ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Sam Kosal

Sam Kosal

138 ប្រកាស 2 យោបល់

លោក អិុន ចាន់នី ៖ មនុស្សដែលមានចំណេះបែបណាក៏ខ្ញុំអាចធ្វើការជាមួយបានដែរ

លោកប្រធាន ធនាគារ អេសីុលីដា ដែលជាធនាគារខ្មែរធំជាងគេបំផុតនៅកម្ពុជា ធ្លាប់បានថ្លែង ប្រាប់អ្នកយកពត៌មានរបស់វិទ្យុបារាំងថា សម្រាប់គាត់ដែលជាមេដឹកនាំម្នាក់ មនុស្សបែបណា អន់ ឬពូកែ ខ្ពស់ឬទាប ឬមានចំណេះបែបណា ក៏លោកអាចធ្វើការជាមួយបានដែរ។លោកបានប្រាប់ថា នេះជាគោលការណ៍របស់គាត់ក្នុងការដឹកនាំ។ លោកបានបន្តថា ចង់ដឹកនាំ បានជោគជ័យសូមកំុវាយតម្លៃមនុស្ស ថាអ្នកនោះខ្ជិល អ្នកនោះឧស្សាហ៍ ឬអ្នកនោះពូកែ អ្នកនោះ មិនសូវចេះ។ អ្វីដែលយើងត្រូវធ្វើគឺ លើកទឹកចិត្តពួកគាត់ឲ្យខំ...

ស្ថាបនិកទ្បាន Nissan ៖ កើតក្នុងត្រកូលសេដ្ឋី តែធំទ្បើងរៀនចប់ចេញធ្វើការជាជាងម៉ាសីុន ប្រាក់ខែតិចក៏ធ្វើដែរ

លោក Yoshisuke Aikawa ដែលបានបង្កើតនិងធ្វើជាប្រធានក្រុមហ៊ុន Nissan តាំងពីឆ្នាំ ១៩៣៩ បានមានមហិច្ឆតាធំនឹងធ្វើឲ្យក្រុមហ៊ុនទ្បានមួយនេះល្បីឈ្មោះសិ្ថតក្នុងឆាកអន្តរជាតិ។ ក្តីស្រមៃ លោកដែលពេញដោយមហិច្ឆតានេះបានទទួលជោគជ័យ ដែលរហូតដល់ពេលនេះ Nissan គឺជាទ្បានដែលលក់បានច្រើនបំផុតទី៦ក្នុងលោក។លោក Aikawa ដែលកើតនៅក្នុងឆ្នាំ ១៨៨០ ក្នុងត្រកូលអ្នកមាននៅប្រទេសជប៉ុន បានឆ្លងកាត់ ការសិក្សាជាវិស្វករនៅសាកលវិទ្យាល័យតូក្យូ និងបានទៅសហរដ្ឋអាមេរិកផងដើម្បីបន្តការសិក្សា។ តែយុវជនរូបនេះ ពេលរៀនចប់ ពេញចិត្តនឹងធ្វើការជាជាងម៉ាសីុននៅក្នុងក្រុមហ៊ុន Shibaura...

អតីតប្រធាន Samsung ៖ មនុស្សពូកែអាចចិញ្ចឹមមនុស្សធម្មតារាប់លាននាក់ រកសីុជោគជ័យត្រូវមានមនុស្សពូកែច្រើនធ្វើការ

លោកសេដ្ឋី Lee Kun-hee អតីតប្រធានក្រុមហ៊ុន Samsung ដែលបានដឹកនាំក្រុមហ៊ុនដែល បង្កើតទ្បើងដោយឪពុកលោកនៅឆ្នាំ ១៩៣៨ បានមានប្រសាសន៍ថា មនុស្សពូកែ ជាមនុស្សដែល អាចចិញ្ចឹមអ្នកដទៃបានរាប់លាននាក់ឯនោះ។ គាត់មានប្រសាសន៍បែបនេះ ព្រោះលោកចង់ឲ្យតម្លៃលើគំនិតច្នៃប្រឌិត ដែលមនុស្សពូកែមាន ថាវាមានតម្លៃពេកក្រៃ។លោកសេដ្ឋីរូបនេះបានបន្តថា Samsung ត្រូវតែរើសមនុស្សពូកែមកធ្វើការ។ រើសបានមនុស្សពូកែម្នាក់ គឺមានតម្លៃស្មើនឹងប្រាក់១ពាន់លានដុល្លារ។ លោកសេដ្ឋី អាយុ៧៤ ឆ្នាំរូបនេះ ធ្លាប់បានប្រាប់បុគ្គលិក...

សេដ្ឋីសិង្ហបុរី Philip Ng ៖ អ្នកកើតមកខ្លួនទទេរ ស្លាប់ទៅវិញក៏ទទេរដែរ

លោកសេដ្ឋីមានបំផុតម្នាក់របស់ប្រទេសសិង្ហបុរី គឺលោក Philip Ng បានមានប្រសាសន៍ថា រឿងពិតពីកម្មសិទ្ធិគឺ គ្រប់កម្មសិទ្ធិនៅក្នុងដៃអ្នក មិនមែនជាកម្មសិទ្ធិរបស់អ្នកទ្បើយ។ ផ្ទុយទៅវិញ សម្ភារៈទាំងនោះទេ ដែលជាម្ចាស់លើខ្លួនអ្នកដែលកំពុងកាន់កាប់។គាត់លើកទ្បើងដូចនេះប្រហែលលោកចង់មានន័យថា យើងគ្រប់គ្នាកើតមកគ្មានលុយយកមកតាមទេ ហើយយើងក៏មិនអាចយកលុយដែលខំរកបាន ពេលនៅរស់ ទៅតាមជាមួយដែរនៅពេលដែលយើងស្លាប់។ ដូចនេះ ពេលអ្នករកសីុ ឬធ្វើការសូមកំុគិតតែពីលុយពេក សូមគិតដល់គិតគុណតម្លៃនៃជីវិតអ្នកផង។ តើអ្នករកសីុដើម្បីអ្វី?លោកសេដ្ឋី Philip Ng ដែលខ្លួនលោកជា អ្នកគោរពសាសនាភ្ជាប់ផ្ជួនម្នាក់ផងនោះ...

ស្ថានិកក្រុមហ៊ុន Hyundai ៖ ប្រថុយ បើឈ្នះអ្នកនឹងសប្បាយចិត្ត បើចាញ់អ្នកនឹងឆ្លាតជាងមុន

លោក Chung Ju-yung ស្ថាបនិកក្រុមហ៊ុន Hyundai ដែលជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េ ខាងត្បូង បានកសាងក្រុមហ៊ុនមួយនេះ ចេញពីខ្លួនគាត់ផ្ទាល់ អស់រយៈពេលស្ទើមួយជីវិតគាត់។ គាត់ត្រូវបានគេស្គាល់ថា ជាសហគ្រិនដែលទទួលការគោរពបំផុតមួយនៅប្រទេសរបស់លោក ហើយគាត់ក៏មានដំបូន្មានជាច្រើនដែលលោកអ្នកអាចរៀនសូត្រតាម។ ពាក្យមួយឃ្លាដែលល្បីបំផុតគឺ លោកបានពោលថា ចង់រកសីុ អ្នកត្រូវតែហ៊ានប្រថុយ ប្រថុយបើឈ្នះអ្នកនឹងសប្បាយចិត្ត តែបើចាញ់វិញ អ្នកនឹងឆ្លាតជាងមុន។លោកបានពន្យល់ថា គ្មានអ្វីសប្បាយចិត្តជាង ពេលដែលអ្នកប្រថុយ បានជោគជ័យទេ តែបើអ្នកចាញ់វិញ...

ប្រធានតូយូតាលោកAkio Toyoda ៖ ខ្ញុំមិនចង់ឃើញតូយូតាជាទ្បានល្អលេខ១ក្នុងពិភពលោកទេ តែខ្ញុំចង់ត្រឹមជាទ្បានល្ពបំផុតក្នុងចិត្តអតិថិជនប៉ុណ្ណោះ

នាយកប្រតិបត្តិដ៏មានវោហារបស់ក្រុមហ៊ុនទ្បានតូយូតា គឺលោក Akio Toyoda ធ្លាប់បានមានប្រសាសន៍ថា គាត់មិនចង់ឃើញតូយូតាក្លាយជាទ្បានលេខមួយល្អបំផុតក្នុងលោកនេះទេ អ្វីដែលលោកចង់ឃើញគឺត្រឹមតែជាទ្បានល្អបំផុតក្នុងចិត្តអ្នកជិះគឺបានហើយ។លោកនាយកប្រតិបតិ្ត ដែលត្រូវជាចៅរបស់ស្ថាបនិក តូយូតាគឺលោក Sakichi Toyoda បាននិយាយថា គ្រប់គ្នាតែងតែលើកទ្បើងថា ទ្បានតូយូតា គឺជាទ្បានដែលជាប់លេខ១ ជាទ្បានដែលគេពេញនិយមជិះជាងគេបំផុតក្នុងលោក។ តែយ៉ាងណាលោក Akio បានពន្យល់ថា អ្នកជិះគេមិនចង់ដឹងទ្បានហ្នឹងលេខ១ ឬយ៉ាងណាក្នុងពិភពលោកនោះទេ សំខាន់គឺទ្បានហ្នឹងលេខ១ ក្នុងចិត្តរបស់ពួកគាត់ដែរឬទេ។លោកក៏បានអះអាងទៀតផងដែរ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុនលោកជោគជ័យដូចសព្វថ្ងៃ...

ស្ថាបនិក Pannasonic ៖ ថ្មត្រជាក់ ក៏អាចក្លាយជាក្តៅវិញបានដែរ បើអ្នកអង្គុយលើវា ៣ឆ្នាំ

លោក Konosuke Matsushita ស្ថាបនិករបស់យីហោ Pannasonic ដែលជាយីហោគ្រឿង អេទ្បិចត្រូនិច ធំបំផុតនៅជប៉ុនបានលើកយកនូវសុភាសិតរបស់ជប៉ុនមួយថា “ថ្មត្រជាក់ ក៏អាចនឹងក្លាយជាក្តៅបានដែរ បើអ្នកអង្គុយលើវាជាង៣ឆ្នាំ”។លោក Konosuke ដែលគ្រប់គ្នានៅជប៉ុនទទួលស្គាល់ថា ជាបិតានៃគំនិតគ្រប់គ្រងនៅជប៉ុន ពន្យល់នូវសុភាសិតខាងលើថា លើលោកនេះគ្មានអ្វីដែលមនុស្សយើងធ្វើមិនបាននោះទេ ដរាបណា យើងដាក់ចិត្តដាក់កាយធ្វើវា ក្នុងរយៈពេលយូរមួយរហូតជោគជ័យ។ ប្រៀបដូចនឹងថ្មដែរ ជោគជ័យរបស់មនុស្សម្នាក់អាចនឹងកើតមានទ្បើង នៅពេលណាដែលយើងបានខំប្រឹងគ្មានឈប់ ពេញដោយភាពអត់ធ្មត់ច្រើន។លោក Konosuke...

៥ ដំបូន្មានទិញផ្ទះល្អបំផុតសម្រាប់អ្នកទិញផ្ទះដំបូង

សម្រាប់អ្នកមិនដែលបានវិនិយោគលើកការទិញផ្ទះសោះ ការទិញផ្ទះលើកដំបូង គឺមានអារម្មណ៍ ដូចជារំភើបផង តែភ័យផងខ្លាចទិញខុស។ គ្រប់គ្នាដឹងថាវិស័យអចលនទ្រព្យ ក្នុងរយៈពេលវែង គឺតម្លៃវា នឹងទ្បើងថ្លៃជានិច្ច តែក្នុងរយៈពេលខ្លី វាអាចចុះថ្លៃបានដែរ ដូចនេះគ្មាននរណាម្នាក់ដឹងឲ្យប្រាកដ ១០០%នោះទេ ពីអនាគត របស់ផ្ទះដែលអ្នកនឹងទិញ។ ទោះយ៉ាងណា ខ្ញុំបានស្រង់យកនូវគំនិតដែលជាដំបូន្មានល្អៗ សម្រាប់លោកអ្នកយកទៅពិចារណា ពេលសម្រេចចិត្តទិញផ្ទះ។1. មើលហិរញ្ញវត្ថុខ្លួនឯងសិន លទ្ធភាពរបស់អ្នកក្នុងការទិញផ្ទះគឺសំខាន់បំផុត ដើម្បីអះអាងថា លោកអ្នកមានលទ្ធភាពក្នុងការ ហែលឆ្លងពេលមានវិបតិ្តអចលនទ្រព្យបាន។ លទ្ធភាពហិរញ្ញវត្ថុមិនសំដៅតែលើ លុយសុទ្ធដែលអ្នកមាននោះទេ...

ស្ថាបនិកហុងដា Soichiro Honda ធ្លាប់ធ្វើការឲ្យក្រុមហ៊ុនជួសជុលទ្បានដោយអត់ប្រាក់ខែ ព្រោះតែចូលចិត្តនិងចង់រៀនពីទ្បាន

ស្ថាបនិកទ្បាននិងម៉ូតូ ហុងដាគឺលោក Soichiro Honda ចាប់កំណើតនៅខែវិច្ឆកា ឆ្នាំ១៩០៦ ជាកូនច្បងរបស់លោក Gihel Honda។ លោក Soichiro ទោះលោកនៅក្មេងអាយុត្រឹមតែ បួនទៅ៥ឆ្នាំប៉ុណ្ណោះតែលោកមានចំណាប់អារម្មណ៍ខ្លាំងពេលដែលលោកបានឃើញទ្បានជាលើកដំបូង។ពេលដែលលោកមានអាយុ១៥ឆ្នាំ លោក Soichiro Honda បានបោះបង់ការសិក្សាចោល ដោយបានចូលធ្វើការដោយគ្មានប្រាក់ខែនៅក្រុមហ៊ុន Art Shokai ដែលជាក្រុមហ៊ុន ជួសជុលទ្បានធំបំផុតមួយនៅជប៉ុននៅពេលនោះ។ នៅទីនោះ យុវជន...

សម្តេចសង្ឃ Dalai Lama ៖ មិត្តភាពពិតកើតទ្បើងដោយសារការទុកចិត្តគ្នា មិនកើតទ្បើងដោយសារលុយ ឬឋានៈទេ

សម្តេចសង្ឃ Dalai Lama ជំនាន់ទី១៤ ដែលទ្រង់មានព្រះជន្មជាង៨១ឆ្នាំហើយនោះ បានមានបន្តូលកាលពីថ្ងៃទី១២ មករាថា មិត្តភាពពិតរបស់មនុស្សជាតិគឺកើតទ្បើង និងគង់វង្សបានដោយសារ ការជឿទុកចិត្តគ្នាមិនអាស្រ័យនឹងការមានលុយច្រើន មានអំណាចធំ ឬមានការអប់រំខ្ពស់ទ្បើយ។ព្រះអង្គបានពន្យល់ថា ពេលណាយើងមានការជឿទុកចិត្តគ្នា នោះមិត្តភាពពិតនឹងកើតទ្បើងភ្លាម។ ទំនុកចិត្តគឺវាអាស្រ័យនឹង ឆន្ទះនិងភាពទៀងត្រង់របស់ភាគីមួយទៀត ហើយបើខ្វះរបស់ទាំងពីរ ទំនុកចិត្តគឺមិនឋិតថេរទ្បើយទោះមានលុយច្រើនយ៉ាងណាក៏ដោយ។ព្រះអង្គបានបន្តថា បើយើងគ្រប់គ្នាយកចិត្តទុកដាក់គ្នាទៅវិញ ទៅមកដោយចិត្តទៀងត្រង់ ជួយគ្នាទៅវិញទៅមក គោរពសិទ្ធិគ្នាទៅវិញទៅមក ដែលនេះហើយជាមូលដ្ឋានគ្រឹះនៃ ការទុកចិត្តគ្នា...
LEO BEER Cambodia