ទំព័រដើម ធុរកិច្ចអាស៊ាន ថៃ គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្នុងឆ្នាំ ២០១៧នេះ

ថៃ គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្នុងឆ្នាំ ២០១៧នេះ

រដ្ឋាភិបាលថៃ បានបង្ហាញពីមហិច្ឆតាក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលគម្រោងនេះនឹងទទួលបានការគាំទ្រ និងការវិនិយោគពីប្រទេសធំៗចំនួនពីរ គឺប្រទេសចិន និងប្រទេសជប៉ុន។​

គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុង Nong Khai ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលថៃ និងជប៉ុន។ ខ្សែរថភ្លើងល្បឿនលឿននេះ ​មានប្រវែង ៦០៦.២គីឡូម៉ែត្រ និងអាចមានល្បឿនប្រមាណ ២៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ​

បន្ថែមពីនេះ ខ្សែរថភ្លើងល្បឿនលឿនថ្មីមួយទៀតក៏នឹងត្រូវធ្វើការសាងសង់ផងដែរ គឺខ្សែរថភ្លើងដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុង ឈៀង ម៉ៃ ប្រទេសថៃ។ ខ្សែរថភ្លើងនេះមានប្រវែង ៦៦៩គីឡូម៉ែត្រ នឹងគ្រោងចំណាយទឹកប្រាក់សាងសង់ប្រមាណជិត ១៤ពាន់លានដុល្លារអាមេរិក ហើយខ្សែរថភ្លើងនេះ នឹងរត់ក្នុងល្បឿន៣០០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ប្រទេសចិន ក៏នឹងចូលរួមចំណែកក្នុងការសាងសង់ខ្សែរថភ្លើង ដែលតភ្ជាប់ពីទីក្រុងបាងកក ទៅកាន់ទីក្រុង Nong Khai ផងដែរ។ ការសាងសង់នេះ អាចនឹងចាប់ផ្តើមឡើងក្នុងខែមិនា ឆ្នាំ ២០១៧ខាងមុខនេះ។​

អត្ថបទដោយ៖ HUA

 

 

 

Comments

comments