ទំព័រដើម ភាពជាអ្នកដឹកនាំ មហាសេដ្ឋី Bill Gates ៖ កាលខ្ញុំនៅកំលោះ ខ្ញូំវង្វេងនឹងកំព្យូទ័រ ធ្វើការគ្មានឈប់ រឿងរៀបការក៏មិនដែលគិតដែរ

មហាសេដ្ឋី Bill Gates ៖ កាលខ្ញុំនៅកំលោះ ខ្ញូំវង្វេងនឹងកំព្យូទ័រ ធ្វើការគ្មានឈប់ រឿងរៀបការក៏មិនដែលគិតដែរ

ថ្ងៃនេះ មហាសេដ្ឋី មានជាងគេបំផុតរបស់ពិភពលោកគឺ Bill Gates បានមានប្រសាសន៍រំលឹករឿងកាលលោកនៅក្មេងថា ពេលនោះលោកមានវ័យជាង២០ផ្លាយ លោកចាប់អារម្មណ៍នឹងបច្ចេកវិទ្យាកម្មវិធីកំព្យូទ័រ ធ្វើការលើវា គ្មានឈប់ទេ ទោះវ៉ាកងក៏ដោយ។

លោកក៏បានប្រាប់ដែរថា សូម្បីតែរឿងមិត្តស្រី ឬប្រពន្ធក៏មិនដែល គិតដល់ដែរ។ តែរឿងមួយនេះបានប្រែប្រួលពេលដែលលោកបាន ជួបលោកស្រី Malenda ដែលជាភរិយារបស់លោកសព្វថ្ងៃ។

ការវង្វេងធ្វើការគ្មានឈប់នេះហើយ ដែលបានធ្វើឲ្យលោកទទួលបានជោគជ័យដូចសព្វថ្ងៃ។ លោកជាមនុស្សដែលមានការតាំងចិត្តខ្ពស់ បើធ្វើអ្វីមួយ គឺដាក់ទាំង ចិត្ត ដាក់ទាំងកាយ សូម្បីពេលគេឈប់បុណ្យទាន ពេលចុងសប្តាហ៍ ពេលវ៉ាកង ក៏លោកមិនខ្ចីឈប់ដែរ។

គួរបញ្ចាក់ថា នៅឆ្នាំ1975 កំលោះ Bill Gates បានបោះបង់ការសិក្សារពី សាលា Harvard របស់អាមេរិក ព្រោះតែវង្វេងនឹងការបង្កើតកម្មវិធីកំព្យូទ័រ។ នៅឆ្នាំនោះ ដែរ ក្រុមហ៊ុន Microsoft ក៏បានចាប់កំណើតទ្បើង។ នៅឆ្នាំ២០១៦ កន្លងទៅនេះក្រុមហ៊ុន មួយនេះមានចំណូលរហូតដល់ ហើយស្ថាបនិក គឺលោក Bill Gates មានទ្រព្យផ្ទាល់ខ្លួនរហូតដល់ 84 ពាន់លានដុល្លារអាមេរិកឯនោះ៕

អត្ថបទដោយ៖ សំ កុសល
Samuel@business-cambodia.com

Comments

comments