ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sam Kosal

Sam Kosal

132 ប្រកាស 2 យោបល់

iPhone 6s និង iPhone 6s Plus នឹងបង្ហាញខ្លួននៅសប្ដាហ៍ក្រោយ

ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនដ៏ល្បីបំផុតនៅជុំវិញពិភពលោក បានប្រកាសប្រាប់សាធារណៈជនអំពីផលិតផលទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន ដែលនឹងដាក់បង្ហាញនៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះហើយ។ សម្រាប់អតិថិជននិយមប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនម៉ាក Apple ប្រហែលជាកំពុងតែទន្ទឹមរង់ចាំការមកដល់នៃ iPhoneជំនាន់ថ្មីនេះជាខ្លាំង នេះបើយោងតាមប្រភពព័ត៌មាន cnet.com។ បើតាមការបង្ហើបខ្លះៗរបស់ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា iPhoneជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple គឺបានបន្ថែមនូវការរចនាថ្មី ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត គឺពណ៌នៃផ្ទៃខាងក្រៅ។ សំបកក្រៅនៃទូរស័ព្ទជំនាន់ថ្មីនេះរបស់ Apple លេចចេញជាពណ៌ផ្កាឈូក ដែលវាសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ ជាមួយគ្នានេះ Apple ​នឹងពង្រីកcamera...

គ្រោះរាំងស្ងួត ១២ ខេត្តក្រុង ធ្វើឲ្យដំណាំស្រូវនៅកម្ពុជាធ្លាក់ចុះ

ភ្នំពេញ៖ គ្រោះរាំងស្ងួតបានប៉ះពាល់ដល់ដំណាំស្រូវនៅតាមបណ្ដាខេត្តមួយចំនួន ដែលបានធ្វើឲ្យការបង្កបង្កើនផលស្រូវធ្លាក់បន្តិចគឺ ២ភាគរយ គិតត្រឹមខែ សីហា ឆ្នាំ ២០១៥ ធៀបជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាការដាំដុះស្រូវសម្រេចបានជាង ២.១២លានហិកតា ស្មើនឹង ៨២.៧២ភាគរយនៃផែនការសរុប ដែលបានថយចុះ ២ភាគរយបើធៀបនឹងឆ្នាំមុនបានសម្រេចជាង ២.១៨លានហិកតា។ ​គ្រោះរាំងស្ងួត​បានប៉ះពាល់ដល់ ១២ខេត្ត​ រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម...

សណ្ឋាគារទំនើបទីមួយនៅព្រះវិហារ ចាប់ផ្តើមដាក់ឲ្យដំណើរការហើយ

ខេត្តព្រះវិហារ៖ សណ្ឋាគារទំនើបមិនធ្លាប់មាន​នៅខេត្តព្រះវិហារ បានលេចចេញរូបរាងហើយកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ និងបានធ្វើពិធីសូត្រមន្តក្រុងពលីដាក់ឱ្យដំណើរការសាកល្បងក្រោមការចូលរួមពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស និងមន្ត្រីក្រោមឱវាទ។ សណ្ឋាគារទំនើបនេះមានឈ្មោះថា សណ្ឋាគារហ្គ្រីន ភែលេស ព្រះវិហារ ជាសណ្ឋាគារទំនើបទីមួយនៅខេត្តព្រះវិហារមានកំពស់ ៥ជាន់ មាន ៨០បន្ទប់ បំពាក់ទៅដោយបរិក្ខារទំនើបៗទាន់សម័យ ដោយសណ្ឋាគារនេះស្ថិតនៅតំបន់វប្បធម៌ប្រពៃណីប្រវត្តិសាស្រ្ត អមជាមួយរមណីយដ្ឋានធម្មជាតិទៀតផង។ ដោយសម្លឹងឃើញសក្ដានុពលនិងភាពរីកចម្រើននៃវិស័យទេសចរណ៍នៅខេត្តព្រះវិហារ ជាមួយគ្នានេះដែរតំបន់នេះបាននឹងកំពុងអូសទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងខ្លាំង ទើបជម្រុញឲ្យមានការសាងសង់សណ្ឋាគារទំនើបទីមួយនេះឡើង។...

ពិព័រណ៍ខេមបូឌា ហ្វាមេត ២០១៥ ជាឱកាសអាជីវកម្មដ៍ល្អបំផុតសម្រាប់សហគ្រាសនិងសមាគមន៍ឧស្សាហកម្មថែទាំសុខភាព

ទីផ្សារអំពីការថែទាំសុខភាពនៅប្រទេសកម្ពុជាមិនមែនជាទីផ្សារដែលធំទេ ប៉ុន្តែវាជាទីផ្សារដែលថ្មីទាំងស្រុង និងពោរពេញទៅដោយឱកាសអាជីវកម្មសម្រាប់សហគ្រាសទាំងអស់ជាពិសេស អ្នកដែលមកមុនគេនឹងទទួលបានឱកាសល្អជាច្រើន។ នៅដើមឆ្នាំនេះ ដូចដែលលោកអ្នកបានឃើញពីការធ្វើកំណែទម្រង់របស់គណបក្សទាំងពីរ បន្ទាប់ពីការបោះឆ្នោត បរិយាកាសនយោបាយមានភាពប្រសើរឡើងពីវិបត្តិ ឆ្នាំ2014 គួរឲ្យកត់សម្គាល់។ នេះជាកត្តានាំឲ្យបរិយាកាសវិនិយោគអំណោយផលយ៉ាងច្រើន ដែលបានជំរុញឱ្យមានកំណើន GDP ស្ទុះឡើងវិញ ពី 7% ឆ្នាំ ២០១៤ មក 7,3 % នៅឆ្នាំ 2015 និងអាចឡើងដល់ 7,5...

ពេលប្រឡងក៏តឹង ពេលកែក៏មិនបន្ធូរ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាមិនបន្ធូរដៃបន្តិចឡើយចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ ២០១៥​នេះ។ ជាងនេះទៅទៀត បុគ្គលិកក្រសួងក៏បានរៀបចំបន្ទប់សម្រាប់បុគ្គលិកសិក្សាកែសន្លឹកកិច្ចការទាំងអស់យ៉ាងសុក្រឹត ពោលគឺគ្រប់បន្ទប់ទាំងអស់បានបំពាក់សុទ្ធតែកាមេរ៉ាដើម្បីត្រួតពិនិត្យ។ ក្រសួងរៀបចំបន្ទប់កំណែបែបនេះគឺដើម្បីទទួលបានគុណភាពសិស្ស ព្រោះថាលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសរួចហើយ អំពីការរឹតបន្តឹងនិងធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ មិនឲ្យមានអំពើពុករលួយក្នុងការប្រឡងជាដាច់ខាត។ បើយោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងអប់រំ បានបង្ហោះពីសកម្មភាពការធ្វើអត្រាកំណែលើសន្លឹកកិច្ចការរបស់បេក្ខជនហាក់មានភាពតឹងរឹងយ៉ាងខ្លាំង ដោយបន្ទប់សម្រាប់បុគ្គលិកសិក្សាកែវិញ្ញាសារនីមួយៗគឺបានបំពាក់ទៅដោយកាមេរ៉ាសុវត្ថិភាព ដើម្បីត្រួតពិនិត្យសកម្មភាពខុសប្រក្រតីរបស់អ្នកកែ។​ ប្រសិនបើបុគ្គលិកសិក្សាណាមួយប្រព្រឹត្តអំពើមានកំហុសក្នុងដំណើរការធ្វើកំណែ នឹងត្រូវទទួលទណ្ឌកម្មខាងវិន័យដូចខាងក្រោម៖ ក. ទណ្ឌកម្មខាងវិន័យថ្នាក់ទី១៖ ស្ដីបន្ទោស៖ ស្ដីបន្ទោសដោយមានចំណារក្នុង១សំណុំលិខិតផ្ទាល់ខ្លួន ខ. ទណ្ឌកម្មខាងវិន័យថ្នាក់ទី២៖...

ក្រុមហ៊ុន Toyota បញ្ចេញលក់រថយន្តស៊េរីថ្មី២ផ្ទួនគ្នាក្នុងខែសីហា

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Cambodia បានបញ្ចេញលក់នូវរថយន្តស៊េរីថ្មីចំនួនពីរប្រភេទផ្ទួនៗគ្នាក្នុងខែសីហា ហើយមិនដល់រយៈពេលមួយខែផង ក្រុមហ៊ុននាំចូលរថយ​ន្តដ៏ធំនេះ បានប្រកាសសម្ពោធលក់រថយន្តទាំងពីរម៉ូដែលរបស់ខ្លួន ស្របពេលដែលទីផ្សារលក់រថយន្តនៅកម្ពុជាកំពុងមានការប្រកួតប្រជែងខ្លាំង។ នាថ្ងៃទី១៥ សីហាកន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តដ៏ធំមួយនេះបានសម្ពោធលក់រថយន្ត Toyota Hilux Revo ស៊េរី ២០១៦ ក្នុងតម្លៃប្រហែល ៤៦,៩០០ដុល្លារអាមេរិក ហើយកាលពីថ្ងៃសៅរ៍ ២៩សីហាក្រុមហ៊ុន Toyota សាខាបឹងកេងកង ក៏បានបញ្ចេញលក់រថយន្ត Toyota...

អង្គការ IFAD នឹងបើកការិយាល័យដំបូងនៅកម្ពុជា

អង្គការមូលនិធិអន្តរជាតិដើម្បីអភិ​វឌ្ឍន៍​វិស័យកសិកម្ម ហៅកាត់ថា IFAD  បានចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងសម្រេចឲ្យបើកការិយាល័យ​អង្គ​​ការ ​IFAD ​ជា​មួយ​ប្រទេសកម្ពុជា ដើម្បីកិច្ចគាំទ្រ និង​បម្រើឲ្យវិស័យវិនិយោគនៅ​តាម​តំបន់ជនបទដែលមានរយៈពេល ជិត ២០​ឆ្នាំ​មកហើយ នេះបើយោងតាមការចុះផ្សាយពីសារពត៌មាន AKP។យោងតាមសេចក្តីប្រកាសរបស់ IFAD បានឱ្យដឹងថា កម្មវិធី​សេវា​កសិកម្ម​សម្រាប់​ការ​ច្នៃប្រឌិត​ថ្មី ភាព​ធន់ និង​ការពង្រីក​បន្ថែម (Agriculture Services Program for Innovation, Resilience and...

BMW បង្ហាញលក្ខណៈពិសេសនៃការនាំចូលរថយន្តថ្មី BMW 2 Series Active Tourer

ភ្នំពេញ៖ ក្រុមហ៊ុន Premium Auto Imports បានបង្ហាញនូវរថយន្ត BMW 2 Series Active Tourer ថ្មីដែលមានរាងតូចស្អាត សមគ្នាជាមួយនឹងផ្នែកខាងក្នុងដែលមានផាសុកភាពនិងមុខងារខ្ពស់ ដែលបង្ហាញពីកម្លាំងនៃម៉ាករថយន្ត BMW ដែលមានរចនាបថទាន់សម័យ ។ អ្វីដែលជាលក្ខណៈពិសេសរបស់រថយន្ត BMW 2 Series Active Tourer នេះគឺត្រូវបានដាក់បង្ហាញជាមួយ ម៉ាស៊ីនស៊ីឡាំងបីដែលមានទម្ងន់ស្រាល...

មនុស្សមួយពាន់លាននាក់ចូលរួមឲ្យ Facebook បំបែកកំណត់ត្រាថ្មី

តើលោកអ្នកដឹងទេថា មានមនុស្សមួយពាន់លាននាក់កំពុងតែប្រើប្រាស់ Facebook​ នៅក្នុងថ្ងៃនេះ? វាជាកំណត់ត្រាថ្មីមួយ និងជាលើកដំបូងហើយ ដែលមានអ្នកប្រើប្រាស់ Facebook រហូតដល់ទៅ មួយពាន់លាននាក់នៅថ្ងៃនេះ ហើយវាជាកំណត់ត្រាថ្មីមួយដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្សទូទាំងសកលលោក ឲ្យបានចែករំលែកគំនិត យោបល់ និងក្តីសុបិនរបស់ពួកគេនៅលើបណ្តាញសង្គមមួយនេះ ។ អ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺមានមនុស្សម្នាក់ក្នុងចំណោម៧នាក់ទូទាំងសកលលោកកំពុងតែប្រើប្រាស់បណ្តាញសង្គម Facebook ដែលក្នុងនោះលោកអ្នកក៏បានចូលរួមចំណែកផងដែរ។ យោងតាមគេហទំព័ររបស់លោក Mark Zuckerberg ដែលជាប្រធានក្រុមហ៊ុន Facebook បានលើកឡើងថា...

គួប្រជែងថ្មីរបស់ BROWN Coffee ជិតមកដល់កម្ពុជាហើយ

ភ្នំពេញ៖ ប្រោនកាហ្វេ (BROWN Coffee) ដែលត្រូវបានគេស្គាល់ថា ជាហាងកាហ្វេដែលមានប្រជាប្រិយភាពជាងគេនៅកម្ពុជា  នឹងមានដៃគួប្រគូតប្រជែងដ៏ធំមួយដែលនឹងមកដល់នៅចុងឆ្នាំនេះ គឺ​​ Starbucks Coffee របស់សហរដ្ឋអាមេរិក​។ ក្រុមហ៊ុនកាហ្វេមួយនេះ បានប្រកាសជាផ្លូវការនៅក្នុងគេហទំព័ររបស់ខ្លួនថា  Starbucks Coffee នឹងគ្រោងបើកហាងសាខាដំបូងបំផុតនៅក្នុងតំបន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅចុងឆ្នាំ ២០១៥នេះ​ ហើយគ្រោងនឹងបើកហាងសាខាទី២ របស់ខ្លួននៅបឹងកេងកងនៅដើមឆ្នាំ ២០១៦ខាងមុខនេះ។ បើយោងតាមទស្សនាវដ្តី QSR បានបង្ហាញថា​​ កាលពីឆ្នាំពី ២០១៤...