់ពាណិជ្ជកម្ម កម្ពុជាឲ្យដឹងថា គម្រោង Star City Cambodia  បានកំពុងសាងសង់លើផ្ទៃដី...

ចិនគ្រោងវិនិយោគនៅកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ ៧១៦លានដុល្លារ សរុបជាង៨៤គម្រោង

ប្រទេសចិនមានគម្រោងវិនិយោគជាង៨៤គម្រោង ដែលគិតជាទឹកប្រាក់ប្រមាណ ៧១៦លានដុល្លារអាមេរិក ស្របពេលប្រទេសកម្ពុជា និងចិនមានគោលដៅបង្កើនទំហំពាណិជ្ជកម្មចំនួន៥,០០០លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។ នៅថ្ងៃទី០១ខែធ្នូឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចហ៊ុន សែនបានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិនក្រោមប្រធានបទ "កម្ពុជាៈ ព្រះរាជាណាចក្រនៃកាលានុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ " ដែលធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ។ នៅក្នុងវេទិការនោះដែរសម្តេចបានមានប្រសាសន៍ថា ប្រទេសចិនមានគម្រោងវិនិយោគជាង៨៤គម្រោងដែលគិតជាទឹកប្រាក់ប្រមាណ ៧១៦លានដុល្លារអាមេរិក។ ទន្ទឹមគ្នានោះ ចិនក៏កំពុងវិនិយោគលើវិស័យធនាគារចំនួន២...

ប្រមុខរដ្ឋាភិបាល៖ មិនបញ្ឈប់ការនាំចូលរថយន្តជជុះទេ តែកុំនាំចូលរថយន្តចង្កូតស្ដាំ

កាលពីម្សិលមិញនេះ អភិបាលក្រុងភ្នំពេញ គ្រោងដាក់សំណើរទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការការនាំចូលរថយន្តជជុះ តែសំណើរត្រូវបានប្រកាសភ្លាមៗដោយ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន ដោយមិនបញ្ឈប់ការនាំចូលរថយន្តប្រើប្រាស់រួចឬហៅថារថយន្តជជុះ(second hand)ឡើយ។ យោងតាមប្រភពហ្វេសប៊ុនផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋទូទាំងផ្ទៃប្រទេសថា “ ក្នុងតួនាទីខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមគូសបញ្ជាក់ជូនជនរួមជាតិថា ខ្ញុំមិនយល់ស្របជាមួយសំណើបែបនេះទេ។សូមបងប្អូនខិតខំរកប្រាក់ទិញរថយន្តជិះ តែសូមមេត្តាកុំនាំចូលរថយន្តចង្កូតស្តាំ និងសូមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា”។ យ៉ាងណាមិញ តាមប្រសាសន៍ លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ធ្លាប់បានលើកឡើងថា បញ្ហាកកស្ទះចរាចរ...

ទម្លាប់សម្រេចចិត្តទាំង៤ ដែលបុគ្គលជោគជ័យតែងតែអនុវត្តជាប្រចាំ

តើអ្នកមានអារម្មណ៍ថាខ្លួនឯងមានចំណុចខ្សោយនៅពេលដែលត្រូវធ្វើការសម្រេចចិត្តម្ដងៗដែរឬក៏អត់ទេ? ពិបាកសម្រេចចិត្ត ឬសម្រេចចិត្តមិនចេញតែម្ដង? ខាងក្រោមនេះគឺគន្លឹះដែលបុគ្គលជោគជ័យភាគច្រើនអនុវត្តជារៀងរាល់ថ្ងៃ៖ ១) សិក្សាពីមនុស្សនៅជុំវិញខ្លួន អ្នកគួរតែចាប់ផ្ដើមសង្កេតមើលមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើន ថាពួកគេធ្លាប់ជួបប្រទះនូវបទពិសោធន៍បែបណាខ្លះ ហើយថាតើពួកគេដោះស្រាយបញ្ហានោះបានដោយរបៀបណា។ អ្នកគួរតែសិក្សាពីមនុស្សជុំវិញខ្លួន ដោយមិនគួរប្រកាន់ថាក្មេងឬចាស់ ថានៈទាបឬខ្ពស់ជាងអ្នកឡើយ ព្រោះវានឹងមិននាំឲ្យអ្នកខាតអ្វីនោះទេ។ ២) អានរាល់ថ្ងៃ ប្រសិនបើអ្នកអានច្រើន ជាពិសេសទាក់ទងជាមួយនឹងបទពិសោធន៍របស់បុគ្គលនានាទូទាំងពិភពលោក មិនថាជាបទពិសោធន៍ជោគជ័យឬបរាជ័យនោះទេ អ្នកនឹងទទួលបានតែផលចំណេញ គឺចំណេញផ្នែកចំណេះដឹង។ បើអ្នកអាន អ្នកអាចដឹងសឹងតែគ្រប់ផ្នែកនៅក្នុងពិភពលោក មិនមែននៅត្រឹមតែក្នុងសង្គមនោះឡើយ។ ៣) ស្វែងយល់ខ្លួនឯងជារឿយៗ វាមិនមែនជារឿងងាយស្រួលនោះទេ តែវាក៏មិនមែនទៅមិនរួចនោះដែរ។ អ្នកដែលខ្សោយខាងផ្នែកសម្រេចចិត្តនេះ ភាគច្រើនគឺការដែលនៅមិនទាន់យល់ពីខ្លួនឯងច្បាស់គ្រប់គ្រាន់។ ហេតុនេះ...

អាជីវកម្មហៅតាក់ស៊ីតាមទូរស័ព្ទ Camtravelដាក់មហិច្ឆតាជម្រុញកំណើនភ្ញៀវទេសចរនៅកម្ពុជា

ភ្នំពេញ៖ សក្តានុពលវិស័យទេសចររបស់កម្ពុជា និងកំណើនលំហូរនៃភ្ញៀវទេសចរបរទេសមកទស្សនានៅកម្ពុជានៅមានកម្រិតបើធៀបទៅនឹងប្រទេសជិតខាងរបស់កម្ពុជា តួយ៉ាងដូចជាប្រទេសថៃជាដើម ដោយមើលឃើញពីរបត់នេះហើយ កម្មវិធីហៅតាក់ស៊ីតាមទូរស័ព្ទដៃ របស់ក្រុមហ៊ុន Camtravel Mobile អះអាងថាកម្មហៅតាក់ស៊ីរបស់ខ្លួន នឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសកាន់តែច្រើនថែមទៀតមកកម្ពុជា ។ លោក Adul Razak Ahmad នាយកប្រតិបត្តិក្រុមហ៊ុន Camtravel Mobile បានប្រាប់ដល់ពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធឆ្ពោះទៅកាន់តំបន់ទេសចរនៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញមានភាពល្អប្រសើះទៅកាន់តំបន់ទេសចរនៅកម្ពុជា ជាពិសេសនៅគ្រាប់គ្រាន់ហើយ ក៏ប៉ុន្តែកម្ពុជានៅមិនទាន់អាចបំពេញតម្រូវការ នូវសេវាកម្មគ្រាប់គ្រាន់នៅឡើយនោះទេសម្រាប់ភ្ញៀវទេសចរបរទេស...

កម្មកររោងចក្រនឹងទទួលប្រាក់ឈ្នួល១៥៣ដុល្លារនៅដើមឆ្នាំ២០១៧

ចាប់ពីខែមករាឆ្នាំ២០១៧តទៅ កម្មករនយោជិកវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងទទួលប្រាក់ឈ្នួលគោលប្រចាំខែចំនួន ១៥៣ដុល្លារអាមេរិក បើប្រាក់ឈ្នួលគោលនៅឆ្នាំ២០១៦បានចំនួនតែ១៤០ដុល្លារអាមេរិក ពោលគឺកើនបាន ១៣ដុល្លារអាមេរិក។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម សុក ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលេខ៤១៤ក.ប/ប្រក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ បានចេញសេចក្ដីប្រកាស ដោយសម្រេចតម្លើងប្រាក់ឈ្នួលដល់នយោជិកវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ចំនួន១៤៨ដុល្លារអាមេរិក ស្របពេលដែលសម្តេចហ៊ុនសែន បន្ថែម ៥...

ហុងគ្រីកំពុងសម្លឹងឃើញការវិនិយោគលើវិស័យគ្រឿងចក្រកសិកម្មនៅកម្ពុជា

ប្រទេសហុងគ្រីកំពុងសម្លឹងឃើញ និងចាប់អារម្មណ៍លើវិស័យបច្ចេកវិទ្យាគ្រឿងចក្រកសិកម្ម ស្របពេលកម្ពុជាមានបំណងកែប្រែពលករប្រើកម្លាំងទៅជាពលករដែលមានជំនាញបច្ចេកវិទ្យា។ យោងតាមប្រភពពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបគណៈប្រតិភូហុងគ្រី (Hungary) ដឹកនាំដោយ ឯកឧត្តម បេលីន ថមបរ ទីប្រឹក្សានយោបាយជាន់ខ្ពស់ ដែលអមដំណើរដោយ គណៈប្រតិភូជាច្រើនរូបទៀតបានពិភាក្សាលើ កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងពាណិជ្ជកម្ម។ នៅក្នុងជំនួបនេះផងដែរ គណៈប្រតិភូ ហុងគ្រីបានប្រាប់ឲ្យដឹងថាប្រទេសហុងគ្រី កំពុងសម្លឹងឃើញប្រទេសកម្ពុជាជាដៃគូរដ៏ល្អក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលហុងគ្រីមានជំនាញច្បាស់លាស់ ដូចជា...

កម្ពុជាអាចនឹងបញ្ឈប់ការនាំចូលរថយន្តជជុះ ដើម្បីរំដោះបញ្ហាកកស្ទះចរាចរនៅក្នុងទីក្រុង

ភ្នំពេញ៖ អភិបាលក្រុងភ្នំពេញគ្រោងស្នើដល់ប្រមុខរាជរដ្ឋាភិបាល ឲ្យបញ្ឈប់ការនាំចូលរថយន្ត ជជុះមកកាន់កម្ពុជាដើម្បីកាត់បន្ថយកំណើនយានយន្ត និងរំដោះបញ្ហាកកស្ទះចរាចរនៅក្នុងទីក្រុង។ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការកាត់បន្ថយ ការនាំចូលររថយន្តជជុះជាវិធានការចំពោះមុខមួយ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរនៅក្នុងទីក្រុងភ្នំពេញ។ អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ប្រសិនរាជរដ្ឋាភិបាលនៅតែបន្តអនុញ្ញាតឲ្យនាំចូលរថយន្តជជុះ ក្នុងមួយឆ្នាំជិត៥ម៉ឺនគ្រឿង ដូច្នេះនាពេលដ៏ខ្លីខាងមុខនេះផ្លូវទំាងអស់ក្នុងរាជធានីភ្នំពេញ មិនអាចធ្វើចរាចរណ៍បានឡើយដោយផ្លូវមានស្ថានភាពតូចចង្អៀត អាចផ្ទុករថយន្តបានត្រឹមតែជាង១០ម៉ឺនគ្រឿងប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការរំដោះបញ្ហាកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ រួមមាន ការដាក់ដំណើរការសេវាឡានក្រុងសាធារណៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានអាកាស...

ចាប៉ីដងវែងរបស់ខ្មែរ បានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ

ចាប៉ីដងវែងរបស់កម្ពុជា ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ហើយនាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦នេះ។ យោងតាមសេចក្ដីប្រកាសពត៌មាន របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំនៅទីក្រុង Addis Ababa ប្រទេសអេត្យូពី បានសម្រេចដាក់បញ្ចូលឧបករណ៍ភ្លេងបុរាណខ្មែរមួយនេះ ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីដើម្បីអភិរក្សសិល្បៈនេះឡើងវិញ ហើយគណៈកម្មាធិការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តសំណើរសម្រាប់ការគាំទ្រក្នុងចំនួនទឹកប្រាក់ ២៣០,០០០ដុល្លារអាមេរិក ក្នុងការអនុវត្តការថែរក្សានូវកេរ្តិដំណែលវប្បធម៌របស់ខ្មែរមួយនេះ។ គួរបញ្ចាក់ផងដែរថា ចាប៉ីដងវែងគឺជាតន្ត្រីមួយរបស់កម្ពុជាមានអាយុកាលយូរលង់ណាស់មកហើយ ដែលចាស់បុរាណខ្មែរប្រើប្រាស់វាច្រៀងផ្សារភ្ជាប់ជាមួយនិងជីវិត ប្រពៃណីនិងជំនឿសាសនារបស់ប្រជាជនខ្មែរផងដែរ៕ អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ