ទំព័រដើម ព័ត៌មានថ្មីៗ កម្ពុជាត្រូវការផ្ទះស្នាក់នៅយ៉ាងហោចណាស់៥២០០០ផ្ទះក្នុងមួយឆ្នាំ

កម្ពុជាត្រូវការផ្ទះស្នាក់នៅយ៉ាងហោចណាស់៥២០០០ផ្ទះក្នុងមួយឆ្នាំ

កម្ពុជាត្រូវការផ្ទះសម្រាប់ស្នាក់នៅយ៉ាងហោចណាស់ចំនួន៥២០០០ផ្ទះ ក្នុងមួយឆ្នាំ ស្របពេលដែលការផ្គត់ផ្គង់សាងសង់មានការកើនឡើងជាលំដាប់។ នេះបើយោងតាមប្រសាសន៍ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នរគររូបនីយកម្ម និងសំណង់។

នៅក្នុងឱកាសសម្ភោធក្រុមហ៊ុនព្រីខាសខនស្ត្រាក់សិនកាលពីថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៦នេះ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានឲ្យដឹងថា  ប្រជាជនកម្ពុជាត្រូវការផ្ទះយ៉ាងហោចណាស់ចំនួន ៥២០០០ផ្ទះ សម្រាប់ការស្នាក់នៅគិតក្នុងរយៈពេលមួយឆ្នាំ ដោយឡែកបើគិតក្នុងរយៈពេល១៥ឆ្នាំ ពោលគឺនៅឆ្នាំ ២០៣០ កម្ពុជានឹងមានតម្រូវការរហូតទៅដល់១,០០០,០០០ផ្ទះឯណោះ។

ជាការពិតបើយើងក្រឡេកមើលជាកស្ដែងពីតម្រូវការនៃការសាងសង់ផ្ទះ បុរី និង ខុនដូ នៅក្នុងទីក្រុងភ្នំពេញ គឺមានសន្ទុះកើនឡើងខ្ពស់ជាលំដាប់ ខណៈដែលកំណើនប្រជាជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានកំណើនឥតឈប់ឈរ។

ទន្ទឹមគ្នានោះ បើតាមលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេតនិងជាប្រធាន CVEA អណត្តិទី២ ធ្លាប់បានលើកឡើងថា សន្ទុះនៃការកើនឡើងសំណង់លំនៅដ្ឋានខុនដូ នឹងកើនរហូតដល់ ២ម៉ឺនយូនីត នៅឆ្នាំ ២០១៨ ដែលវានឹងបណ្ដាលឲ្យមានការប្រកួតប្រជែងកាន់តែចង្អៀត ខណៈតម្រូវការខុនដូ នៅមានកម្រិតទាបនៅឡើយ៕

អត្ថបទដោយ៖ ពេជ្រ ស្រីវណ្ណ

Comments

comments