ទំព័រដើម ព័ត៌មានថ្មីៗ ភ្ញៀវទេសចរចិនចូលទស្សនាអង្គរជិត ៦៧ម៉ឺននាក់ស្ថិតនៅលំដាប់កំពូលនៃភ្ញៀវអន្តរជាតិ

ភ្ញៀវទេសចរចិនចូលទស្សនាអង្គរជិត ៦៧ម៉ឺននាក់ស្ថិតនៅលំដាប់កំពូលនៃភ្ញៀវអន្តរជាតិ

ចំនួនភ្ញៀវទេសចរចិនចូលមកទស្សនាតំបន់អង្គរមានចំនួនជិត ៦៧០,០០០នាក់​ដែលជាចំនួនភ្ញៀវ​ ច្រើនជាងគេបំផុត ក្នុងរយៈពេល១២ខែ ឆ្នាំ២០១៦កើនឡើង៣០ភាគរយ ខណៈប្រទេសកូរ៉េខាងត្បូង ជាប់លេខ២ មានចំនួនជិត២៥ម៉ឺននាក់ និងសហរដ្ឋអាមេរិក ជាប់លេខ៣ មានចំនួនជាង១៥ម៉ឺននាក់។ នេះបើយោងតាមតួលេខផ្លូវការពីគ្រឹះស្ថានអង្គរ។

គ្រិះស្ថានអង្គរបានឲ្យដឹងថា ភ្ញៀវទេសចរចិន បានទិញប័ណ្ណចូលទស្សនា តំបន់អង្គរច្រើនជាងគេបំផុត រហូតដល់ជិត៦៧០,០០០នាក់ ពោលកើនឡើង៣០ភាគរយ បើធៀបនៅរយៈពេលដូចគ្នាឆ្នាំ២០១៥។​របាយការណ៍ដដែលបានឲ្យដឹងផងដែរថា ភ្ញៀវទេសចរជាប់លេខ២គឺ កូរ៉េខាងត្បូង មានចំនួនជិត២៥០,០០០ នាក់ និងសហរដ្ឋអាមេរិក ជាប់លេខ៣ មានចំនួនជាង១៥០,០០០នាក់។

ជាមួយគ្នានេះដែរនៅរយៈពេល១២ខែគ្រឹះស្ថានអង្គរ បានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឱ្យភ្ញៀវទេសចរបរទេស ចំនួន២.១៩៧.២៥៤នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២.៥៨២.២០០​ដុល្លារអាម៉េរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។

គួរបញ្ជាក់ផងដែថា នៅឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជានឹងកំណត់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួ​ន៧,០០០,០០០នាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន២,០០០,០០០នាក់។

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Comments

comments