ទំព័រដើម ហិរញ្ញវត្ថុ កំនើនទិន្នផលក្នុងស្រុក នៃតំបន់អាស៊ីអាចកើនដល់ ៦ ភាគរយ ខណៈមានការបារម្ភពីវិបត្តសេដ្ឋកិច្ចខិតជិតមកដល់

កំនើនទិន្នផលក្នុងស្រុក នៃតំបន់អាស៊ីអាចកើនដល់ ៦ ភាគរយ ខណៈមានការបារម្ភពីវិបត្តសេដ្ឋកិច្ចខិតជិតមកដល់

10383564_537294863079124_4110844029155332410_nទីក្រុងខ្វាងចូវ៖  លោក Wei Shangjin ប្រធានផ្នែកសេដ្ឋកិច្ច ធនាគារអភិវឌ្ឍន៏អាស៊ី បានឱ្យដឹងកាលពីថ្ងៃសៅរ៍ ថា​កំណើនទិន្នផលក្នុងស្រុកសរុបរបស់ ប្រទេសក្នុងតំបន់អាស៊ីអាច នឹងកើនដល់ប្រហែលជា​ង ៦ ភាគរយ ដែលជាតំបន់មានកំនើនសេដ្ឋកិច្ចរីកលូតលាស់ជាងគេបំផុតនៅក្នុងពិភពលោក ។​

លោក Wei  ក៏បានឱ្យដឹងដែរថា ល្បឿននៃកំនើនសេដ្ឋកិច្ចនៅភាគខាងកើត និងពាក់កណ្តាលនៃភាគខាងលិចនៃទ្វីបនេះ នឹងមានការធា្លក់ចុះ ក៏ប៉ុន្តែនៅភាគនិរតីឯណោះវិញត្រូវបានគេមើលឃើញពីការរំពឹងទុកថា​ កំនើនសេដ្ឋកិច្ចនៅតំបន់នោះ នៅតែមានសក្តានុពលល្អប្រសើរ  ​។

លោកបានបន្ថែមទៀតថាចិនគឺជាប្រទេសមួយដែលក្នុងចំណោមប្រទេសដ៏សំខាន់​ បំផុតនៅក្នុងតំបន់អាស៊ីភាគខាងកើតហើយប្រសិនបើកំនើនសេដ្ឋកិច្ចិចិនមានការផ្លាក់ចុះ  នោះក៏អាចជា បញ្ហាដែលជះឥទ្ធិពលដល់កំនើនសេដ្ឋកិច្ច របស់អាសីុផងដែរ។

កាលពីឆ្នាំ ២០១៤ កំនើនសេដ្ឋកិច្ចប្រទេសចិនកើនបាន ៧.៤ ភាគរយ ជាកំនើនប្រចាំឆ្នាំដែលមានលក្ខណះយឺតយ៉ាវបំផុតរបស់ខ្លួនក្នុងរយះពេល​ ៤ ឆ្នាំចុងក្រោយកន្លងមកនេះ។ តាមរបាយការណ៍ចុងក្រោយ បានបង្ហាញថា កំនើនទិន្នផលក្នុងស្រុករបស់ប្រទេសចិន នៅត្រីមាសទីមួយ នៃឆ្នាំនេះធា្លក់ចុះដល់ ៧ ភាគរយ។

ធនាគារអភិវឌ្ឍន៏អាស៊ីបានប៉ានប្រមាណថា ល្បឿននៃកំនើនសេដ្ឋកិច្ចរបស់ឥណ្ឌាកើនដល់ ៧.៨ ភាគរយ។ កំណែទម្រង់សេដ្ឋកិច្ចឥណ្ឌាត្រូវបាននឹងកំពុងធ្វើដំណើរទៅរកវិថីនៃភាពរីកលូតលាស់ក្នុងប្រទេស ហើយគេរំពឹងថា កំនើននេះនឹងឈានដល់ ៨ ភាគរយ ហើយអាចប្រសើរជាងនេះទៀតនៅថ្ងៃអនាគត។

យក្សទាំងពីររបស់អាសីុ នៅមានសេដ្ឋកិច្ចល្អនៅទ្បើយ តែយ៉ាងណាមាន គេនៅតែបន្តការព្រួយបារម្ភលើការវិវត្តន៍សេដ្ឋកិច្ចចិន នៅក្នុងរយៈពេល១ឆ្នាំ ទៅមុខទៀតដោយសារតែសព្វថ្ងៃ តម្លៃហ៊ុនរបស់ក្រុមហ៊ុននៅចិនសព្វថ្ងៃ បានទ្បើងហួសតម្លៃរបស់ខ្លួនហើយអាចនឹងមានវិបត្តទីផ្សារភាគហ៊ុននាពេលអនាគត៕

Comments

comments