ទំព័រដើម ចាប់ផ្តើមអាជីវកម្ម ហាងលក់សាច់មាន់ ជាអាជីវកម្មដែលអ្នកមិនគួរមើលរំលង

ហាងលក់សាច់មាន់ ជាអាជីវកម្មដែលអ្នកមិនគួរមើលរំលង

បើ យើងនិយាយពីសាច់មាន់ គឺជាអាហារដែល មនុស្សភាគច្រើន ចូលចិត្ត បរិភោគណាស់ ហើយបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ប្រទេសកម្ពុជា បានធ្វើការនាំចូលសាច់មាន់មកពីទីផ្សារបរទេសដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារក្នងស្រុក ខណៈដែលប្រជាពលរដ្ឋកម្ពុជា និយមបរិភោគសាច់មាន់។

កាលពីខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅ លោក សំ កុសល ស្ថាបនិក នៃ Business Cambodia បានជួបនឹងភ្នាក់ងារលក់សាច់មាន់នៃ ក្រុមហ៊ុន CPម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថា សព្វថ្ងៃនេះ ក្រុមហ៊ុន CP បានកាន់កាប់ចំណែកទីផ្សារលក់មាន ជាង ៥០ភាគរយ ខណៈ៥០ភាគរយជាលក្ខណអាជីវកម្មតូចៗ ឬជាសិប្បកម្មតូចដែលកំពុងកាន់កាប់ការផ្គតផ្គង់សាច់មាន់នៅកម្ពុជា។

នៅប្រទេសកម្ពុជា​ យើងវិញ ក្រៅពី ផ្សារបន្លែដែលលោកអ្នកអាចរកទិញសាច់មាន់បាន គឺមាននៅទំនើបផ្សារ Lucky និងផ្សារទំនើប AEON ដែលផ្សារទាំង២នេះ កំពុងលក់សាច់មានរបស់ក្រុមហ៊ុន CP រីឯនៅតាមផ្សារត្រីធម្មតាវិញ គឺអាចយកមកពីកន្លែងកាប់សាច់តូចៗលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោក សំកុសល ក៏បានស្រាវជ្រាវ នៅប្រទេសជិតខាង និងប្រទេសមួយចំនួន នៅអាស៊ាន ហើយលោកសង្កេតឃើញថា ទីសត្តឃាត របស់គេមានលក្ខណៈ ដូចក្រុមហ៊ុន CP គឺមានច្រើនណាស់ ខុសពីកម្ពុជាដែលមានតែក្រុមហ៊ុន CP ប៉ុណ្ណោះ កំពុងកាន់កាប់ចំណែកទីផ្សារ ៥០ភាគរយ។

ដូច្នេះហើយ ហាងលក់សាច់មាន់គឺជាអាជីវកម្មមួយដែលមានសក្ដានុពលធំ ដែលលោកអ្នក​ចាប់ផ្ដើមអាជីវកម្ម នៅទីផ្សារកម្ពុជា ហើយបើអ្នកចាប់ផ្ដើមអាជីវកម្មនេះ អ្នកគួរធ្វើឲ្យខុសពីអ្នកផ្គត់ផ្គង់ បែបលក្ខណៈគ្រួសារសព្វថ្ងៃ ដែលផ្ដោតលើការសម្លាប់និងកាប់សាច់ឲ្យទីផ្សារ៕

អត្ថបទដោយ៖ ហុង

 

Comments

comments