ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sen Saveth

Sen Saveth

451 ប្រកាស 0 យោបល់

ក្រុមហ៊ុនអង្គរអ៊ែរទិញ Air Bus A 320 ប្រភេទធំនិងថ្មីបំផុតនៅកម្ពុជា អាចផ្ទុកអ្នកដំណើរបាន១៨០

ភ្នំពេញ៖ យន្តហោះ ខ្នាតធំ A 320អាចផ្ទុកអ្នកដំណើរបានចំនួន១៨០ នាក់ ដែលក្រុមហ៊ុនអាកាសចរជាតិអង្គរអ៊ែរបានទិញពីអឺរ៉ុប បានចុះចតដល់ប្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នៅព្រឹកថ្ងៃទី៤ខែធ្នូ ឆ្នាំ២០១៦នេះ។ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកបានធ្វើការរងចាំ ការមកដល់នៃយន្តហោះប្រភេទថ្មី ដែលក្រុមហ៊ុនបានបញ្ជាទិញពីរោងចក្រ នៅទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើការប្រោះព្រំប្រសិទ្ធពរជ័យ ពីសម្តេចសង្ឃរាជ ទេព...

ADB៖ កម្ពុជាខាតបង់ថវិកាប្រមាណ ៣៣០លានក្នុង១ឆ្នាំៗ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា តាមការសិក្សារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា កម្ពុជាខាតបង់ថវិកាប្រមាណ ២៤៨លានក្នុង១ឆ្នាំៗ ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍កាលពីសប្ដាហ៍មុនក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ម៉ាស៊ីឆៀកចល័តបច្ចេកវិទ្យាកូរ៉េ ថា បញ្ហាកកស្ទះចរាចរណ៍ មិនមែនបណ្ដាលមកពីកំណើនរថយន្តនោះទេ តែវាដោយសារតែការអប់រំរបស់ប្រជាពលរដ្ឋ។ យ៉ាងណាមិញ បច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា កំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតទៅលើបញ្ហាសុវត្ថិភាពចរាចរណ៍ នៅស្របពេលដែលយានយន្តនៅក្នុងប្រទេសកំពុងមានការកើនឡើង លាយឡំនឹងការបំពានច្បាប់ចរាចរណ៍ថែមទៀតនោះ ជាហេតុបណ្ដាលឲ្យចំនួននៃការរងគ្រោះថ្នាក់ចរាចរណ៍មានកើនឡើងដ៏គួរឲ្យបារម្ភផងដែរ។ បើតាមអភិបាលក្រុងភ្នំពេញបានឲ្យដឹងទៀតថា កម្ពុជានាំចូលរថយន្តជជុះ...

សិស្សនិស្សិត និងអ្នករកស៊ីប្រមាណជិត២ពាន់នាក់ ចូលរួមសន្និសីទធុរកិច្ចស្តីពី «រៀនធ្វើជំនួញ» លើកដំបូង

ភ្នំពេញ៖ សន្និសីទធុរកិច្ចស្តីពី «រៀនធ្វើជំនួញ» លើកដំបូង ដែលរៀបចំឡើងដោយក្រុមហ៊ុន អនុស្សា ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សិស្សនិស្សិត និងអ្នករកស៊ីពីបណ្ដាខេត្ត។ បើតាមក្រុហ៊ុនរៀបចំ សន្និសីទធុរកិច្ចនេះ បានឲ្យដឹងថា មានអ្នកចូលរួមប្រមាណជិត ២ពាន់នាក់ ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង៨:00-៥:00 រសៀល។ សន្និសីទនេះមានគោលបំណង ជួយដល់អ្នកចង់បង្កើតអាជីវកម្ម ក៏ដូចជាអ្នកដែលចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ឲ្យយល់ដឹងកាន់តែច្បាស់ពីរបៀបចាប់ផ្តើមជំនួញ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យនៃការក្ស័យធន...

Century21 សហរដ្ឋអាមេរិក ចែករំលែកបទពិសោធន៍ដល់ Century 21 កម្ពុជា ស្តីពីភ្នាក់ងារ ឬសិទ្ធលក់ផ្តាច់មុខអចលនទ្រព្យ

ភ្នំពេញ៖ Century21 Cambodia ទទួលបានការគាំទ្រពីស្នាក់ការកណ្តាល Century21 នៅសហរដ្ឋអាមេរិក បានរៀបចំវគ្គបណ្តុះបណ្តាលស្តីអំពី “ភាពទទួលបានសិទ្ធផ្តាច់មុខ” របស់ភ្នាក់ងារអចលនទ្រព្យ ។ តាមរយៈវគ្គបណ្តុះបណ្តាលនេះបានចែករំលែកបទពិសោធន៍ដ៏មានប្រសិទ្ធភាពដល់គ្រប់ភ្នាក់ងារអចលនទ្រព្យជាសមាជិករបស់ក្រុមហ៊ុន Century21 Cambodia។ វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីក្រុមហ៊ុនជាច្រើនដូចជា Century21 Cambodia Family, Century21 Mekong, Century21 Fuji Housing, Century21 Imperial, Century21 Fortuna...

គន្លឹះសំខាន់ៗសម្រាប់មេដឹកនាំគ្រប់រូបត្រូវត្រៀមខ្លួន សម្រាប់ភាពជោគជ័យនៅឆ្នាំ២០១៧

ពេលវេលាដើរទៅមុខជានិច្ច ហេតុនេះអ្នកក៏គួរតែចងចាំផងដែរ អ្វីដែលគួរឲ្យតម្លៃជាងគឺអនាគតកាលមិនមែនអតីតកាលនោះទេ។ ប្រសិនបើអ្នកយល់ថាបច្ចុប្បន្ននេះ ខ្លួនឯងហាក់បីដូចជាមានបញ្ហាច្រើន ឬមិនពេញចិត្តជាមួយលទ្ធផលដែលខ្លួនទទួលបានជាដើម វាល្មមដល់ពេលដែលអ្នកត្រូវត្រៀមខ្លួនសម្រាប់កែប្រែ ជាពិសេសនៅឆ្នាំខាងមុខនេះតែម្ដង៖ ១) សាកល្បងប្រើវិធីថ្មី៖ ប្រសិនបើវិធីដែលអ្នកប្រើកន្លងៗមកមើលទៅមិនសូវបានផលច្រើន អ្នកមិនគួរនៅចាក់ស្មុគជាមួយវានោះទេ អ្នកគួរតែសាកល្បងធ្វើអ្វីដែលថ្មីខ្លះ ប្រហែលជាវាអាចឲ្យផលអ្នកច្រើនជាងមុនក៏ថាបាន។ និយាយឲ្យខ្លីទៅ បើមិនសាកគឺមិនដឹងនោះទេ គ្រាន់តែកុំសាកដោយងងឹតងងុលទៅបានហើយ។ ២) រៀបចំកាលវិភាគនិងអនុវត្តឲ្យជាក់ស្ដែង៖ ចំណុចមួយនេះគឺទាក់ទងជាមួយនឹងការបែងចែកពេលវេលា ព្រោះថាមិនថាអ្នកជានរណានោះទេ អ្នកគឺមានពេល២៤ម៉ោងស្មើនឹងមនុស្សគ្រប់ៗគ្នាដែរ។ ដូចនេះ អ្នកល្មមយកពេលវេលាដែលយកមកអង្គុយរអ៊ូរទាំទៅធ្វើការងារដែលចាំបាច់វិញទៅល្អជាជាង។ ៣) រៀនប្រើប្រាស់ការសន្ទនាឲ្យបានល្អ៖ មិនថាអ្នកមានបុគ្គលិកលក្ខណៈល្អយ៉ាងណានោះទេ...

Michael Hyatt៖ អ្នកគ្មានថ្ងៃផ្លាស់ប្ដូរជីវិតខ្លួនឯងបានទេ ប្រសិនបើអ្នកនៅបន្តកុហកខ្លួនឯង

មនុស្សភាគច្រើនកុហកខ្លួនឯងរាល់ថ្ងៃទាំងចេតនានិងអចេតនា ថាខ្លួនឯងពូកែ ថាខ្លួនឯងល្អ ស្អាតឬសង្ហារ កុហសពីស្ថានភាពខ្លួនឯងបច្ចុប្បន្នជានិច្ច។ បើធ្វើបែបនេះរាល់ថ្ងៃ តើឱកាសណាដែលអ្នកអាចកែប្រែខ្លួនឯងបានទៅ ប្រសិនបើអ្នកមិនព្រមទទួលស្គាល់ពីចំណុចខ្វះខាតដែលខ្លួនឯងមានបែបនេះនោះ។ បើចង់ក្លាយជាមនុស្សល្អជាងខ្លួនឯងកាលពីម្សិលមិញមែននោះ អ្វីដែលអ្នកត្រូវធ្វើដំបូងគេនោះគឺស្គាល់ច្បាស់អំពីខ្លួនឯង ថាខ្លួនឯងជានរណា នៅទីតាំងបែបណា ក្នុងស្ថានភាពបែបណា ហើយកុំកុហកខ្លួនឯងឲ្យសោះ។ ជំហានបន្ទាប់នោះគឺ សួរខ្លួនឯងថាខ្លួនឯងចង់ទៅទីណា កន្លែងណាដែលជាគោលដៅរបស់អ្នក ហើយគិតថាវាអាចមានសង្ឃឹមប៉ុណ្ណា មិនថាតិចឬច្រើននោះទេ។ តទៅមុខទៀត អ្នកគួរគិតពីវិធីសាស្ត្រក៏ដូចជារៀបគម្រោងគោលថាធ្វើយ៉ាងណាទើបអ្នកអាចទៅដល់គោលដៅមួយនោះបាន ដោយតម្រូវឲ្យអ្នកធ្វើអ្វីខ្លះ លះបង់អ្វីខ្លះ ហើយចំណាយពេលវេលាយូរប៉ុណ្ណាដែរ ទើបអាចសម្រេចវាបាន។ ជាចុងក្រោយ បន្ទាប់ពីគិតគូរល្មមចប់សព្វគ្រប់អស់ហើយ...

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកើនដល់ ១,២៧១ការិល័យ និងមានទំហំទឹកប្រាក់ជិត៣ពាន់លានដុល្លារ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ដុនៅទូទាំង២៥រាជធានីខេត្តមាន ១,២៧១ការិយាល័យតំណាង មនាផលប័ត្រឥណាទានប្រមាណ២,៨៥៧លានដុល្លារអាមេរិក និងមានអតិថិជនចំនួន ១,៩៤៦,៨៤នាក់។នេះបើតាមឲ្យដឹងពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ នៅក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០១៦របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុនាថ្ងៃទី ២ខែធ្នូឆ្នាំ២០១៦នៅសណ្ឋាគារសុខា លោកឧកញ៉ា ហួត អៀងតុង ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹង ថាគិតត្រឹមខែកញ្ញា ឆ្នាំ២០១៦ ចំពោះ សមាគម សមាជិកមាន ចំនួន៧៨ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៥៨ គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀតជាក្រុមហ៊ុនភតិ សន្យា ហិរញ្ញវត្ថុចំនួន៧ និងប្រតិបត្តិករឥណទានជនបទចំនួន១៣ ដែលចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ដុនៅទូទាំង២៥រាជធានីខេត្តមាន ១,២៧១ការិយាល័យតំណាង។ គួរឲ្យដឹងផងថា នៅក្នុងសន្និសីទនេះដែរ...

កម្ពុជាមានភោជនីយដ្ឋានសរុប ២ពាន់កន្លែង និងបានស្រូបកម្លាំងពលកម្មពី ៥ទៅ៦ម៉ឺននាក់

បច្ចុប្បន្នកម្ពុជាមានភោជនីយដ្ឋាន២ពាន់កន្លែងនៅទូទាំងប្រទេស ដោយបានស្រូបកម្លាំងពលកម្មប្រមាណពី៥ ទៅ៦ម៉ឺននាក់ នៅក្នុងឆ្នាំ២០១៦នេះ ខណៈ៥០% ជាភោជនីយដ្ឋានបរទេស បើយោងតាមរបាយការណ៍ពីសមាគមន៍សណ្ឋាគារ និងភោជនីយដ្ឋាន។ ក្នុងនោះភោជនីយដ្ឋានបើកថ្មីនៅឆ្នាំ២០១៦ មានចន្លោះពី ២០០ ទៅ ៣០០កន្លែង។ ស្របគ្នានឹងវិស័យទេសចរណ៍ ជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់មួយនៅកម្ពុជា លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា បានមានប្រសាសន៍ថា៖ កាលពីអតីតកាលប្រជាជនកម្ពុជាមានប្រាក់ចំណូលទាប ដូច្នេះការទទួលទៀនអាហារនៅភោជនីយដ្ឋានគឺកម្រមានណាស់។ ប៉ុន្តែបច្ចុប្បន្ន ប្រជាជនកម្ពុជាមានជីវភាពធូរធារជាងមុន ជាហេតុធ្វើឲ្យការញ៉ាំអាហារនៅតាមភោជនីយដ្ឋានមានការកើនឡើង។...

លោកតាចំណាស់ជនជាតិចិន ធ្វើស្រែរហូតបំបែកកំណត់ត្រាពិភពលោក

កាលពីថ្ងៃព្រហស្បតិ៍កន្លងផុតទៅ ក្នុងសន្និសីទកាសែតមួយចិនមានកិត្តិយសទទួលកំណត់ត្រាពិភពលោកថ្មីក្នុងទិន្នផលស្រូវកូនកាត់មួយ ដែលកំណត់ត្រានេះត្រូវបានកំណត់ដោយ លោក Yuan Longping ដែលត្រូវបានគេស្គាល់ថាជាបិតាស្រូវកូនកាត់។ នេះបើយោងតាមសារពត៌មាន CCTV News។ លោក Yuan Longping បានអភិវឌ្ឍស្រូវកូនកាត់ដំបូងបំផុតរបស់ពិភពលោកនៅក្នុងឆ្នាំ ១៩៧៤ ហើយធ្លាប់បានទទួលកំណត់ត្រាពិភពលោកសម្រាប់ស្រូវកូនកាត់ក្នុងឆ្នាំ ១៩៩៩ ឆ្នាំ ២០០៥ និងឆ្នាំ ២០១១ ។គួរបន្ថែមផងដែរថា គម្រោងផ្សេងទៀតនៅខេត្តសានទុងនិងខេត្តហ៊ូប៊េខេត្តគ័ងស៊ីទាំងអស់បានបំបែកកំណត់ត្រាក្នុងតំបន់មុនគេបង្អស់នៅក្នុងប្រទេសចិន។ កំណត់ត្រានេះគឺចាប់រាប់តាំងពីដើមឆ្នាំ ដោយលោកបានធ្វើការប្រមូលផលលើវាលស្រែដល់ទៅ៤២កន្លែង នៅក្នុង១៦ខេត្តខុសៗគ្នា។...

កម្ពុជាគ្រោងរៀបចំច្បាប់គ្រប់គ្រងចិញ្ចើមផ្លូវ ស្នើសុំពីប្រទេសសិង្ហបុរី

ភ្នំពេញ៖ ក្នុងឳកាសជំនួបពិភាក្សារវាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសិង្ហបុរី នៅថ្ងៃទី២៩ វិច្ឆិកា លោកប៉ា សុជាតិវង្ស បានស្នើសុំច្បាប់គ្រប់គ្រងចិញ្ចើមផ្លូវដែលប្រទេសសិង្ហបុរីបាន និងកំពុងអនុវត្ត ដើម្បីមានមូលដ្ឋានក្នុងរៀបចំច្បាប់គ្រប់គ្រងចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ។ ជាក់ស្តែង បញ្ហាស្ទះចរាចរណ៍នៅទីក្រុងភ្នំពេញ បានធ្វើឲ្យទីក្រុងពាណិជ្ជកម្មមួយនេះ គ្មានសណ្តាប់ធ្នាប់ បាត់បង់សោភ័ណ្ឌភាព អនាធិបតេយ្យ...