ទំព័រដើម ចាប់ផ្តើមអាជីវកម្ម Air Asia នឹងបង្កើត IPO លើកដំបូងនៅឥណ្ឌូនេស៊ី

Air Asia នឹងបង្កើត IPO លើកដំបូងនៅឥណ្ឌូនេស៊ី

ក្រុមហ៊ុន Air Asia គ្រោងនឹងបង្កើត IPO បោះផ្សាយលក់មូលបត្រ ជាសាធារណ:លើកដំបូង នៅដើមឆ្នាំក្រោយ នៅប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន ខណ:ដែលតម្រូវការធ្វើដំណើរមានការកើនទ្បើង។
លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន Air Asia បានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសរបស់ Bloomberg Business ថា ក្រុមហ៊ុនអាកាសចរណ៍ Air Asia នឹង ចាត់តាំងមន្ត្រីធនាគារមួយចំនួនឲ្យរៀបចំប្រព័ន្ធបោះផ្សាយ IPO ស្ដីពីសេចក្ដីប្រកាសបោះផ្សាយលក់មូលបត្រនេះនៅក្នុងរយះពេលប៉ុន្មានខែខាងមុខនេះ។
ថ្នាក់ដឹកនាំដដែលនេះ បានឲ្យដឹងទៀតថា ក្រុមហ៊ុន Air Asia មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការពង្រីកជើងហោះហើរថ្នាក់អន្តរជាតិថ្មីចេញពី ទីក្រុងល្បីធំៗ នៃប្រទេសឥណ្ឌូនេស៊ី ដោយទីក្រុងទាំងនេះ កំពុងទាក់ទាញភ្ងៀវទេសចរ​ណ៍ ដែលជ​ម្រុញឲ្យមានកំណើននៃតម្រូវការកើនឡើងក្នុងការធ្វើដំណើរ ។ លោកក៏បានបង្ហើបឲ្យដឹងដែរថា ក្រុមហ៊ុន Air Asia នឹងចាប់ផ្ដើមបង្កើតក្រុមហ៊ុន បណ្ដាក់ទុនរួមគ្នាមួយនៅប្រទេសជប៉ុន នៅដើមឆ្នាំក្រោយនេះដែរ។
ផែនការបង្កើត ការបោះផ្សាយលក់មូលបត្រនេះ បានធ្វើឡើង ខណះដែលយន្តហោះមួយនៅប្រទេសឥណ្ឌូនេស៊ី និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Air Asia បានធ្លាក់កាលពីខែធ្នូកន្លងមកនេះ ដោយបានហោះហើរពីទីក្រុង Surabaya ទៅកាន់ប្រទេសសិង្ហបុរី ក្នុងនោះមានអ្នកដំណើរ និងបុគ្គលិកក្នុងយន្តហោះចំនួន ១៦២នាក់បានស្លាប់បាត់បង់ជីវិត៕

Comments

comments