ទំព័រដើម ព័ត៌មានថ្មីៗ ដំឡូងមីខេត្តបាត់តំបង បាននាំចេញប្រមាណជា១.៦លានតោននៅឆ្នាំ២០១៦

ដំឡូងមីខេត្តបាត់តំបង បាននាំចេញប្រមាណជា១.៦លានតោននៅឆ្នាំ២០១៦

នៅឆ្នាំ២០១៦ខេត្តបាត់តំបង បាននាំចេញដំឡូងមីបានប្រមាណ១,៦០០,០០០តោន ស្របពេល​ដែល​កសិករ​នៅក្នុងខេត្ត ផលិតដំឡូងមីបានប្រមាណ៤,០០០,០០០តោន និងបានសម្ងួត​បានប្រមាណ​១,៨០០,០០០តោន។នេះបើយោងតាមក្រសួងកសិកម្ម។

នៅព្រឹកថ្ងៃទី11 ខែមករា ឆ្នាំ2017 ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងនៅក្នុងចុះ ពិនិត្យស្ថានភាព នៃការផលិត និងនាំចេញផលិតផលដំឡូងមីខេត្តបាត់ដំបងថា កម្ពុជាបាននាំចេញដំឡូងមីទៅក្រៅប្រទេសបានប្រមាណជា១,៦០០,០០០តោន​ស្របពេល​ដែលកសិករផលិតបានរហូតដល់ ៤,០០០,០០០តោន និងសម្ងួតរួចបានចំនួន១,៨០០,០០០តោន។

ជាមួយគ្នានេះលោកក៏ បានជួបជាមួយម្ចាស់ឃ្លាំងស្តុក និងតំណាងក្រុមហ៊ុនដែលមានបំណងធ្វើការនាំចេញផលិតផលដំឡូងមី ដោយបានបង្ហាញពីនីតិវិធី និងការបំពេញបែបបទក្នុងការស្នើសុំគោលការនាំចេញ និងលិខិតបញ្ជាក់ការត្រួតពិនិត្យភូតគាមអនាម័យ ស្របទៅតាមបទដ្ឋានបច្ចេកទេស និងបទដ្ឋានគតិយុត្តិ។

គួរបញ្ជាក់ផងដែរថា តម្លៃ​ដំឡូង​មី​ឆ្នាំ​២០១៦បាន​ធ្លាក់​ថ្លៃ​ជាអនេក នេះ​ដោយសារ​តែ​ប្រទេស​ជិតខាង ដែល​ជា​អ្នក​នាំ​ចូល​ទម្លាក់​ថ្លៃ​តែ​ម្តង បើ​ទោះបីជា​គុណភាព​ដំឡូង​មី​របស់​កសិករ ល្អ​យ៉ាងណា​ក៏​ដោយ ។

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

 

Comments

comments