ទំព័រដើម ធុរកិច្ចអាស៊ាន សេវាកម្មតម្លើងផ្ទះចល័ត មានវត្តមាន នៅមីយ៉ានម៉ារំពឹងថាទទួលបានការពេញនិយមពីអតិថិជន

សេវាកម្មតម្លើងផ្ទះចល័ត មានវត្តមាន នៅមីយ៉ានម៉ារំពឹងថាទទួលបានការពេញនិយមពីអតិថិជន

កាលពីពេលថ្មីនេះ​ៗ U Kyaw Htoo Aung ប្រធានក្រុមហ៊ុនអចលនទ្រព្យ Treasure Triangle Company បានលើកពីការដំឡើងលំនៅឋានចល័តតម្លៃថោក និងចំណាយពេលខ្លី ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ។

U Kyaw Htoo Aung បានមានប្រសាសន៍ថា៖ ផ្ទះចល័តតម្លៃថោកនេះ សាងសង់ឡើងពីដែកដែលបានរៀបចំទុកជាមុន ហើយផ្ទះនេះទៀតសោតមាន ដំឡើងក្នុងរយៈពេលត្រឹមតែ ១០នាទី ពិសេសគឺតម្លៃថោក ត្រឹមតែប្រមាណជាង ៣,០០០ដុល្លារអាមេរិកប៉ុណ្ណោះ។​

លោកបានបន្ថែមថា ប្រជាពលរដ្ឋអាចប្រើប្រាស់ផ្ទះនេះជាលំនៅឋានបណ្តោះអាសន្ន ឫប្រើប្រាស់ជាការិយាល័យ ហាងកាហ្វេ ផ្សារម៉ាត និងតូបលក់ឥវ៉ាន់ក៏បានដែរ។

ផ្ទះតម្លៃថោកនេះ មានបណ្តោយប្រមាណ ៦ម៉ែត្រ ទទឹង ៣ម៉ែត្រ និងមានកំពស់ប្រមាណ ៣ម៉ែត្រ។ ជាងនេះទៅទៀត ផ្ទះនេះអាចសាងសង់បានពីរជាន់ និងអាចបន្ថែមវេរ៉ងដាបានថែមទៀតផង។

គួរបញ្ជាក់ផងដែរថា៖ ផ្ទះនេះ អាចរចនាម៉ូដ និងតុបតែងបន្ថែមបាន ប៉ុន្តែតម្លៃរបស់វាក៏មានការកើនឡើងផងដែរ អាចមានតម្លៃប្រមាណ ជាង ៤ពាន់ដុល្លារអាមេរិក៕

អត្ថបទដោយ៖ MENG SONGHUA

Comments

comments