ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sam Kosal

Sam Kosal

132 ប្រកាស 2 យោបល់

មហាសេដ្ឋី Bill Gates ៖ កាលខ្ញុំនៅកំលោះ ខ្ញូំវង្វេងនឹងកំព្យូទ័រ ធ្វើការគ្មានឈប់ រឿងរៀបការក៏មិនដែលគិតដែរ

ថ្ងៃនេះ មហាសេដ្ឋី មានជាងគេបំផុតរបស់ពិភពលោកគឺ Bill Gates បានមានប្រសាសន៍រំលឹករឿងកាលលោកនៅក្មេងថា ពេលនោះលោកមានវ័យជាង២០ផ្លាយ លោកចាប់អារម្មណ៍នឹងបច្ចេកវិទ្យាកម្មវិធីកំព្យូទ័រ ធ្វើការលើវា គ្មានឈប់ទេ ទោះវ៉ាកងក៏ដោយ។ លោកក៏បានប្រាប់ដែរថា សូម្បីតែរឿងមិត្តស្រី ឬប្រពន្ធក៏មិនដែល គិតដល់ដែរ។ តែរឿងមួយនេះបានប្រែប្រួលពេលដែលលោកបាន ជួបលោកស្រី Malenda ដែលជាភរិយារបស់លោកសព្វថ្ងៃ។ ការវង្វេងធ្វើការគ្មានឈប់នេះហើយ ដែលបានធ្វើឲ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃ។ លោកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ បើធ្វើអ្វីមួយ គឺដាក់ទាំង ចិត្ត ដាក់ទាំងកាយ...

មហាសេដ្ឋី Jack Ma ៖ កំហុសធំបំផុតក្នុងជីវិតខ្ញុំគឺការចាប់ផ្តើម អាលីបាបា

នៅឆ្នាំ១៩៩៥ យុវជនជនជាតិចិន ដែលជាគ្រូបង្រៀនភាសាអង់គ្លេស មានក្តីស្រមៃរកសីុលើវិស័យអីុនធើណែត ក្រោយលោកបានវិលត្រទ្បប់ ពីការទស្សនៈសហរដ្ឋអាមេរិចមក។ នៅឆ្នាំដដែលនោះ លោកបានចាប់ផ្តើមក្តីស្រមៃនោះ ទោះមនុស្សជំុវិញខ្លួន គិតថាគំនិតលោក នឹងគ្មានផ្លូវទ្បើយ។ ទោះយ៉ាងណា ក្រុមហ៊ុនអាលីបាបា របស់លោក ក៏បានកើតទ្បើង ហើយជាង២ទស្សវត្ត ក្រោយមកក្រុមហ៊ុន១នេះ បានក្លាយជាក្រុមហ៊ុនយក្ស ហើយ លោក Jack Ma ក៏ក្លាយជាមហាសេដ្ឋី។ ទោះយ៉ាងនេះក្តី...

Toyota ជាប់ជាទ្បានដែលមានយីហោថ្លៃបំផុត២០១៦របស់ពិភលោក

តាមស្ថិតិពី គេហទំព័រ Www.statista.com បានឲ្យដឹងថា ទ្បានដែលមានយីហោថ្លៃជាងគេបំផុតក្នុងឆ្នាំ២០១៦ បានទៅលើទ្បាន Toyota ដែលយីហោរបស់ទ្បាន១នេះមានតម្លៃរហូតដល់ជាង ២៩ពាន់លានដុល្លារ។ តាមប្រភពដដែលបានឲ្យដឹងថា ទ្បាន BMW និង ទ្បាន Mercedes Benz ដែលជាទ្បានប្រភេទថ្លៃៗ បានជាប់លេខ ពីរនិងបី ដែលយីហោរបស់ទ្បានពីរនេះមានតម្លៃ ជាង២៦ និង២២ ពាន់លានដុល្លារ។ គួរបញ្ជាក់ថា តម្លៃយីហោ ឬជាភាសាអង់គ្លេសថា...

សម្តេចសង្ឃ Dalai Lama៖ របស់ពីរយ៉ាងអ្នកត្រូវកម្ចាត់ឲ្យបានដើម្បីជោគជ័យ

សម្តេចសង្ឃព្រះពុទ្ធសាសនាដ៏ល្បីឈ្មោះមួយអង្គគឺព្រះអង្គ Dalai Lama ទ្រង់បានលើកទ្បើងថា កំហឹង និង សេចក្តីស្អប់ ជារបស់ពីរយ៉ាងដែលអ្នកត្រូវបង្រ្កាប ដើម្បីអាចជោគជ័យក្នុងជីវិត ដែលកំពុងតែប្រឈមនឹងស្រ្តេសច្រើនដូចបច្ចុប្បន្ន។ ពេលអ្នកនៅក្មេង របស់ទាំងពីរនេះជាធម្មជាតិទេ ដែលកើតទ្បើងចំពោះអ្នក។ តែពេលដែល អ្នកធំពេញវ័យហើយ របស់ទាំងពីរនេះក៏អាចនឹងធំជាងមុនដែរ ដូចនេះបើអ្នកមិនចេះគ្រប់គ្រងទេ នោះវានឹងនាំនូវផលវិបាកច្រើនដល់ខ្លួនអ្នក។ តាមប្រសាសន៍របស់សម្តេចសង្ឃ បានពន្យល់ថា ពេលយើងខឹង ឈាមនឹងរត់កាន់តែលឿន សម្ពាធន៍ទ្បើងខ្ពស់ ចេញទៅចុងដៃអ្នកដែលអាចនឹងងាយ ធ្វើឲ្យដៃអ្នកបញ្ចេញកំហឹងណាស់។ ពេលអ្នកខ្លាច...

ប៉ូលីសកំពុងជំលៀសមនុស្សចេញពីអគារពាណិជ្ជកម្ម Trump Tower

ប៉ុន្មានម៉ោងមុននេះ ប៉ូលីសពិសេសរបស់ទីក្រុង ញ៉ូយក បានធ្វើការជំលៀស មនុស្សដែលកំពុងតែស្នាក់នៅនិងធ្វើការនៅអគារ ពាណិជ្ជកម្មដែលជាកន្លែងដែលលោកប្រធានាធិបតីជាប់ឆ្នោតថ្មីគឺលោក Trump ធ្លាប់ធ្វើការនៅទីនោះផងដែរ។ លោក Peter Donald អ្នកនាំពាក្យអគ្គនាយកដ្ឋានប៉ូលីស របស់រដ្ឋញ៉ូយក បានបង្ហាញថា គេសង្ស័យមានគ្រប់បែកនៅទីនោះ។ គួរបញ្ជាក់តាមបណ្តាញសង្គម មានការនិយាយជាច្រើន ពីមូលហេតុ ដែលស្ថិតនៅក្រោយការភ័យខ្លាចនេះ ដែលចេញពីលទ្ធផលនៃការនយោបាយ ដ៏រសើបរបស់លោក Donald Trump។ អគារ ពាណិជ្ជកម្មTrump Tower...

Jack Ma៖ ចង់ជោគជ័យ ត្រូវរត់តាមក្តីស្រមៃខ្លួន កំុរត់តាមលុយ

លោកសេដ្ឋី ដែលមានប្រជាប្រិយបំផុត នៅអាសីុ គឺលោក Jack Ma បានថ្លែងថា មនុស្សយើង ទោះធ្វើការអ្វីៗក៏ដោយ ជាបុគ្គលិកគេ ឬជាមន្ត្រីរាជការ ឬជាសហគ្រិនក៏ដោយ ចង់ជោគជ័យ ត្រូវរត់តាមក្តីស្រមៃខ្លួន កំុខំតែរត់តាមលុយ។ គាត់បានពន្យល់ថា នៅពេលលំបាកបំផុតក្នុងជីវិត លុយដែលអ្នកមានជួយអ្នកមិនរួចទេ តែបើអ្នកមានក្តីសុបិន ក្តីស្រមៃជាប់ខ្លួន នោះទោះលំបាកយ៉ាងណា ក៏អ្នកទ្រាំបានដែរ។ លោកបានលើកទ្បើងពេលដែលគាត់ទើបតែបានចាប់ផ្តើម ក្រុមហ៊ុនអាលីបាបាដំបូង ពេលនោះ...

សិង្ហបុរីជាប់ជាប្រទេសដែលប្រើក្រដាសប្រាក់តិចបំផុតក្នុងលោក

នៅក្នុងឆ្នាំ២០១៦នេះ ប្រទេសតូចបំផុតរបស់អាស៊ាន និងមានជាងគេបំផុតរបស់អាស៊ាន ផងដែរ បានជាប់លេខ១ជាប្រទេសដែលទំនើប ប្រជាជនប្រើប្រាស់ក្រដាសប្រាក់តិចតួច បំផុតក្នុងការទិញទំនិញ។ តាមទិន្នន័យដែលចេញផ្សាយដោយសារពត៌មានឥណ្ឌាមួយបានឲ្យដឹងថា សិង្ហបុរី បានពិន្ទុ រហូតដល់ 61% ជាប្រទេស ដែលប្រើក្រដាស់ប្រាក់តិចតួចបំផុតក្នុងការទូទាត់ទំនិញ។ លេខ២ បានទៅប្រទេស ហូទ្បង់ រីអាមេរិច មហាអំណាចសេដ្ឋកិច្ចលេខ១ ជាប់លេខ៨ ឯនោះ។ កាលពីបីឆ្នាំមុន ទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជា បានចេញផ្សាយពីការប្រើប្រាស់ នូវប័ណ្ណ...

ត្រៀមហើយឫនៅ? តារាល្បីៗប៉ះគ្នានៅ GANZBERG Uber Christmas Festival

កំពូលតារាចំរៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាស ដូចជា ពេជ្រ សោភា,សុគន្ធ នីសា, ទេពបូព្រឹក្ស, G-Devith, សួសវីហ្សា, ថែល ថៃ,វី ឌីណែត នឹង មកអង្រួនឆាកតន្រ្តី GANZBERG Uber Christmas Festival អបអរបុណ្យណូអែលដែលធំជាងឆ្នាំមុនៗ។ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងផ្សាយផ្ទាល់មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យពុំធ្លាប់មាននេះ លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV នៅថ្ងៃទី...

សេដ្ឋី Jack Ma ចាប់ផ្តើមលេងខ្លួនតាមហូលីវូត

ក្រោយពីបានទិញក្រុមហ៊ុនមួយចំនួន នៅហូលីវូត សេដ្ឋីល្បីឈ្មោះ មានវោហាស័ព្ទ ច្រើនគឺលោក Jack Ma ថ្មីៗនេះត្រូវបានគេសង្កេតឃើញថា គាត់ចាប់ផ្តើមលេង ខ្លួនជាងមុន។ យោងតាមសម្តីរបស់ អ្នកថតរូបរបស់លោក Jack Ma គឺលោក Duncan Clark បានឲ្យដឹងថា តាំងពីគាត់ចាប់ផ្តើមមានទំនាក់ទំនងច្រើនជាមួយ តារាជាច្រើនរបស់ហូលីវូត ដែលរួមមានទាំងអ្នកនាង Jennifer Lawrence ផងដែរនោះ លោកJack...

សេដ្ឋីអង់គ្លេស Richard Branson ៖ ជំនាញសំខាន់បំផុតដើម្បីជោគជ័យគឺជំនាញស្តាប់គេ មិនមែននិយាយឲ្យគេស្តាប់ទេ

លោកសេដ្ឋីអង់គ្លេស ពូកែខាងវោហារ គឺលោក Richard Branson បានសរសេរនៅលើ គេហទំព័រក្រុមហ៊ុន Virgin របស់លោក ថ្ងៃនេះថា បើអ្នកចង់ជោគជ័យ អ្នកត្រូវ ព្យាយាមស្តាប់ឲ្យច្រើន យល់ពីគេឲ្យច្រើន កំុខំតែនិយាយឲ្យគេយល់ពីអ្នក។ គាត់បានអះអាងថា ជំនាញស្តាប់បាន ជួយឲ្យលោកជោគជ័យ ក្នុងការរកសីុ។ លោកបានលើកយក គំរូឪពុករបស់លោកដែលជាមនុស្សពូកែខាងស្តាប់ម្នាក់។ ពេលជួបគេ ម្តងៗ ឪពុកលោកតែនៅស្ងៀម ហើយព្យាយាមស្តាប់ពីមនុស្សនៅជំុវិញគាត់។...