ទំព័រដើម ភាពជាអ្នកដឹកនាំ សម្តេចសង្ឃ Dalai Lama៖ របស់ពីរយ៉ាងអ្នកត្រូវកម្ចាត់ឲ្យបានដើម្បីជោគជ័យ

សម្តេចសង្ឃ Dalai Lama៖ របស់ពីរយ៉ាងអ្នកត្រូវកម្ចាត់ឲ្យបានដើម្បីជោគជ័យ

សម្តេចសង្ឃព្រះពុទ្ធសាសនាដ៏ល្បីឈ្មោះមួយអង្គគឺព្រះអង្គ Dalai Lama ទ្រង់បានលើកទ្បើងថា កំហឹង និង សេចក្តីស្អប់ ជារបស់ពីរយ៉ាងដែលអ្នកត្រូវបង្រ្កាប ដើម្បីអាចជោគជ័យក្នុងជីវិត ដែលកំពុងតែប្រឈមនឹងស្រ្តេសច្រើនដូចបច្ចុប្បន្ន។

ពេលអ្នកនៅក្មេង របស់ទាំងពីរនេះជាធម្មជាតិទេ ដែលកើតទ្បើងចំពោះអ្នក។ តែពេលដែល អ្នកធំពេញវ័យហើយ របស់ទាំងពីរនេះក៏អាចនឹងធំជាងមុនដែរ ដូចនេះបើអ្នកមិនចេះគ្រប់គ្រងទេ នោះវានឹងនាំនូវផលវិបាកច្រើនដល់ខ្លួនអ្នក។

តាមប្រសាសន៍របស់សម្តេចសង្ឃ បានពន្យល់ថា ពេលយើងខឹង ឈាមនឹងរត់កាន់តែលឿន សម្ពាធន៍ទ្បើងខ្ពស់ ចេញទៅចុងដៃអ្នកដែលអាចនឹងងាយ ធ្វើឲ្យដៃអ្នកបញ្ចេញកំហឹងណាស់។ ពេលអ្នកខ្លាច នោះឈាមនឹងរត់ទៅចុងជើង ដែលនឹងធ្វើឲ្យអ្នកចេញសកម្មភាពរត់ចេញពីភាពភ័យខ្លាចនោះ។ អារម្មណ៍បែបនេះ គឺល្អទេ ពេលអ្នកនៅក្មេង តែពេលអ្នកធំ វាអាចនឹងរីកកាន់តែធំ។ បញ្ហានៅត្រង់អារម្មណ៍ ខឹង ខ្លាច ស្អប់អាចនឹងរីកធំជាង អារម្មណ៍នៃក្តីមេត្តា ដែលនេះជាការរីកមិនត្រូវទ្បើយ។

ពេលអ្នក ខឹង ស្អប់ច្រើន នោះអ្នកនឹងបាត់នូវចិត្តស្ងប់ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ដំណេក របស់អ្នក។ បែបនេះយូរៗ ទៅអ្នកនឹងញុាំមិនបានបក់មិនល្ហើយ ដែលចុងបញ្ចប់ទៅ អ្នកនឹងខ្សោយទាំងផ្លូវចិត្ត និង ផ្លូវកាយ។ ដូចនេះចង់ឬមិនចង់ ដើម្បីឲ្យអាជីវកម្មអ្នករីកចម្រើន អ្នកត្រូវទប់ស្កាត់ការរីករាលដាលនៃរបស់ទាំងពីរនោះ គឺ ខឹងនិងស្អប់៕

អត្ថបទដោយ៖ សំ កុសល
Samuel@business-cambodia.com

Comments

comments