ទំព័រដើម អចលនទ្រព្យ គាម សៀកឡុង៖ អ្នកចំណូលទាបនិងមធ្យមទិញផ្ទះតើត្រូវគិតលើអ្វីខ្លះ?

គាម សៀកឡុង៖ អ្នកចំណូលទាបនិងមធ្យមទិញផ្ទះតើត្រូវគិតលើអ្វីខ្លះ?

ផ្ទះគឺ ជម្រកដ៏ចាំបាច់សម្រាប់​ មនុស្ស​ ហើយ អ្នកណាៗ ក៏ប្រាថ្នាចង់បាននូវផ្ទះមួយ ដែលអាចឲ្យពួកគេក៏ដូចជាក្រុមគ្រួសាររបស់ពួកគេរស់នៅ ដោយមានសេចក្ដីសុខនឹងសុភមង្គល។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia កន្លងទៅនេះ លោក គាម សៀកឡុង នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Dream Property បានធ្វើការចែករំលែក នូវគន្លឹះ មួយចំនួនដែលទាក់ទងទៅនឹង ការទិញផ្ទះសម្រាប់អ្នកដែលមានចំណូលទាប នឹងមធ្យម៖

សម្រាប់អ្នកដែលមានចំណូលទាប ឬមធ្យម ឬលើមធ្យម ដើម្បីទិញផ្ទះបាន លុះត្រាតែ មានប្រភពចំណូល មានចរន្តវិជ្ជមាន (មានប្រាក់សល់ឬចំណូលលើសចំណាយ) ពោលគឺត្រួវមានទឹកប្រាក់សល់ប្រចាំខែ។

បើតាមប្រសាសន៍លោក គាម សៀកឡុង បានលើកឡើងថា ដើម្បីឲ្យលោកអ្នកមានលំហូរហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីទិញផ្ទះបាន លោកអ្នកចាំបាចនឹងគិតគូរនឹងរៀបចំ ទៅលើ​ហិរញ្ញវត្ថុ៣យ៉ាងដូចជា ទី១ ប្រាក់ដំបូងបំផុតសម្រាប់ទិញផ្ទះគឺប្រាក់សន្សំ  ទី២ ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់ខ្ពស់បន្តិច សម្រាប់កម្ចីដែលមានទឹកប្រាក់តិច ឬតិចបង់ប្រាក់រំលស់ផ្ទាល់ជាមួយម្ចាស់គម្រោង និងទី៣ គឺគួរបង្កើនប្រាក់ចំណូល ដោយលោកអ្នកអាចរកប្រាក់ចំណូលបន្ថែមនៅចុងសប្ដាហ៍ ថ្ថៃឈប់សម្រាក ដែលជាមុខរបរបន្ទាប់បន្សំដើម្បីបង្កើនប្រាកចំណូលបន្ថែម។

ប្រសិនបើលោកអ្នកចង់ដឹងនូវព័ត៌មានបន្ថែម ថាតើ អ្នកចំណូលទាបនិងមធ្យមទិញផ្ទះត្រូវគិតលើអ្វីខ្លះ សូមជាវ ទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជា លេខ ៤១ ចេញផ្សាយ ខែ មករា ឆ្នាំ ២០១៧នេះ។ ទំនាក់ទំនងលេខទូរស័ព្ទ 092575823៕

អត្ថបទដោយ៖ ហុង

 

Comments

comments