ទំព័រដើម ធុរកិច្ចអាស៊ាន ឆ្នាំ២០១៧នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាដាក់គោលដៅនាំចេញសណ្តែកខ្មៅឲ្យបាន១០ពាន់តោន

ឆ្នាំ២០១៧នេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាដាក់គោលដៅនាំចេញសណ្តែកខ្មៅឲ្យបាន១០ពាន់តោន

ប្រទេសមីយ៉ាន់ម៉ា នឹងចាប់ផ្តើមការនាំចេញសណ្តែកខ្មៅទៅកាន់ទីផ្សារអន្តរជាតិ បន្ទាប់ពីបានពន្យាពេលនាំចេញជិតបីឆ្នាំមកនេះ។

មីយ៉ាន់ម៉ា បានពន្យាពេលក្នុងការនាំចេញផលិតផលរបស់ខ្លួន ជាពិសេស សណ្តែកខ្មៅ ទៅកាន់ទីផ្សារអន្តរជាតិ តាំងពីឆ្នាំ ២០១៤ ដោយសារតែប្រទេសនេះត្រូវការសាងសង់ និងពង្រីកកំពង់ផែ ព្រមទាំងធ្វើផ្លូវដឹកជញ្ជូនបន្ថែម។

អាជ្ញាធរ គ្រប់គ្រងកំពង់ផែ មីយ៉ាន់ម៉ា បានមានប្រសាសន៍ថា គម្រោងសាងសង់កំពង់ផែ និងពង្រីកផ្លូវទាំងនេះ គ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយមីយ៉ាន់ម៉ា អាចចាប់ផ្តើមនាំចេញផលិតផលរបស់ខ្លួនបានក្នុងខែ មិនា ខាងមុខ។

សណ្តែកខ្មៅប្រមាណ ១០ពាន់តោន នឹងត្រូវនាំចេញទៅកាន់ប្រទេសឥណ្ឌា ដោយសារតែប្រទេសនេះ ជាប្រទេសដែលនាំមុខគេក្នុងការនាំចេញសណ្តែកខ្មៅពី មីយ៉ាន់ម៉ា ហើយដោយសារតែ សណ្តែកខ្មៅរបស់ប្រទេសមីយ៉ាន់ម៉ា គឺជាផលិតសណ្តែកខ្មៅដែលមានគុណភាពល្អជាងគេផងដែរ។​

គួរបញ្ជាក់ផងដែរថា កំណើននៃការនាំចេញសណ្តែកនេះ នឹងជួយសម្រួលដល់ជីវភាពរបស់ប្រជាកសិករមីយ៉ាន់មី ឲ្យកាន់តែប្រសើរឡើង៕

 អត្ថបទដោយ៖ HUA

Comments

comments