ទំព័រដើម ព័ត៌មានថ្មីៗ ដីសម្បទានសេដ្ឋកិច្ច និងផល-អនុផលព្រៃឈើផ្តល់ចំណូលដល់កម្ពុជាជិត ៨០លានដុល្លារ

ដីសម្បទានសេដ្ឋកិច្ច និងផល-អនុផលព្រៃឈើផ្តល់ចំណូលដល់កម្ពុជាជិត ៨០លានដុល្លារ

ងរយះពេលបីឆ្នាំចុងក្រោយនេះ​ ប្រទេសកម្ពុជារកចំណូលបានជិត​ ៨០ម៉ឺនដុល្លារ ពីដីសម្បទានសេដ្ឋកិច្ច​ និងផល-អនុផលព្រៃឈើ​ បើយោងតាមរបាយការណ៍ “យុទ្ធសាស្រ្តកៀរគរចំណូលរយះពេលមធ្យម ២០១៤-២០១៨” ដែលបានចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ។
គិតចាប់ពីឆ្នាំ​ ២០១១​ ដល់ឆ្នាំ ២០១៤ ចំណូលនេះមានចំនួនសរុប ៣១៧,២១ពាន់លានរៀល (ជាង ៧៩លានដុល្លារ) ក្នុងនោះក្រៅពីដីសម្បទានសេដ្ឋកិច្ចចំនួន ១៩០,២៧ពាន់លានរៀល (​៤៧,៥៦លានដុល្លារ), ចំណូលពីអាងស្តុបទឹកវារីអគ្គីសនីចំនួន ២៨,១ពាន់លានរៀល (៧លានដុល្លារ)​ និងចំណូលផ្សេងៗទៀតចំនួន ៩៨,៨៤ពាន់លានរៀល (២៤,៧១លានដុល្លារ)។
របាយការណ៍នេះបានគូសបញ្ចាក់ថា ទោះបីជាការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះបានចាប់ផ្តើមជាយូមកហើយក្តី វិស័យនេះនៅជួបបញ្ហាប្រឈមមួយចំនួនដូចជា រដ្ឋទទួលបានចំណូលតិចតួចនៅឡើយពីថ្លៃដីសម្បទានសេដ្ឋកិច្ចនិងផល-អនុផលព្រៃឈើពីសម្បទាននិក ព្រមទាំងកង្វះប្រសិទ្ធភាពក្នុងការចាត់វិធានការពីក្រសួងពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ឬទារថ្លៃឈ្នួល និងថ្លៃជំពាក់ពីក្រុមហ៊ុនឯកជន។
គិតត្រឹមដើមខែមករា ឆ្នាំ២០១៥​ ផ្ទៃសម្បទានដីសេដ្ឋកិច្ចដែលបានចុះកិច្ចសន្យាមានចំនួន ២០៥ក្រុមហ៊ុន មានផ្ទៃដីសរុបចំនួន ១,៣៥៩,៦៤៦ហិកតា។ មកដល់បច្ចុប្បន្ននេះ ទំហំនៃផ្ទៃសម្បទានដីសេដ្ឋកិច្ចចំនួន​​ប្រមាណ ៣៦០,៨៥៦,០៤ហិកតា ត្រូវបានអនុញ្ញាតឲ្យឈូសឆាយ និងចំនួន ៣១៦,៤៧២ហិកតាត្រូវបានដាំដុះរួច៕

Comments

comments