ទំព័រដើម ធុរកិច្ចអាស៊ាន កសិករមីយ៉ាន់ម៉ា បង្កើនការផលិតកៅស៊ូ ខណៈតម្លៃកៅស៊ូកំពុងងើបឡើងវិញ

កសិករមីយ៉ាន់ម៉ា បង្កើនការផលិតកៅស៊ូ ខណៈតម្លៃកៅស៊ូកំពុងងើបឡើងវិញ

Dario Pignatelli/Bloomberg

អស់រយៈពេលជិតពីរឆ្នាំ ក្រោយពីមានការលាយបញ្ជូនគ្នានូវទីផ្សារពិភពលោក បានធ្វើឲ្យតម្លៃកៅស៊ូនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្តធ្លាក់ចុះជាលំដាប់ រហូតដល់រោងចក្រ ឧស្សាហកម្មមួយចំនួនត្រូវផ្អាក់ដំណើរការ។

ជំនួសមកវិញ នៅចុងឆ្នាំ ២០១៦ និងដើមឆ្នាំ ២០១៧នេះ តម្លៃកៅស៊ូបានងើបឡើងវិញគួរឲ្យរីករាយ ដែលជាហេតុធ្វើឲ្យប្រជាជនមីយ៉ាន់ម៉ា ព្រមទាំង រោងចក្រ ឧស្សាហកម្ម ចាប់ផ្តើមបង្កើនការផលិតកៅស៊ូរបស់ខ្លួនឡើងវិញ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។​

លោក U Khaing Myint រដ្ឋលេខាធិការប្រចាំប្រទេសមីយ៉ាន់ម៉ា (MRPPA) បានមានប្រសាសន៍ថា តម្លៃកៅស៊ូនៅក្នុងស្រុក មិនមានការប្រែប្រួលទេ ប៉ុន្តែតម្លៃកៅស៊ូនាំចេញទៅលើទីផ្សារអន្តរជាតិ អាចមានតម្លៃថ្លៃទ្វេដង ដោយសារតែកំណើននៃតម្រូវការកៅស៊ូចេះតែកើនឡើង បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេលជិតពីរឆ្នាំមកនេះ។​

លោកបានបន្ថែមថា កៅស៊ូរបស់យើងមិនទាន់មានលក្ខណៈស្តង់ដាអន្តរជាតិនៅឡើយទេ ដែលជាហេតុធ្វើឲ្យការលក់របស់យើងមិនទាន់អាចលក់ក្នុងតម្លៃថ្លៃបាន។ ចំណែកឯការនាំចេញវិញ មីយ៉ាន់ម៉ា បាននាំចេញកៅស៊ូប្រមាណ ៨៨,០០០តោន កាលពីឆ្នាំ ២០១៥ -២០១៦ ហើយក្នុងនោះប្រទេសចិនជាប្រទេសដែលនាំចូលច្រើនជាងគេ ប្រមាណជាង ៧០ភាគរយ។

គួរជម្រាបផងដែរថា៖ ប្រទេសថៃ និងប្រទេសវៀតណាម ក៏កំពុងបង្កើនការផលិតកៅស៊ូរបស់ខ្លួន ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិផងដែរ៕

អត្ថបទដោយ៖ HUA

Comments

comments