ទំព័រដើម ហិរញ្ញវត្ថុ ដុល្លារសិង្ហបុរី បានធ្លាក់ចុះដល់ទាបបំផុត ក្នុងរយៈពេលជាង៧ឆ្នាំមកនេះ

ដុល្លារសិង្ហបុរី បានធ្លាក់ចុះដល់ទាបបំផុត ក្នុងរយៈពេលជាង៧ឆ្នាំមកនេះ

លុយដុល្លាររបស់ប្រទេសសិង្ហបុរី បានធ្លាក់ចុះដល់ចំណុចទាបបំផុត ដែលជាតួលេខមួយមិនធ្លាប់មានតាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០០៩មក នេះបើយោងតាមរបាយការណ៍ព័ត៌មាន Reuters។

ដុល្លារសិង្ហបុរី បានធ្លាក់ចុះបន្តិចម្តងៗបន្ទាប់ពីកើតមានរឿងហួសចិត្ត ដោយការជាប់ឆ្នោតប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក គឺលោក Donald Trump និងគោលនយោបាយថ្មីរបស់លោក ដែលបានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកមានការជ្រួលច្របល់មកទល់នឹងពេលនេះ។

អ្នកវិភាគបានបង្ហាញក្តីព្រួយបារម្ភពីការធ្លាក់ចុះលុយដុល្លារសិង្ហបុរី ដែលអាចនឹងបន្តធ្លាក់ចុះខ្លាំងជាងនេះនៅពេលខាងមុខ ស្របពេលជាមួយគ្នានេះ លុយរបស់ប្រទេសម៉ាឡេស៊ី (Ringgit) ក៏បានធ្លាក់ចុះដល់ចំណុចទាបបំផុតផងដែរ ចាប់តាំងពីឆ្នាំ​១៩៩៨មកម្លេះ។

គួរបញ្ជាក់ផងដែរថា៖ ១ដុល្លារអាមេរិក ស្មើរនឹង ១.៤៤៥០ដុល្លារសិង្ហបុរី ហើយស្មើរនឹង ៤.៤៨០៥ Ringgit នៃលុយរបស់ប្រទេសម៉ាឡេស៊ី៕

អត្ថបទដោយ៖ HUA

Comments

comments