ទំព័រដើម អ្នកនិពន្ធ ប្រកាស​ដោយ Hong

Hong

710 ប្រកាស 0 យោបល់

Tim Cook៖ ជំពូកបុគ្គលិកលក្ខណៈទាំង៥ដែលខ្ញុំជ្រើសរើសបម្រើការនៅក្រុមហ៊ុន Apple

មិនថាក្រុមហ៊ុនណាជាក្រុមហ៊ុនណានោះទេតែងចង់បានបុគ្គលិកឆ្មើមមកធ្វើការជាមួយ ដើម្បីជួយជ្រោមជ្រែងផលប្រយោជន៍រួមទាំងអស់។ ដោយឡែកសម្រាប់ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីឈ្មោះពេញពិភពលោកមានការផ្ដោតសំខាន់ទៅលើបុគ្គលិកលក្ខណៈទាំង៥បែបនេះ៖១) ពូកែជាពិសេសក្នុងការដោះស្រាយបញ្ហា៖ ជាបុគ្គលិកពូកែក្នុងការងារទូទៅគឺជាចំណុចវិជ្ជមានមួយហើយ​ តែប្រសិនបើអ្នកជាបុគ្គលិកពូកែក្នុងការដោះស្រាយបញ្ហាឬឧបសគ្គនានាទៀត នោះវារឹតតែពិសេស។ មុននឹងក្លាយជាអ្នកដែលពូកែក្នុងការដោះស្រាយបញ្ហាក៏មិនមែនជារឿងមួយងាយស្រួលនោះដែរ ព្រោះវាត្រូវការការហ្វឹកហាត់ផ្នែកខួរក្បាលច្រើន ដែលមានតែអ្នកទេដែលអាចបង្កើតនិងផ្ដល់ឱកាសឲ្យខ្លួនឯងក្នុងការធ្វើរឿងទាំងនោះបាន។២) ការតាំងចិត្តខ្ពស់៖ បើគ្មានការចិត្តខ្ពស់នោះទេ ទោះចង់ធ្វើអ្វីក៏មិនបានសម្រេចនោះដែរ ព្រោះបើគ្មានការតាំងចិត្តខ្ពស់ អ្នកនឹងងាយបោះបង់ចោលការងារងាយៗណាស់ ជាពិសេសនៅពេលដែលជួបឧបសគ្គនានា។ ចំណុចនេះហើយបានបញ្ជាក់ឲ្យឃើញថាមនុស្សដែលបរាជ័យនិងជោគជ័យខុសគ្នាត្រង់ចំណុចណានោះ។៣) ចង់ចេះចង់ដឹង៖ បើមនុស្សម្នាក់មិនចង់ចេះឬមិនចង់ពីរឿងអ្វីមួយនោះទេ អ្នកនោះក៏ប្រហែលជាពិបាកខ្លាំងក្នុងការអភិវឌ្ឍខ្លួនឯង ព្រោះគ្មាននរណាម្នាក់អាចមកដឹកដៃយើងឲ្យចង់ធ្វើអ្វីមួយបាននោះទេ ក្រៅពីខ្លួនយើងខ្លួនឯង។ នៅពេលដែលបុគ្គលិកអាចអភិវឌ្ឍខ្លួនទៅមុខបាន​ នោះក្រុមហ៊ុនក៏ដើរទៅមុខយ៉ាងរលូនដែរ។៤) អាចធ្វើការងារជាក្រុមបានល្អ៖ អ្វីដែលជាចម្ងល់នោះគឺមនុស្សពូកែៗភាគច្រើនអាចនឹងមិនពូកែធ្វើការងារជាក្រុមនោះទេ ព្រោះអ្នកទាំងអស់នោះមានភាពជឿជាក់ចំពោះសមត្ថភាពរបស់ខ្លួនពេក រហូតពិបាកក្នុងការទទួលយកគំនិតអ្នកដទៃ ដែលចុងក្រោយពួកគេនឹងជួបឧបសគ្គនានានៅពេលធ្វើការងារជុំគ្នា។៥) មានមហិច្ឆតាខ្ពស់៖ ក្រុមហ៊ុនណាក៏ដោយគឺត្រូវការហើយក៏ខ្សត់មនុស្សប្រភេទនេះណាស់ ព្រោះអ្នកដែលមានមហិច្ឆតាខ្ពស់តែងតែខំរកវិធីដើម្បីធ្វើឲ្យការងារទទួលបានភាពជោគជ័យឬផលចំណេញច្រើនជាងមុន។ ប្រសិនបើអ្នកចេះតែទទួលអ្វីដែលគេផ្ដល់ឲ្យមួយមុខ នោះអ្នកប្រហែលជាមិនមែនបុគ្គលិកឆ្នើមដែលក្រុមហ៊ុនធំៗចង់បាននោះទេ៕ដោយ៖​ ម៉ាយ៉ារស្មី

Jim Koch៖ សៀវភៅមួយក្បាលបង្រៀនខ្ញុំច្រើនជាង សកលវិទ្យាល័យ Harvardបង្រៀនខ្ញុំ

អស់រយៈពេលជាង ៣ទសវត្សរ៍មកនេះ លោក Jim Koch ស្ថាបនិកក្រុមហ៊ុនផលិតស្រាបៀវ Boston Beer បានប្រើប្រាស់រូបមន្តផលិតស្រាពីដូនតា ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន រហូតទទួលបានជោគជ័យ ក្លាយជាមហាសេដ្ឋីពាន់លានដូចសព្វថ្ងៃនេះ។លោក Jim Koch បានលើកឡើងថា ក្រោយពេលដែលលោកបានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផលិតស្រាបៀវ ដោយដាក់ឈ្មោះក្រុមហ៊ុនថា Boston Beer ព្រមទាំងផលិតស្រាដែលមានឈ្មោះថា Samuel Adams ជំហានបន្ទាប់ក្រោយពីការផលិត គឺការលក់ផលិតផលទាំងនេះ...

សារចុងក្រោយរបស់អតីតប្រធានាធិបតីអាមេរិក ទៅកាន់ប្រជាជនអាមេរិក

Barack Obama ដែលត្រូវបានគេស្គាល់ថាជាប្រធានាធិបតីស្បែកខ្មៅដំបូងបង្អស់សម្រាប់សហរដ្ឋអាមេរិក ហើយលោកថែមទាំងត្រូវប្រជាជនសហរដ្ឋអាមេរិកបោះឆ្នោតគាំទ្រឲ្យជាប់២អាណត្តិជា​ប់គ្នាថែមទៀតផង។ យ៉ាងណាមិញ ថ្មីៗនេះលោកអស់សិទ្ធក្នុងការឈរឈ្មោះទៀតហើយ ដោយសារតែច្បាប់នៅសហរដ្ឋអាមេរិកមិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីឈរឈ្មោះលើសពី២អាណត្តិនោះទេ។ដោយឡែក​ ថ្មីៗនេះគាត់ក៏បានសរសេរសារមួយដើម្បីថ្លែងអំណរគុណក្នុងការបានបម្រើសហរដ្ឋអាមេរិកទាំងមូលក្នុងឋានៈជានាយករដ្ឋមន្រ្តីទី៤៤ ហើយលោកអាចក្លាយជាប្រធានាធិបតីដ៏វៃឆ្នើម​ និងជាបុរសដែលមនុស្សសឹងគ្រប់រូបនៅទូទាំងពិភពលោកទទួលស្គាល់បានដោយសារតែអ្នកទាំងអស់គ្នានេះហើយ ដែលនៅចាំគាំទ្ររូបលោក។គាត់ក៏បានបន្តថ្លែងអំណរគុណទៅដល់បុគ្គលិកការងារគ្រប់ៗវិស័យ ជាពិសេសទៅដល់ខាងផ្នែកទាហ៊ាន និងផ្នែកខាងវេជ្ជសាស្រ្តដែលបានលះបង់ទាំងជីវិតក៏ដូចជាភាពអត់ធ្មត់គ្រប់កាលៈទេសៈដើម្បីជួយសង្រ្គោះដល់ជនរួមជាតិដែលជួបទុក្ខលំបាក។សារចុងក្រោយដែលគាត់បានលើកឡើងនោះគឺ ជាជាងការដែលចំណាយពេលទៅដើរលេងសប្បាយ ប្រជាជនគ្រប់ៗរូបគួរតែយកពេលវេលាគិតគូរអ្វីមួយដែលអាចផ្ដល់ជាប្រយោជន៍រួមខ្លះ ព្រោះពិភពលោកនេះបង្កើតឡើងមកសម្រាប់ឲ្យមនុស្សរស់នៅជួបជុំគ្នា មិនមែនធ្វើអ្វីឲ្យតែរួចខ្លួននោះឡើយ៕ដោយ៖ ម៉ាយ៉ារស្មី

ពិធីចំបុណ្យចំបើង លើកទី៣ នៅសៀមរាប ចាប់ផ្ដើមនៅថ្ងៃនេះហើយ!

កម្ពុជា​ និងកូរ៉េរៀបចំ​ពិធីបុណ្យចំបើងនៅខេត្តសៀមរាបបាន​នៅថ្ងៃនេះហើយដែលនឹងបន្តកម្មវិធី​រហូត​ដល់​ថ្ងៃទី២២​ខែមករាឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការជូនដំណឹង​របស់រដ្ឋបាលខេត្ត​សៀម​រាប។ពិធីបុណ្យចំបើង នេះធ្វើឡើងនៅ​​ភូមិកន្ត្រក​ សង្កាត់សំបូរ ក្រុងសៀមរាប ដែលនឹងផ្តល់ឱកាសដល់​បង​ប្អូន​ប្រជាពលរដ្ឋ សារធារណជន និងភ្ញៀវ​ទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តសប្បាយៗ និងទស្សនាការសម្តែងសិល្បះ ការតាំងពិព័រណ៍ ព្រមទាំងរូបចម្លាក់ផ្សេងៗដែលធ្វើអំពីចំបើងទៀតផង។កម្មវិធីនេះត្រូវបានរៀបចំដោយ ទីភ្នាក់ងារលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកូរ៉េ (KOTRA) ក្រោមការគាំទ្រពីក្រសួងកសិកម្ម​រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តសៀមរាបផងដែរ។គួរបញ្ជាក់ផងដែរថា  ពីធីបុណ្យនេះបានធ្វើឡើង​លើក​ទី​១នៅខែកុម្ភៈឆ្នាំ២០១៥ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ខេត្តបន្ទាយមានជ័យ១...

Mike Vetter៖ ពីបុគ្គលិកបម្រើការងារឲ្យហាង Burger King ក្លាយជាសេដ្ឋីរថយន្ត

លោក Mike Vetter អតីតបុគ្គលិកបម្រើការងារជាអ្នកលក់ឲ្យក្រុមហ៊ុន Burger King ប្រែពីការលក់ Burger ក្លាយជាអ្នកលក់ឡាន រហូតក្លាយខ្លួនជាសេដ្ឋី។Mike Vetter តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងរថយន្ត រហូតធ្វើឲ្យលោកហ៊ានបោះទុន សាងសង់ជាឧស្សាហកម្មដើរដោយស្វ័យប្រវត្តិ ដើម្បីផលិតនូវឧបករណ៍បំពាក់រថយន្តផ្សេងៗ។ លោកបានទិញរថយន្ត Pontiac Fiero ហើយដោះសំបកខាងក្រៅចេញ រួចបំពាក់ជាមួយសំបកដែលដូចទៅនឹងរថយន្ត Ferraris និង Lamborghinis ដើម្បីលក់...

ព័រទុយហ្គាល់ ចាប់អារម្មណ៍បើកថ្នាក់ភាសាព័រទុយហ្គាល់ កម្រិតឧត្ដមសិក្សានៅកម្ពុជា

ព័រទុយហ្គាល់ចាប់អារម្មណ៍ចង់បើកថ្នាក់បង្រៀនភាសារបស់ខ្លួននៅកម្រិតថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតយើងដែលមានចំណាប់អារម្មណ៍និង ដើម្បីពង្រឹង​នូវទំនាក់ទំនងពាណិជ្ជកម្មវវាងគ្នានឹងគ្នា។យោងទៅតាមទំព័រហ្វេសប៊ុករបស់លោក ជេត ជាលី​ សកលវិទ្យាធិការនៃសកលវិទ្យា​ល័យភូមិន្ទ​ភ្នំពេញ បានឲ្យដឹងថា លោកឯកឧត្តម Francisco Vaz Patto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋព័រទុយហ្គាល់ប្រចាំកម្ពុជា បានស្នើរដល់កម្ពុជា ឲ្យបង្កើតថ្នាក់បង្រៀន​ភាសារបស់ខ្លួនសម្រាប់ថ្នាក់ឧត្តមសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។តាមការស្រាវជ្រាវបង្ហាញថាបច្ចុប្បន្នមានមនុស្សជាង៣០០លាននាក់ប្រើភាសានេះនិងមានប្រទេស១០ដែលយកភាសាព័រទុយហ្គាល់ជាភាសាផ្លូវការ។គួរបញ្ជាក់ផងដែរថា ស្ថានទូតព័រទុយហ្គាល់ បានបើកការិយាល័យពាណិជ្ជកម្មនិងសហប្រតិបត្តិការរួចហើយ ដើម្បីបង្កើននូវការធ្វើពាណិជ្ជកម្ម និងវិនិយោគរបស់ព័រទុយហ្គាល់នៅកម្ពុជា។អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Jack Ma៖ អាមេរិក កំពុងតែចាយលុយខ្ជៈខ្ជាយច្រើនណាស់!

លោក Jack Ma ប្រធានក្រុមហ៊ុន Alibaba បានលើកឡើងថា អាមេរិកបានដើរខុស ក្នុងរយៈពេល ៣០ ឆ្នាំដោយបានខ្ជៈខ្ជាយលុយអស់ប្រមាណ ១៤ពាន់ពាន់លានដុល្លារអាមេរិក​ លើការធ្វើសង្រ្គាម ជាជាងការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។លោក Jack Ma បានលើកឡើងដូច្នេះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស ដោយការលើកឡើងនេះ លោកហាក់ដូចជាមិនពេញចិត្តនឹងទង្វើរបស់អាមេរិក ដែលតែងតែ...

ប្រទេស ៤ ផ្តល់សេវាថែទាំសុខភាពល្អបំផុតលើពិភពលោក ឆ្នាំ ២០១៧

វិស័យសុខាភិបាល គឺជាវិស័យមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនប្រទេសជាតិឲ្យការរីកចម្រើន ហើយខាងក្រោម យើងសូមបង្ហាញពីប្រទេសចំនួន ៤ ដែលជាប់ជាប្រទេសផ្តល់សេវាថែរទាំសុខភាពល្អដាច់គេប្រចាំឆ្នាំ ២០១៧ ដែលបានចម្រាញ់ចេញពីបណ្តាប្រទេសដែលផ្តល់សេវាថែរទាំសុខភាពល្អៗ ចំនួន ២៤ផ្សេងទៀត។១. ប្រទេស ម៉ាឡេស៊ី៖វិស័យវេជ្ជសាស្ត្រនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងមានការរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ និងបានធ្វើទេសចរដែលទៅដើម្បីស្វែងរកការព្យាបាលកើនឡើង ១០០ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ជាងនេះទៅទៀត សេវាកម្ម និងថ្លៃធ្វើដំណើរនៅក្នុងប្រទេសនេះ មានតម្លៃថោកសមរម្យ រហូតអាចទាញបានភ្ញៀវទៅទទួលការព្យាបាលបានប្រមាណជាង...

ស្ពានហាលឆ្លងទៅអង្គរវត្តនឹងត្រូវបិទរយៈពេល៤ឆ្នាំក្រោយពេលស្ពានបណ្តែតទឹកថ្មីដំណើរការ

ស្ពានហាលនៅប្រាសាទអង្គរវត្ត នឹងត្រូវបិទរយៈពេល៤ឆ្នាំ ក្រោយពេលដែលដាក់ដំណើរការនៃស្ពាន​បណ្តែតទឹក ដើម្បីធ្វើការ ជួសជុលឡើង។ នេះបើយោងតាមទំព័រហ្វេសបុគរបស់អាជ្ញាធរអប្បរា។ស្ពានហាល អាចផ្ទុកបានប្រមាណពី២០ទៅ៣០តោន នេះបើយោងទៅតាមរូបភាពនៃផ្ទាំងចម្លាក់នោះ យើងអាចគិតតាមទម្ងន់របស់ដំរី ដែលមួយក្បាលមានទម្ងន់ពី៧ទៅ១៥តោន ព្រមទាំងទ័ពមួយក្រុមទៀត។ស្ពានបណ្តែតទឹកនេះមានតាំងពីសម័យបុរាណមកម្លេះ បើប្រៀបនឹងស្ពានបណ្តែតទឹកបច្ចប្បន្ន គឺត្រូវបានកសាងឡើងស្ពានថ្មដែលសាងអំពីថ្មភក់ ថ្មបាយក្រៀម ឬសាងរួមគ្នារវាងថ្មបាយក្រៀម និងថ្មភក់ ចំនួនជាង១០០។បើប្រៀបធៀបជាមួយស្ពានបណ្តែតទឹកនៅពេលបច្ចុប្បន្ននេះ គឺខុសគ្នាត្រង់ថា ស្ពានអណ្តែតទឹកបណ្តោះអាសន្នធ្វើពីពោងជ័រ Polyethylene ហើយ​លក្ខណៈ​ពិសេសរបស់ស្ពានអណ្តែតទឹកបណ្តោះអាសន្នគឺមានសុពលភាពប្រើការបានដល់ទៅ២០ឆ្នាំ។គួរបញ្ជាក់ផងដែរថា ស្ពានបណ្តែតទឹកថ្មីប្រើប្រាស់ ផ្ទៃពោងជ័រអណ្តែតទឹកសរុបគឺ១៨៧៤ម៉ែត្រការេ (បណ្តោយ១៩៧​ម៉ែត្រ​x​ទទឹង១០ម៉ែត្រ)...

Uber ដំណើរការសេវាកម្មដឹកជញ្ជូនអាហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ

UberEats គឺជាសេវាកម្មថ្មីមួយរបស់ក្រុមហ៊ុន Uber ដែលបាននឹងកំពុងដំណើរ ដើម្បីដឹកជញ្ជូនអាហារនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។UberEats បង្កើតឡើងដើម្បីដឹកជញ្ជូនអាហារពីភោជនីដ្ឋានប្រមាណជាង ១០០កន្លែង ជាមួយនឹងអាហារប្រមាណ ២៤មុខ ដឹកជញ្ជូនពីភោជនីដ្ឋាន ទៅតាមផ្ទះរបស់លោកអ្នក។អ្នកប្រើប្រាស់កម្មវិធី UberEats អាចធ្វើការកម៉្មង់អាហារពីភោជនីដ្ឋាន ហើយទទួលបានអាហារដែលខ្លួនចូលចិត្តត្រឹមតែប៉ុន្មាន ៣០ ទៅ ៤៥នាទី ប៉ុណ្ណោះ។សេវាកម្មនេះ បង្កើតឡើងស្របតាមតម្រូវការ និងទីផ្សារប្រកួតប្រជែងនៃការដឹកជញ្ជូនអាហារដល់អតិថិជន។ សេវាកម្មនេះ ចាប់ដំណើរការពីម៉ោង ១០ព្រឹក...
LEO BEER Cambodia