ទំព័រដើម ភាពជាអ្នកដឹកនាំ ស្ថាបនិកទ្បានតូយូតាទាំង៤ជំនាន់មាន ឈាមជាអ្នកច្នៃបង្កើត បើរកមិនឃើញគឺមិនឈប់

ស្ថាបនិកទ្បានតូយូតាទាំង៤ជំនាន់មាន ឈាមជាអ្នកច្នៃបង្កើត បើរកមិនឃើញគឺមិនឈប់

នៅក្នុងរយៈពេល៧០ឆ្នាំ ក្រុមហ៊ុនទ្បាន តូយូតា បានក្លាយពីក្រុមហ៊ុន ផលិតម៉ាសីុន សូត្រ ដើម្បីផលិតក្រណាត់ ទៅជាក្រុមហ៊ុនទ្បានដែលធំជាងគេបំផុតលើពិភពលោក។ ក្រុមហុ៊នទ្បានមួយនេះ ដឹកនាំដោយឈាមជាអ្នកច្នៃបង្កើតនៃនៃត្រកូល តូយូតា ទាំង៤ជំនាន់ ដោយមានវប្បធម៌ Kaizen ឬការអភិវឌ្ឍផលិតផលខ្លួនគ្មានឈប់ឈរ។

លោក Sakichi Toyota ដែលជាស្ថានិកជំនាន់ទី១ នៃក្រុមហ៊ុន តូយូតា មានការតាំងចិត្តខ្លាំងណាស់ក្នុងងារគាត់ជាវិស្វករម្នាក់។ គាត់មានចំណាយពេល ស្ទើរតែមួយជីវិតគាត់ដើម្បីបង្កើតនូវម៉ាសីុនផលិតក្រណាត់ ដែលជាចំណុចចាប់ផ្តើមនៃកំណើតរបស់ក្រុមហ៊ុនតូយូតា។

លោក Sakichi បានធ្វើដំណើរទៅអាមេរិកជាច្រើនដង ដើម្បីស្វែងយល់បច្ចេកវិទ្យាផ្សេងៗ ដើម្បីបង្កើតនូវម៉ាសីុនដែលខ្លាំង។ ទៅអាមេរិកមិនគ្រប់គ្រាន់ទ្បើយ ដើម្បីឲ្យលោកមានគំនិត សម្រេចនូវក្តីបំណងគាត់ក្នុងការបង្កើតនូវបច្ចេកវិទ្យាដែលជាគ្រឺះរបស់ក្រុមហ៊ុនតូយូតាសព្វថ្ងៃ។

ដល់ជំនាន់ទី២ ដែលដឹកនាំដោយកូនលោក Sakichi គឺលោក Kiichiro ក្រុមហ៊ុនតូយូតា បានប្តូរពីក្រុមហ៊ុនផលិតម៉ាសីុន ផលិតក្រណាត់ ទៅជាក្រុមហ៊ុនផលិតទ្បានជាដំបូង។ នេះជាការផ្លាស់ប្តូរដ៏ធំសម្រាប់ប្រវត្តិក្រុមហ៊ុនតូយូតា តែខួរក្បាលរបស់អ្នកដឹកនាំរបស់គ្រួសារតូយូតា មិនមានការផ្លាស់ប្តូរទេពោលគឺគ្រប់គ្នា មានឈាមជាអ្នកច្នៃប្រឌិត ជាវិស្វ័ករម៉ាសីុន។

ជំនាន់ចុងក្រោយគឺ ដឹកនាំដោយនាយកប្រតិបតិ្តបច្ចុប្បន្ន លោក Akio Toyota ដែលជាចៅទួតរបស់ Sakichi Toyota បានទទួលដំណែងដឹកនាំតាំងពីឆ្នាំ ២០០៩។ លោក Akio Toyota បានលើកទ្បើងថា ពេលអតិថិជន ទិញទ្បានតូយូតា ពួកគាត់មិនមែនទិញទ្បានទេ គឺពួកគាត់ទិញភាពជឿទុកចិត្ត ពីក្រុមហ៊ុន លោកវិញទេ។

គួរបញ្ចាក់ថានៅឆ្នាំ ២០១៦នេះ ក្រុមហ៊ុនតូយូតា បានលក់ទ្បានប្រហែលជាង១០លាន គ្រឿង នៅទូទាំងពិភពលោក ដោយរកចំណូលបាន ២៥០ពាន់លាន ដុល្លារអាមេរិក៕

Comments

comments