ទំព័រដើម ធុរកិច្ចអាស៊ាន វៀតណាម ទទួលបានភ្ញៀវទេសចរបរទេសជាង ១០លាននាក់នៅឆ្នាំ ២០១៦នេះ

វៀតណាម ទទួលបានភ្ញៀវទេសចរបរទេសជាង ១០លាននាក់នៅឆ្នាំ ២០១៦នេះ

លោក Nguyễn Ngọc រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានបង្ហាញពីកំណត់ត្រាថ្មីនៃកំណើនភ្ញៀវទេសចរអន្តរជាតិ មកកាន់ប្រទេសវៀតណាម មានប្រមាណជាង ១០លាននាក់ នៅឆ្នាំ ២០១៦នេះ។

លោករដ្ឋមន្ត្រី បានបន្ថែមថា ចំនួនភ្ញៀវទេសចរអន្តរជាតិ បានកើនឡើងប្រមាណ ២០ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហួសពីការរំពឹងទុក ដោយការរំពឹងទុកនោះមានត្រឹមតែ ៨.៦លាននាក់ប៉ុណ្ណោះ។

លោក Mai Văn Huỳnh អភិបាលខេត្តរងប្រចាំខេត្ត Kiên Giang បានមានប្រសាសន៍ថា វិស័យទេសចរណ៍ជាតិ កាលពីឆ្នាំ ២០១៦ រដ្ឋាភិបាលព្យាយាមផ្សាព្វផ្សាយពី កោះ Phú Quốc ជាច្រើនលើក និងច្រើនសារ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យទៅលេងកំសាន្ត។ ជាលទ្ធផល ភ្ញៀវទេសចរអន្តរជាតិ ដែលបានទៅលេងមានចំនួន ៥.៤លាននាក់ និងរកចំណូលបានប្រមាណ ១៥៥លានដុល្លារអាមេរិក។

លោកបានបន្ថែមថា សម្រាប់ឆ្នាំ​២០១៧នេះវិញ រដ្ឋាភិបាលមានគម្រោងចង់ផ្សាព្វផ្សាយពីបណ្តាភ្នំដែលនៅភាគខាងជើងនៃខេត្ត Lào Cai គួបផ្សំនឹងទំនៀមទំលាប់ភាគខាងជើងផងដែរ។​

ក្នុងឆ្នាំ ២០១៧ខាងមុខនេះ វៀតណាម រំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១១.៥លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកចំនួន ៦៦លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលបានប្រមាណ ២០.២ពាន់លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ HUA

 

Comments

comments