ទំព័រដើម ភាពជាអ្នកដឹកនាំ ៥ចំណុច ធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនចេះសហការគ្នា

៥ចំណុច ធ្វើឲ្យបុគ្គលិកក្នុងក្រុមហ៊ុនចេះសហការគ្នា

ទំនាស់វិវាទ និងការបែកបាក់សាមគ្គី ក្នុងក្រុមហ៊ុនគឺជារឿងដែលចៀសមិនផុត។ ផលវិបាកនៃការបែកបាក់គ្នានេះ នឹងផ្តល់ផលអាក្រក់ដល់ក្រុមហ៊ុនទាំងមូល ហើយ​ធ្វើក្រុមហ៊ុនមិនអាចរីកចម្រើនបានថែមទៀតផង។ ចំណុចទាំង៥ ខាង​ក្រោម​នេះ នឹងជួយឲ្យបុគ្គលិកក្នុងក្រុមហ៊ុនរបស់អ្នក ចេះគោរព ស្រឡាញ់ និងចេះ​សហការគ្នា៖

១. ប្រែក្លាយក្រុមហ៊ុនធំ ក្លាយជាគ្រួសារធំ៖ វាពិតជាសំខាន់ខ្លាំងណាស់ ក្នុង​ការ​ធ្វើឲ្យ​បុគ្គលិកមានអារម្មណ៍ថា ក្រុមហ៊ុនជាផ្ទះរបស់ពួក មិត្ត​រួមការ​ងារ​ជាសមា​ជិក​ក្នុងគ្រួសាររបស់ពួកគេ ហើយគោលដៅរបស់ក្រុមហ៊ុន ជាកាតព្វកិច្ច​រួម​នៃ​សមា​ជិកគ្រួសារ។ អ្នកគ្រប់គ្រងក្រុមហ៊ុន គម្បីបង្ហាញពីគោលដៅរួម ការងាររួម និង​ឆន្ទៈរួម ពិសេស គឺការបង្កើនចំណង់មិត្តភាពរវាងបុគ្គលិក និងនិយោជក ដោយ​ការគោរព ស្រឡាញ់ និងចេះជួយគ្នាទៅវិញទៅមក។

២. បង្កើតវប្បធម៌ ញ៉ាំជុំគ្នា និងធ្វើការរួមគ្នា៖ ការទទួលទានអាហារជុំគ្នា ជា​ពិសេស​គឺនៅពេលដែលកន្លែងចង្អៀត ជាឱកាសដែលអាចឲ្យបុគ្គលិកនៅជិតគ្នា ពិភាក្សា​គ្នា និងចង់មិត្តជាមួយគ្នា។ លើសពីនេះ បើសិនជាពួកគេអាច​ធ្វើអាហារ​ញ៉ាំ​ជុំគ្នាបានថែមទៀត នោះនឹងរឹតតែល្អប្រសើរ។

៣. សេរីភាពនៃការស្លៀកពាក់៖ ក្រុមហ៊ុនភាគ​ច្រើនឲ្យបុគ្គលិក​ស្លៀក​ពាក់​ឯក​សណ្ឋាន​ជាប្រចាំ ដូចជា អាវដែលមានរូបស្រាបៀរ មាន Logo មានបិទ​ឈ្មោះ​ខ្លួន​ឯង និងពាក់ស្បែកជើងកែង ជាដើម ដែលជាហេតុធ្វើ​ឲ្យបុគ្គលិក​មាន​អារម្មណ៍​តឹងតែង ខ្វះសេរីភាព និងមានសំពាធ។

៤. កម្មវិធីញ៉ាំកាហ្វេដោយចៃដន្យ៖ លោក Ryan Holmes ស្ថាបនិកក្រុមហ៊ុន Hootsuite បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់​លោក​បាន​រៀបចំកម្មវិធី​ញ៉ាំ​កា​ហ្វេដោយចៃដន្យ ដែលរៀបចំឲ្យបុគ្គលិកក្នុងក្រុមហ៊ុនចាប់ឆ្នោតរើសដៃគូ ដើម្បី​ទទួលទៀនកាហ្វេជាមួយគ្នា។ ការធ្វើបែបនេះ បានផ្តល់ឱកាស​ឲ្យ​បុគ្គលិក​ក្នុង​ក្រុមហ៊ុន អាចបង្កើនទំនាក់ទំនងជាមួយបុគ្គលិកផ្សេងទៀត ដែលនៅផ្នែក​ផ្សេង​ពីគ្នា។

៥. ការរៀបចំឲ្យមានដំណើរកំសាន្ត និងពិធីជប់លៀង៖ កម្មវិធីទាំងនេះ នឹង​ធ្វើឲ្យបុគ្គលិកកាន់តែមានភាពសប្បាយរីករាយរួមគ្នា និងសប្បាយ​ចិត្តក្នុងការ​បំពេញការ​ងារផងដែរ៕

អត្ថបទដោយ៖ HUA

Comments

comments