ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sen Saveth

Sen Saveth

454 ប្រកាស 0 យោបល់

អ្នកជំនាញអចលនទ្រព្យនៅតែអះអាងថា ការផ្គត់ផ្គង់លំនៅដ្ឋាននៅកម្ពុជាមិនទាន់លើសតម្រូវការ

ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យ បានអះអាងថា​ ការផ្គត់ផ្គង់លំនៅដ្ឋាន រួមទាំងខុនដូ នៅកម្ពុជា មិនទាន់លើសតម្រូវការនៅឡើយទេ នេះបើតាមប្រសាសន៍របស់លោក ឃាង ពុទ្ធី អនុប្រធានសមាគមន៍អចលនទ្រព្យ ផ្នែកគម្រោងលក់ខុនដូ និងពត៌មានវិទ្យា។ការលើកឡើងរបស់លោក ឃាង ពុទ្ធី ធ្វើឡើងក្នុង « កិច្ចប្រជុំសមាជិកទូទៅលើកទី១ ឆ្នាំ២០១៧ របស់សមាគមអ្នកវាយ​តម្លៃអចលនទ្រព្យកម្ពុជា» នៅការិយាល័យកណ្ដាលរបស់ AXIS Residence ។លោក...

Golden Fx Link បន្តជំរុញទីផ្សារហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនជួញឧបករណ៍និស្សន្ទលើកដំបូងនៅកម្ពុជា ដែលមានឈ្មោះថា Golden Fx Link នាពេលនេះបន្តបន្ថែមដៃគូឈ្មួញជើងសាទី២ ខណៈដៃគូទី១ បានសម្រេចទទួលឈ្មោះទីផ្សារហិរញ្ញវត្ថុស្របច្បាប់នៅកម្ពុជាកាលពីចុងឆ្នាំ២០១៦។ក្រុមហ៊ុនសមភាគីកណ្ដាល និងឈ្មួញជើងសាឧបករណ៍និស្សន្ទ ហ្គោលដេន អេហ្វអិកស៍ លីង (Golden FX Link) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន​អាស្កាព អ៊ែសិត មេនិចម៉ិន (ASKAP ASSET MANAGEMENT CO., LTD.)...

ធ្វើយ៉ាងណា ដើម្បីរំដោះបំណុលអាក្រក់ឲ្យក្លាយជាបំណុលល្អ?

បំណុល គឺជាឧបករណ៍មួយដែលអាចផ្ដល់ផលវិជ្ជមាន និងផលអវិជ្ជមានសម្រាប់អ្នកប្រើប្រាស់ ខណៈដែលបំណុលអាចធ្វើឲ្យមនុស្សមានបានកាន់តែខ្ពងខ្ពស់ ប៉ុន្តែវាក៏អាចរុញច្រានមនុស្សឲ្យធ្លាក់ជ្រោះជ្រៅផងដែរ។ ជាងនេះទៀត អ្នកមិនអាចយកលុយដែលអ្នករកបាន មកដោះស្រាយបញ្ហាបំណុលបានរហូតនោះទេ ហេតុនេះលោកអ្នកចាំបាច់ដោះស្រាយបំណុលដោយប្រើតិចនិកវៃឆ្លាត ពោលគឺធ្វើយ៉ាងណា កែប្រែបំណុលអាក្រក់ឲ្យក្លាយទៅជាទ្រព្យវិញ។តើអ្វីទៅជាបំណុលល្អ ហើយអ្វីដែលជាបំណុលអាក្រក់? តើធ្វើយ៉ាងណា ដើម្បីរំដោះខ្លួនចេញពីបំណុល ហើយអាចចំណេញប្រាក់ទៀត? ដើម្បីជ្រាបច្បាស់ពីវិធីសាស្រ្តក្នុងការដោះស្រាយបំណុលមិនល្អក៏ដូចជាការប្រើប្រាស់បំណុលឲ្យចំណេញ នឹងត្រូវបង្ហាញនៅក្នុងសិក្ខាសិលាស្តីពីបំណុលល្អ​ បំណុលអាក្រក់ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។គួរជម្រាបថា សិក្ខាសិលាស្តីពីបំណុលល្អ​ បំណុលអាក្រក់​...

គម្រោងខុនដូលំដាប់ផ្កាយប្រាំ SKY VILLA ចំកណ្ដាលរាជធានីភ្នំពេញ បើកសម្ពោធជាផ្លូវការ

ភ្នំពេញ៖ Sky VILLA គម្រោងខុនដូលំដាប់ផ្កាយប្រាំ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០១៧ ។ ខុនដូលំដាប់ផ្កាយប្រាំ មានកម្ពស់ ​៣៥​ជាន់​ ដែល​មានប្រវែង១៣៩ម៉ែត្រ ដែលកំពុងត្រូវបានសាងសង់ដោយ​ក្រុម​ហ៊ុន​ Crysrtal Orange Constuction Plc។ក្រុមហ៊ុន Crysrtal Orange Constuction...

អ្នកវិនិយោគខ្មែរ បោះទុន ២លានដុល្លារ បង្កើតសណ្ឋាគារកម្រិតស្ដង់ដានៅជិតផ្សារអូរឫស្សី

ភ្នំពេញ៖ សណ្ឋារកម្រិតស្ដង់ដារដែលមានទីតាំងនៅជិតផ្សារអូរឫស្សី ក្បែរនឹងបែនឡានកាពីតូល មានឈ្មោះថា សណ្ឋាគារអូរឫស្សី១ ត្រូវបានសម្ពោធជាផ្លូវការនាយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ និងបានចំណាយទឹកប្រាក់វិនិយោគអស់ជាង២លានដុល្លារអាមេរិក។លោក ប៊ុន ជា អគ្គនាយកនៃសណ្ឋាគារអូឬស្សី១ បានថ្លែងឲ្យដឹងថា «ប្រទេសកម្ពុជាយើងសព្វថ្ងៃ ជាប្រទេសកំពុងអភិវឌ្ឍន៍ដែល នាំឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជាច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះខ្ញុំក៏សម្រេចសាងសង់ សណ្ឋាគារលំដាប់ខ្ពស់ និងស្ដង់​ដារ ដើម្បីបំពេញសេចក្ដីត្រូវការភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អ្វីដែលពិសេសជាងនេះទៅទៀតនោះ...

CENTURY21កម្ពុជា ចុះកិច្ចព្រមព្រៀងលក់គម្រោងខុនដូ The Royalឲ្យក្រុមហ៊ុន Orkide Villa ជាផ្លូវការ

ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យ CENTURY21 កម្ពុជា និងក្រុមហ៊ុនសាងសង់លំនៅដ្ឋាន Orkide Villa បានសម្រេចធ្វើ​កិច្ចសហការ​ជាមួយគ្នា ​ដោយបាន​រៀបចំ​ពិធី​ចុះហត្ថលេខា​យោគយល់​គ្នា​លើ​គម្រោង ​អ័​រ​គេ​ដេ​វីឡា ដឺ​រូ​យ៉ា​ល់​ខុន​ដូ​មី​នី​ម ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្ដិការពង្រីកទីផ្សារ​លក់គម្រោង​មួយ​នេះ ។លោក សេង ពិសិដ្ឋ ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន អ័​រ​គី​ដេ​វីឡា បាន​លើកឡើងថា ស្របពេល​ប្រទេស​កម្ពុជា​ទទួលបាន​សុខសន្ដិភាព និង​ការអភិវឌ្ឍន៍​ស្ទើរ​គ្រប់​វិស័យ​ជាមួយ និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ពី​តម្រូវការ​ទៅលើ​ផ្នែក​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើនឡើង ដូច្នេះហើយ​ទើប​ធ្វើឱ្យ​ក្រុមហ៊ុន​ប្រឹងប្រែង​អភិវឌ្ឍន៍​គម្រោង​លំនៅឋាន​ដែលមាន​លក្ខណៈ​ស្ដង់ដារ និង​អាច​ចាត់ទុកបាន​ថា​ជា​គម្រោង​ឈានមុខ​នៅលើ​ទីផ្សារ​ប្រកប ដោយ​កិត្យានុភាព។ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន...

តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឲ្យអស់តិចបំផុត

កម្ពុជាជាទឹកដីសុវណ្ណភូមិដែលមានតំបន់រមណីយដ្ឋាន និងទេសចរណ៍ វប្បធម៌ជាច្រើនកន្លែង សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត និងលំហែកាយនាថ្ងៃឈប់សម្រាក ក៏ដូចជារអបអរក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសកលជាដើម។ ទន្ទឹមនឹងដំណើរកម្សាន្តជាហូរហែរសម្រាប់ឆ្នាំថ្មីនេះ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមិនទាន់មានគម្រោង និងមានហើយ គួរស្វែងយល់បន្ថែមពីតិចនិករៀបចំដំណើរកម្សាន្ត និងចាយលុយឲ្យអស់តិចបំផុត។ ពាណិជ្ជកម្ម កម្ពុជា សូមពាំនាំអារម្មណ៍មិត្តអ្នកអានជួបជាមួយ លោក អែល អាត ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន CamboTicket ដែលជាក្រុមហ៊ុនបម្រើសេវាលក់សំបុត្រដឹកជញ្ជូននៅកម្ពុជា ដើម្បីចែករំលែកតិចនិកខាងលើ សូមអានខ្លឹមសារមានដូចខាងក្រោម៖ដំណើរកម្សាន្តដ៏រីករាយ ចាំបាច់មានផែនការជាមុនជាដំបូង...

កុមារីខ្មែរ២រូប ឈ្នះការប្រកួតគំនូររថយន្តតូយ៉ូតានៅប្រទេសជប៉ុន

ភ្នំពេញ៖ កុមាររីខ្មែរ២រូប បានឈ្នះការប្រកួតប្រជែងគំនូររថយន្តក្នុងក្ដីស្រមៃទូទាំងពិភពលោក ជាមួយនឹងគំនូរមកពីបណ្ដាប្រទេសចំនួន ៨១ផ្សេងទៀត នៅទូទាំងសកលលោក។ នេះជាលើកទី ២ហើយ ដែលរូបគំនូររបស់កុមារខ្មែរត្រូវបានជ្រើសរើសនិង អញ្ជើញទៅចូលរួមកម្មវិធីប្រកួតគំនូរក្នុងក្តីស្រម៉ៃទូទាំងពិភពលោកនៅប្រទេសជប៉ុន ដែលរៀបចំដោយក្រុមហ៊ុនតូយ៉ូតា។កុមារីកម្ពុជា ចំនួន ២រូប ដែលបានឈ្នះការប្រកួតគំនូររថយន្តក្នុងក្ដីស្រមៃទូទាំងពិភពលោក របស់ក្រុមហ៊ុនតូយ៉ូតា ទី១ មានឈ្មោះថា ផាត អេលីនកនិកា មានអាយុ៦ឆ្នាំ គូរគំនូរ “ ឡានមិត្តភាព (Friendship...

ការចាប់យកជំនាញបច្ចេកទេសជួសជុលរថយន្ត ជារបរមួយជីវិតអាចរកចំណូលបានគ្រប់ប្រទេស

ស្របពេលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះមានយុវជនមួយចំនួនបានសម្លឹងឃើញឱកាសការងារដែលចាយមួយជីវិតមិនចេះអស់ និងអាចរកចំណូលបានគ្រប់ប្រទេស តួយ៉ាងដូចជាការចាប់យកជំនាញបច្ចេកទេសជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយដែលតម្រូវការអ្នកជំនាញផ្នែកនេះ គឺអាចបម្រើការក្នុងទីផ្សារការងារទាំងក្នុង និងក្រៅស្រុក។លោក សិម សុរិន្ទ នាយកសាលាមធ្យមសិក្សាហ្ស៊ី វ៉េ ស៉េ (JVC) បានមានប្រសាសន៍ថា ឱកាសការងារសម្រាប់និស្សិតផ្នែកបច្ចេកទេសជួសជុលរថយន្តមានច្រើនណាស់ ហើយអាចរកចំណូលបានច្រើនទៀតផងទៅតាមជំនាញនិមួយៗ។លោកបានបញ្ជាក់បន្ថែមថា ជំនាញបច្ចេកទេសជួសជុលរថយន្តមិនសំដៅដល់ការជួសជុលរថយន្តទាំងស្រុងនោះទេ គឺអាចមានឱកាសក្លាយជាអ្នកជំនាញផ្នែក ប្រព័ន្ធភ្លើងរថយន្ត គ្រឿងក្រោម ប្រព័ន្ធសុវត្ថិភាពក្នុងរថយន្តជាដើម លើសពីនេះទៀត អាចក្លាយជាអ្នកជំនាញផ្នែកគ្រឿងយន្តកសិកម្ម...

ពិព័រណ៍លំនៅដ្ឋាននឹងចែករំលែកតិចនិកទិញផ្ទះប្រកបដោយភាពឆ្លាតវៃនិងងាយស្រួល

ភ្នំពេញ៖ ក្រុមហ៊ុនអនុស្សានឹងធ្វើការរៀបចំពិព័រណ៍លំនៅដ្ឋាន នៅអគារពិព័រណ៍កោះពេជ្រ ថ្ងៃទី២៥-២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៨យប់ ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលមានបំណងទិញលំនៅដ្ឋាន និងផ្លាស់ប្តូរបទដ្ឋាននៃការរស់នៅឲ្យកាន់តែមានផាសុខភាព និងស៊ីវិល័យ។ពិព័រណ៍លំនៅដ្ឋាននេះ គឺជាព្រឹត្តិការណ៍មួយដែលផ្តល់នូវជំរើសសម្បូរបែបក្នុងការទិញ-លក់ និងស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកជាមួយការបញ្ចុះតំលៃពិសេស ក៏ដូចជាជំរើសកម្ចីទិញគេហដ្ឋានពីបណ្តាធនាគារជាមួយអត្រាការប្រាក់ទាបបំផុត បន្ថែមពីនេះក៏មានបង្ហាញគំនិតល្អៗក្នុងការកែលំអផ្ទះឡើងវិញ ការសាងសង់ តុបតែងផ្ទះទាន់សម័យបែបបៃតង និងជំរើសនៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបែបសម័យទំនើប គ្រឿងសង្ហារឹម គ្រឿងអេឡិចត្រូនិច ជាមួយ Promotion...
LEO BEER Cambodia