ទំព័រដើម ព័ត៌មានថ្មីៗ កម្ពុជា-វៀតណាម ជំរុញផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ បង្កើនទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ

កម្ពុជា-វៀតណាម ជំរុញផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញ បង្កើនទំហំពាណិជ្ជកម្ម៥ពាន់លានដុល្លារ

កម្ពុជា និង វៀតណាមជំរុញ កិច្ចសហប្រតិបត្តិការ ទ្វេភាគី​តាមរយៈការធ្វើឲ្យប្រសើឡើងនូវ ប្រព័ន្ធគមនាគមន៍ទាំងផ្លូវគោក និងផ្លូវទឹកក្នុងការចូលរួមចំណែកជំរុញឲ្យការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាម កើនដល់ ៥ពាន់លានដុល្លារ។

កាលពីម្សិលមិញ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានជួបពិភាក្សាជាមួយ លោក TRUONG Quang Nghia រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីលើការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូននៃប្រទេសទាំង២។

នៅក្នុងជំនួបនេះ ភាគីទាំង២ បានជំរុញក្នុងការ សិក្សាលទ្ធភាពសាងសង់ ផ្លូវល្បឿនលឿនភ្នំពេ​ញ​-បាវិត-​ហូជីមិញ ដើម្បី   ធ្វើឱ្យប្រសើរឡើង ​ច្រកទ្វារឆ្លងកាត់ព្រំដែន​ពង្រីកការដឹកជញ្ជូនដែលឈាន ដល់ការ​ បង្កើនការធ្វើពាណិជ្ជកម្មរវាងគ្នាដើម្បីបង្កើនទំហំពាណិជ្ជកម្មឲ្យបាន ៥ពាន់លានដុល្លារ។

គម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញនេះ មានតួនាទីសំខាន់ក្នុងការដឹកជញ្ជូន ជាពិសេស នោះគឹវានឹងផ្ដលអត្ថប្រយោជន៍សម្រាប់ប្រទេសទាំង២ ដែលបង្កើនចំនួនភ្ញៀវទេសចរនៃប្រទេសទាំង២ផងដែរ។

គួរជម្រាបផងដែរថា គម្រោង ផ្លូវល្បឿនលឿន ភ្នំពេញ-ហូជីមិញនេះ មានចម្ងាយ១៨០គីឡូម៉ែត្រ ហើយអ្នកដំណើរអាចធ្វើដំណើររយៈពេលតែ ១ម៉ោង និង ៣០នាទីប៉ុណ្ណោះ៕

អត្ថបទដោយ៖ ហុង

Comments

comments