ទំព័រដើម Video ជប៉ុនគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៣បន្ថែមនៅកម្ពុជា

ជប៉ុនគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៣បន្ថែមនៅកម្ពុជា

ជប៉ុនគ្រោងនឹងផ្តល់ជំនួយក្នុងការសាងសង់​ កែឆ្នៃ និង ពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៣​បន្ថែម​ទៀត​នៅកម្ពុជា។​នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ម្នាក់។

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានឲ្យដឹងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Harry H. Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង​សាធារណការ និងដឹកជញ្ជូនថា ជប៉ុនគ្រោងនឹងផ្តល់នូវជំនួយបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធ ៣ បន្ថែមទៀតមកដល់កម្ពុជា។

លោកបានបន្ថែមទៀតថា ចំពោះហេដ្ឋារចនាសម្ព័ន្ធទាំង៣នោះរួមមាន ការសាងសង់កំពង់ផែកុង​តឺន័រថ្មីនៅ​ក្នុងខេត្ត​ព្រះ​សីហនុ ការស្តារស្ពានជ្រោយចង្វារឡើងវិញ ព្រមទាំងការពង្រីកផ្លូវជាតិលេខ៥ ពី២គន្លងក្លាយទៅជា៤គន្លងវិញផងដែរ។

គួរបញ្ជាក់ផងដែរថា ជប៉ុនក៏កំពុងសិក្សាពី គម្រោងនៃរថភ្លើងស្វ័យប្រវត្ត(AGT)ពីភ្នំពេញ ទៅព្រលានយន្តហោះទៀតផង។ មិនតែប៉ុនណ្ណោះជប៉ុនតែងផ្តល់ការគាំទ្រចំពោះប្រព័ន្ធទិន្ន័យគ្រប់ការដំណើការការងារកំពង់ផែ EDI និងការកសាងសមត្ថភាព​មន្ត្រីរាជការ​ក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ។

 

Comments

comments