ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sam Kosal

Sam Kosal

132 ប្រកាស 2 យោបល់

ក្នុង១ថ្ងៃ ក្រុមហ៊ុនអាលីបាបារបស់ Jack Ma ដឹកឥវ៉ាន់ឲ្យភ្ញៀវជាង ១៣លានជើង

នៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនអាលីបាបារបស់ សេដ្ឋី Jack Ma បានពង្រីកខ្លួន ច្រើនទៅប្រទេសលោកខាងលិចដែលរួមមានអាមេរិកនិង អឺុរ៉ុប។ នៅក្នុងឆ្នាំដដែលនេះដែរ អាលីបាបាក៏បានបោះជើងចូលទីផ្សារ ធំបំផុតមួយបន្ទាប់ពីចិន គឺឥណ្ឌាផងដែរ។ ជាលទ្ធផល ក្នុងមួយថ្ងៃ ជាមធ្យម ក្រុមហ៊ុនរបស់សេដ្ឋី Jack Ma ដឹកឥវ៉ាន់ឲ្យភ្ញៀវរហូតដល់ជាង ១៣លានជើងឯនោះទូទាំងពិភពលោក។ លោក Jack Ma បានថ្លែងប្រាប់ថា គោលដៅរកសីុធំបំផុតរបស់លោកគឺ...

ហុង ពីវ ៖ មនុស្សឆ្លាតបើមិនគិត គឺប្រៀបបានដូចមនុស្សល្ងង់

លោកឧកញ៉ា ហុងពីវ ដែលជាស្ថាបនិក និងអគ្គនាយកនៃ ក្រុមហ៊ុនបុរីពិភពថ្មី ដែលបាននិងកំពុង សាងសង់បុរីជាច្រើន នៅភ្នំពេញ បានបង្ហាញនូវគោលការណ៍ ១០ចំណុចដើម្បីធ្វើឲ្យបុគ្គលម្នាក់អាចអភិវឌ្ឍខ្លួនឯងបានដោយជោគជ័យ។ ចំណុច១ ក្នុងចំណោម១០នោះ គឺ លោកបានលើកទ្បើងថា មនុស្សឆ្លាតបើធ្វើអ្វី មិនគិត នោះគឺប្រៀបបានដូចមនុស្សល្ងង់ អញ្ចឹងដែរ។ តាមការពន្យល់របស់លោកឧកញ៉ាគឺ មនុស្សទោះឆ្លាតយ៉ាងណា បើមិនចេះរវីរវល់ មិនខ្ចីខ្វល់ នឹងបញ្ហាផ្សេងៗ នោះមិនមែនជាមនុស្សឆ្លាតពិតទេ។ មនុស្សដែលពូកែ...

Manny Pacquiao ពីក្មេងបោះបង់ការសិក្សា ក្លាយជាស្តេចប្រដាល់

សេ្តចប្រដាល់ Manny Pacquiao ដែលកំពុងតែទស្សនៈកិច្ចនៅកម្ពុជា ជាមួយប្រធានាធិបតី ហ្វីលីពីន មានប្រវត្តិជាសិស្សរៀនមិនចប់ បោះបង់ការសិក្សា មុនលោកចូលប្រទ្បូកក្នុងសៃវៀនប្រដាល់ កាលពីឆ្នាំ ១៩៩០។ នៅក្នុងជីវប្រវត្តិដែលសរសេរដោយខ្លួនលោកផ្ទាល់ លោកបានប្រាប់ថា ក្រោយពេលដែលលោក បានមើលការប្រកួតរបស់ Mike Tyson ដែលបានចាញ់ដៃគូប្រកួត Jame Douglas គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំ ១៩៩០នោះ ជីវិតរបស់លោក Manny ផ្ទាល់ក៏ចាប់ផ្តើមមានការផ្លាស់ប្តូរខ្លាំង...

ប្រធានាធិបតីដ៏សាមញ្ញបំផុតរបស់ហ្វីលីពីនបានមកដល់កម្ពុជាហើយ

លោកប្រធានាធិបតី ទី១៦របស់ហ្វីលីពីនគឺលោក Rodrigo Duterte ដែលកំពុងល្បីឈ្មោះខ្លាំង ខាងបង្រ្កាបគ្រឿងញៀន នៅក្នុងឆ្នាំ២០១៦នេះ លោកបានអញ្ជើញបានមកដល់កម្ពុជាល្ងាចនេះហើយ។ នាពេលនេះលោកបានកំពុងតែជួប ប្រជាជនហ្វីលីពីន ដែលកំពុងតែរស់នៅនិងធ្វើការនៅកម្ពុជា។ លោកប្រធានាធិបតី ដែលមានអាយុជាង៧១ឆ្នាំរូបនេះ ជាមេដឹកនាំប្រទេសទី១ហើយនៅអាស៊ាន ដែលមានបែប បទរស់នៅសាមញ្ញបំផុត។ ជាក់ស្តែង ល្ងាចនេះ គាត់បានធ្វើដំណើរមកដល់កម្ពុជាដោយស្លៀកពាក់តែអាវសរធម្មតា គ្មានអាវធំទេ ហើយថែមទាំងមូលដៃអាវទៀត។ ជារឿយៗ គេឃើញគាត់តែងតែពាក់អាវខ្លី ធម្មតា ក្នុងកម្មវិធីធំៗជាច្រើននៅប្រទេសរបស់លោក។...

មហាសេដ្ឋី Li Ka Shing ៖ កំុស្លៀកពាក់ខោអាវណា ដែលអ្នកគ្មានលទ្ធភាពទិញ

នៅកម្ពុជា ក៏ដូចជានៅប្រទេសអាសីុមួយចំនួនទៀតផងដែរ មានមនុស្សខ្លះ តែងចង់ហឺុហា ទោះខ្លួនមានចំណូលទាបក៏ដោយ។ អ្នកខ្លះខ្លួនជំពាក់លុយគេទេ តែខំស្លៀកពាក់ ឲ្យដូចអ្នកមាន ព្រោះខ្លាចគេថាខ្លួនស្រែ។ បើអ្នកស្ថិតក្នុងចំណោមមនុស្សខាងលើនេះ លោកសេដ្ឋីមានបំផុតរបស់ហុង លោក Li Ka Shing បានប្តាំថា ចង់ជោគជ័យក្នុងជីវិត សូមកំុស្លៀកពាក់ខោអាវណា ដែលអ្នកគ្មានលទ្ធភាពទិញ។ លោកបានបន្ថែមថា លោកអ្នកគួរទិញឲ្យតិច កាន់តែល្អ។ អ្នកទិញសំលៀកពាក់ល្អៗ ថ្លៃៗ តាមតែខ្លួនចង់បាននៅពេលដែល...

Jack Ma ចូលហ៊ុនជាមួយ Bill Gates និងសេដ្ឋីមួយចំនួនទៀត វិនិយោគលើវិស័យថាមពលគ្មានផ្សែង

ថ្ងៃស្អែកនេះ លោកសេដ្ឋីមានបំផុតរបស់ពិភពលោក គឺ លោក Bill Gates នឹងសម្ភោធ មូលនិធិ វិនិយោគលើវិស័យថាមពលគ្មានផ្សែងរបស់លោក ដែលមានទឹកប្រាក់ រហូតដល់ ១ពាន់លានដុល្លារ។ គោលដៅនៃការវិនិយោគរួមគ្នានេះ គឺដើម្បីស្វែងរកនូវបច្ចេកវិទ្យាគ្មានផ្សែង ជួយសន្សំថាមពល អគ្គីសនី និងបច្ចេកវិទ្យាដែលអាចជួយដល់ពិភពលោក បង្កើតថាមពលគ្មានផ្សែង ស្អាតល្អ សម្រាប់បរិដ្ឋានពិភលោកគឺ ពួកគាត់នឹងវិនិយោគទាំងអស់។ មូលនិធិវិនិយោគ ដែលមានឈ្មោះជាអង់គ្លេសថា Breakthrough...

តើសេដ្ឋីវ័យក្មេង Mark Zuckerberg ធ្វើអ្វីនៅចុងសប្តាហ៍?

គិតត្រឹមឆ្នាំ២០១៦នេះ សេដ្ឋីវ៍យក្មេងមានបំផុតរបស់ពិភលោក គឺលោក Mark Zuckerberg មានទ្រព្យជាង ៥០ពាន់លានដុល្លារហើយ ទោះបីលោកបានចំណាយរាប់ពាន់លានរួចទៅ ហើយសម្រាប់ការងារមនុស្សធម៌របស់លោកក្តី។ តាមការសង្កេតរបស់ពាណិជ្ជកម្មកម្ពុជា សេដ្ឋីវ័យក្មេងរូបនេះ មិនចំណាយពេលនៅកន្លែងធ្វើការទេ នាចុងសប្តាហ៍ទេ។ គាត់បានឆ្លើយប្រាប់ Fans របស់គាត់លើហ្វេសប៊ុកថា គាត់ធ្វើការនៅ ក្រុមហ៊ុនតែ 40ទៅ 50 ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ទោះយ៉ាងណា នៅក្រៅក្រុមហ៊ុនលោកតែងគិតពីគោលដៅ របស់ហ្វេសប៊ុកដែលនឹងត្រូវតភ្ជាប់ពិភលោកនេះទាំងមូលផងដែរ។ ក្រៅពីនេះបុរសវ័យក្មេងរូបនេះ ដែលឆ្នាំមុនពាណិជ្ជកម្មកម្ពុជា...

ជា សុផារ៉ា ៖ តម្រូវការធំបំផុតខាងអចលនទ្រព្យនៅកម្ពុជា គឺលំនៅដ្ឋានសម្រាប់អ្នកចំណូលទាបនិងមធ្យម

ថ្លែងនៅក្នុងវេទិការ ធុរកិច្ច កម្ពុជា- ចិន កាលពីពេលថ្មីៗនេះ ឯកឧត្តម ជាសុ ផារ៉ា រដ្ឋមន្រ្តី ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់ បានប្រាប់ថា សព្វថ្ងៃនេះ នៅកម្ពុជា តម្រូវការធំបំផុត ដែលមិនទាន់បានបំពេញនៅទ្បើយ ផ្នែកអចលនទ្រព្យគឺ លំនៅដ្ឋានសម្រាប់អ្នកចំណូលទាបនិងមធ្យម។ គួរបញ្ជាក់ថា ថ្មីៗមានគម្រោងពីរទាក់ទងនឹងលំនៅដ្ឋាន សម្រាប់អ្នកចំណូលទាបនិងមធ្យម នេះ ដែលមួយជាគម្រោងឯកជនសុទ្ធសាធដោយក្រុមហ៊ុន អូស្រ្តាលី...

តើសេដ្ឋី Jack Ma ធ្លាប់រៀនភាសាអង់គ្លេសដោយគ្មានគ្រូដោយរបៀបណា?

ដោយបានចាប់កំណើតក្នុងគ្រួសារក្រីក្រ សេដ្ឋីល្បីឈ្មោះ លោក Jack Ma មិនមានឱកាស ចូលរៀននៅសាលាថ្លៃៗទេ។ ភាសាអង់គ្លេសគាត់ កាលនៅក្មេងគឺអន់ណាស់ តែគាត់ បានតាំងចិត្តរៀនភាសាមួយនេះដោយខ្លួនឯង គ្មានគ្រូទេ។ ជារៀងរាល់ព្រឹក គាត់ជិះកង់ទៅសណ្ឋាគារដែលមានភ្ញៀវទេសចរណ៍បរទេស កំពុងស្នាក់នៅ។ គាត់បានផ្តល់សេវាកម្មមគ្គុទេសទេសចរណ៍ នាំភ្ញៀវដើរ ដោយមិនគិតកម្រៃអ្វីទ្បើយ ដើម្បីគាត់ មានឱកាសនិយាយអង់គ្លេសជាមួយនឹងជនបរទេស។ គាត់បានធ្វើបែបនេះ ក្នុងរយះពេលជាង ៩ឆ្នាំដើម្បីរៀនអង់គ្លេសដោយខ្លួនគាត់។ គាត់ក៏បានបន្តទំនាក់ទំនងជាមួយជនបរទេស តាមរយៈការសរសេរឲ្យគ្នាទៅវិញទៅមក។ នេះជាវិធីដែលគាត់បានធ្វើ...

ការលក់រាយតាមប្រព័ន្ធអីុនធើណែតរបស់វៀតណាមនឹងរកចំណូលបានជាង១០ពាន់លានដុល្លារត្រឹម ២០២០

យោងតាមសារពត៌មាន Vietnam News របស់វៀតណាមបានឲ្យដឹងថា ការលក់ទំនិញរាយតាម ប្រព័ន្ធអីុនធើណែតនៅប្រទេសវៀតណាម នឹងមានទំហំស្មើរនឹងពាក់កណ្តាលនៃការលក់រាយ តាមប្រពៃណី ពោលគឺការលក់តាមហាង គិតត្រឹមឆ្នាំ២០២០។ គួរបញ្ចាក់ថា តាមទិន្នន័យពីសមាគមន៍អ្នកលក់រាយរបស់វៀតណាម បានឲ្យដឹងថា នៅឆ្នាំ២០១៥ វិស័យនេះរកចំណូលបានប្រមាណជា ៤ពាន់លានដុល្លារ ដែលមានកំណើនជាង ២០% ក្នុងមួយឆ្នាំ។ នៅវៀតណាម អាជីវកម្មដែលបានចុះបញ្ជីចំនួន 600,000 ក្រុមហ៊ុន មានប្រមាណ៩៧% ជាក្រុមហ៊ុនខ្នាតតូចនិងមធ្យម...