ទំព័រដើម ធុរកិច្ចអាស៊ាន ថៃ គ្រោងសង់អគារ Tower មើលទេសភាពកម្ពស់ជាង៤០០ម៉ែត្រ ខ្ពស់បំផុតនៅក្រុងបាងកក

ថៃ គ្រោងសង់អគារ Tower មើលទេសភាពកម្ពស់ជាង៤០០ម៉ែត្រ ខ្ពស់បំផុតនៅក្រុងបាងកក

ក្រសួងហិរញ្ញវត្ថុនៃប្រទេសថៃ គ្រោងនឹងធ្វើការសាងសង់នូវអគារសម្រាប់គយគន់ទេសភាព ដែលខ្ពស់ជាងគេនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។​

អគារនេះនឹងត្រូវសាងសង់នៅលើផ្ទៃដីប្រមាណ​ ២២,២៨២ម៉ែត្រការ៉េ ដែលជាដីរបស់រដ្ឋ នៅក្បែរនឹងទន្លេ Chao Phraya ក្នុងទីក្រុងបាងកក។ អគារនេះទៀតសោត នឹងមានកំពស់ ៤៥៩ម៉ែត្រ នឹងសង់នូវជាន់ទាបចំនួន ៧ ជាន់ខ្ពស់ចំនួន ២៦ និងបន្ទាប់ក្រោមដីចំនួនពីរ។​ ពិសេសជាងនេះទៅទៀត នៅជាន់លើគេបង្អស់ និងសាងសង់ជាសាលធំសម្រាប់ព្រះមហាក្សត្រថៃ។

គម្រោងនេះអាចនឹងត្រូវចំណាយទឹកប្រាក់សរុបប្រមាណ ៤ពាន់លានបាត ឫប្រមាណជាង ១១១លានដុល្លារអាមេរិក។​ ចំណែកឯ តម្លៃសម្រាប់ជនបរទេសដែលមកសម្រាក់កំសាន្តគឺប្រមាណ ៧៥០បាតក្នុងមួយនាក់។

គួរបញ្ជាក់ផងដែថា៖ អគារនេះត្រូវបានគេរំពឹងថា នឹងអាចរកប្រាក់ចំណូលបានប្រមាណ ១.០៥ពាន់លានបាត ក្នុងមួយឆ្នាំ៕

អត្ថបទដោយ៖ HUA

 

Comments

comments