ទំព័រដើម ព័ត៌មានថ្មីៗ ប្រព័ន្ធធារាសាស្រ្តធំបំផុតនៅ ខេត្តបាត់ដំបង សម្រេចការសាងសង់បាន៩៨%ហើយ!

ប្រព័ន្ធធារាសាស្រ្តធំបំផុតនៅ ខេត្តបាត់ដំបង សម្រេចការសាងសង់បាន៩៨%ហើយ!

ទំបន់ពហុបំណងបាត់ដំបងដែលជាគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំ ស្ថិតក្នុងខេត្តបាត់ដំបងសាង​​សង់​បានសម្រេចប្រមាណជា៩៨ភាគរយ ស្របពេលដែល​ទំនប់នេះ​អាចស្តុកទឹកបាន ចំនួន ២៨៦លាន​ម៉ែត្រ​គូបអាចស្រោចស្រពដំណាំស្រូវលើផ្ទៃដី៥៩,០០០ហិកតានៅក្នុងខេត្ត។ នេះបើតាមក្រសួង​ធនធានទឹនិង​ឧតុនិយម ។

បើតាមការឲ្យដឹងពីក្រសួងគម្រោងនៃទំនប់ពហុបំណងបាត់តំបងនេះ អាចមានសម្ថភាពស្តុប​ទឹកបាន​ចំនួន ២៨៦,០០០,០០០​ម៉ែត្រ​គូប ដែលអាចស្រោចស្រពទៅលើដំណាំស្រូវវស្សាចំនួន ៤៧,០០០​ហិកតា និងស្រូវប្រាំង​ប្រមាណ ១២,០០០ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី។

ជាមួយគ្នានេះដែរ ទំនប់នេះ ក៏អាចទាញយកថាមពលវារីអគ្គិសនី ចំនួន ១៣,១០ មេហ្គាវ៉ាត់​ព្រមទាំងកាត់បន្ថយទឹកជំនន់ និងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ ។

គួរឲ្យដឹងផងថា ទំនប់នេះតភ្ជាប់ពីភ្នំមួយទៅភ្នំមួយពោលគឺពីភ្នំជីប៉ាង ទៅភ្នំកូប ហើយត្រូវទម្លាក់តាមដងស្ទឹងសង្កែ រួចបន្តចែកចាយតាមប្រឡាយមេ ប្រឡាយរងផ្សេងៗដើម្បីប្រើប្រាស់ជាប្រយោជន៍​ផ្សេងៗ។

គួរបញ្ជាក់ផងដែរថា ទំនប់ពហុបំណងបាត់ដំបង ទីតាំងសំណង់មេស្ថិតនៅក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Comments

comments